ទំនុកតម្កើង 65:7 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ទ្រង់ធ្វើឲ្យសូរសន្ធឹកនៃសមុទ្របានស្ងប់ឈឹង ព្រមទាំងសូរសន្ធឹកនៃរលក នឹងការជ្រួលជ្រើមនៃបណ្តាជនទាំងឡាយផង ព្រះគម្ពីរខ្មែរសាកល ព្រះអង្គទ្រង់ធ្វើឲ្យសូរសន្ធឹករបស់សមុទ្រ សូរសន្ធឹករបស់រលក និងចលាចលរបស់ជាតិសាសន៍នានាបានស្ងប់។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះអង្គធ្វើឲ្យសូរសន្ធឹក នៃសមុទ្របានស្ងប់ឈឹង គឺសូរសន្ធឹកនៃរលក ការច្របូកច្របល់របស់ប្រជាជន ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះអង្គបានធ្វើឲ្យសន្ធឹករលកសមុទ្រ ដ៏គគ្រឹកគគ្រេងបានស្ងប់ឈឹង ព្រះអង្គក៏បានធ្វើឲ្យសំឡេង ដ៏អឺងកងរបស់ប្រជាជន ទាំងឡាយបានស្ងប់ស្ងៀមដែរ។ អាល់គីតាប ទ្រង់បានធ្វើឲ្យសន្ធឹករលកសមុទ្រ ដ៏គគ្រឹកគគ្រេងបានស្ងប់ឈឹង ទ្រង់ក៏បានធ្វើឲ្យសំឡេង ដ៏អឺងកងរបស់ប្រជាជន ទាំងឡាយបានស្ងប់ស្ងៀមដែរ។ |
សូមកុំភ្លេចពីសូរសំរែករបស់ពួកតតាំងនឹងទ្រង់ ឬសូរទ្រហឹងអឺងកងរបស់ពួកអ្នកដែលលើកគ្នា មកទាស់នឹងទ្រង់ ដែលចេះតែឮឡើងជានិច្ចនោះឡើយ។
៙ ពិតប្រាកដជាសេចក្ដីឃោរឃៅរបស់មនុស្ស នឹងសរសើរទ្រង់ ឯសំណល់សេចក្ដីឃោរឃៅ នោះទ្រង់នឹងរួបរឹតទុកវិញ
ទ្រង់បង្ក្រាបការលើកកំពស់នៃសមុទ្រ កាលណារលកកំរើកឡើង នោះទ្រង់បន្ទ្រោមចុះ ឲ្យស្ងប់វិញ
ព្រះយេហូវ៉ាទ្រង់ជាអ្នកគ្រប់គ្រង ទ្រង់ប្រដាប់អង្គដោយភាពដ៏រុងរឿងឧត្តម ព្រះយេហូវ៉ាទ្រង់ប្រដាប់អង្គ ដោយតេជានុភាព ព្រមទាំងក្រវាត់អង្គ ដោយសេចក្ដីនោះដែរ ឯលោកីយនោះបានតាំងមាំមួន នឹងរង្គើមិនបានឡើយ
ព្រះទ្រង់បានបង្កើតផែនដី ដោយឫទ្ធិតេជះរបស់ទ្រង់ ទ្រង់បានតាំងលោកីយឡើង ដោយសារប្រាជ្ញារបស់ទ្រង់ ហើយបានលាតផ្ទៃមេឃ ដោយសារយោបល់
ប៉ុន្តែព្រះយេហូវ៉ា ទ្រង់ធ្វើឲ្យមានខ្យល់យ៉ាងខ្លាំង បក់មកលើសមុទ្រ ដូច្នេះ កើតមានព្យុះយ៉ាងធំនៅសមុទ្រ ដល់ម៉្លេះបានជានាវារកកល់តែនឹងបែកបាក់អស់ទៅ
កាលទ្រង់មានបន្ទូលទៅគេថា គឺខ្ញុំនេះហើយ នោះគេក៏ថយក្រោយ ដួលផ្ងារទាំងអស់គ្នា