Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ចោទិយ‌កថា 3:10 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

10 គឺ​អស់​ទាំង​ទី​ក្រុង​នៅ​ស្រុក​វាល នឹង​ស្រុក​កាឡាត​ទាំង​មូល ហើយ​ស្រុក​បាសាន​ទាំង​អស់ រហូត​ដល់​សាលកា ហើយ​នឹង​អេទ្រី គឺ​ជា​ទី​ក្រុង​ទាំង​ប៉ុន្មាន​នៅ​នគរ​របស់​ស្តេច​អុក ដែល​នៅ​ស្រុក​បាសាន

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

10 អស់​ទាំង​ទី​ក្រុង​នៅ​ស្រុក​វាល និង​ស្រុក​កាឡាត​ទាំង​មូល ហើយ​ស្រុក​បាសាន​ទាំង​អស់ រហូត​ដល់​សាលកា និង​អេទ្រី ជា​ក្រុង​នៃ​នគរ​ស្តេច​អុក​នៅ​ស្រុក​បាសាន។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

10 ពួក​យើង​ដណ្ដើម​យក​បាន​ក្រុង​ទាំង​ប៉ុន្មាន​នៅ​តំបន់​ខ្ពង់​រាប ស្រុក​កាឡាដ​ទាំង​មូល និង​ស្រុក​បាសាន​ទាំង​មូល រហូត​ដល់​សាល់‌កា និង​អេទ្រី ជា​ក្រុង​របស់​ស្ដេច​អុក​នៅ​ស្រុក​បាសាន

សូមមើលជំពូក ចម្លង

អាល់គីតាប

10 ពួក​យើង​ដណ្តើម​យក​បាន​ក្រុង​ទាំង​ប៉ុន្មាន​នៅ​តំបន់​ខ្ពង់​រាប ស្រុក​កាឡាដ​ទាំង​មូល និង​ស្រុក​បាសាន​ទាំង​មូល រហូត​ដល់​សាល់កា និង​អេទ្រី ជា​ក្រុង​របស់​ស្តេច​អុក​នៅ​ស្រុក​បាសាន

សូមមើលជំពូក ចម្លង




ចោទិយ‌កថា 3:10
10 ការដាក់ឲ្យឆ្លើយតបគ្នា  

បេន-កេប៊ើរ​នៅ​រ៉ាម៉ូត-កាឡាត​១ (លោក​នោះ​ត្រួត​លើ​អស់​ទាំង​ភូមិ​របស់​យ៉ាអ៊ារ​ជា​កូន​ម៉ាន៉ាសេ ដែល​នៅ​ស្រុក​កាឡាត ហើយ​លើ​ស្រុក​នៅ​ជុំវិញ​អើកុប ដែល​នៅ​ស្រុក​បាសាន ទាំង​អស់​មាន​ទី​ក្រុង​យ៉ាង​ធំ​៦០ ដែល​មាន​កំផែង ហើយ​នឹង​រនុក​លង្ហិន)


ពួក​កូន​ចៅ​កាឌ់​ក៏​នៅ​ក្នុង​ស្រុក​បាសាន​ជាប់​នឹង​គេ​រហូត​ដល់​សាលកា


រួច​គេ​បែរ​ឡើង​ទៅ​តាម​ផ្លូវ​ស្រុក​បាសាន​វិញ នោះ​អុក​ជា​ស្តេច​ស្រុក​បាសាន ព្រម​ទាំង​ពួក​ជន​របស់​ទ្រង់​ក៏​លើក​គ្នា​ចេញ​មក​ទាស់​នឹង​គេ ហើយ​ច្បាំង​គ្នា​នៅ​ត្រង់​អេទ្រី


ទី​ក្រុង​ទាំង​នោះ គឺ​ក្រុង​បេស៊ើរ​១ ដែល​នៅ​ទី​រហោ‌ស្ថាន នា​ស្រុក​វាល សំរាប់​ពួក​រូបេន នឹង​ទី​ក្រុង​រ៉ាម៉ូត​១ នៅ​ស្រុក​កាឡាត សំរាប់​ពួក​កាឌ់ ហើយ​ទី​ក្រុង​កូឡាន​១ នៅ​ស្រុក​បាសាន សំរាប់​ពួក​ម៉ាន៉ាសេ។


ហើយ​ស្រុក​វាល​ទាំង​មូល​ដែល​នៅ​ត្រើយ​ទន្លេ​យ័រដាន់​ខាង​កើត រហូត​ដល់​សមុទ្រ​ស្រុក​វាល ត្រង់​ជើង​ភ្នំ​ពីសកា​ផង។


ឯ​ដែន​ស្រុក​របស់​គេ នោះ​ចាប់​តាំង​ពី​ក្រុង​អារ៉ូអ៊ើរ ដែល​នៅ​ក្បែរ​ស្ទឹង​អើណូន នឹង​ទី​ក្រុង​ដែល​នៅ​កណ្តាល​ច្រក​ភ្នំ​នោះ រហូត​ដល់​ផុត​ស្រុក​វាល​មេឌីបា


ឯ​ដែន​របស់​គេ នោះ​គឺ​ជា​ស្រុក​ម៉ាហា‌ណែម ស្រុក​បាសាន​ទាំង​មូល នគរ​របស់​អុក ជា​ស្តេច​ស្រុក​បាសាន​ទាំង​មូល នឹង​ទី​ក្រុង​ទាំង​៦០ របស់​យ៉ាអ៊ារ​ដែល​នៅ​ស្រុក​បាសាន​នោះ​ដែរ


ព្រម​ទាំង​ស្រុក​កាឡាត​១​ចំហៀង នឹង​ក្រុង​អាស‌ថារ៉ូត ហើយ​ក្រុង​អេទ្រី​ជា​ទី​ក្រុង​ដែល​នៅ​ក្នុង​នគរ​របស់​អុក​នៅ​ស្រុក​បាសាន នេះ​សុទ្ធ​តែ​សំរាប់​ពួក​កូន​ចៅ​ម៉ាគារ ជា​កូន​ម៉ាន៉ាសេ គឺ​សំរាប់​ពួក​កូន​ចៅ​ម៉ាគារ​១​ចំហៀង​តាម​គ្រួ​គេ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម