ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




ទំនុកតម្កើង 58:8 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

សូម​ឲ្យ​គេ​បាន​ដូច​ជា​ខ្យង​ដែល​រលាយ​បាត់​ទៅ ដូច​ជា​កូន​រលូត​ដែល​មិន​ឃើញ​ពន្លឺ​ថ្ងៃ​ឡើយ

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

សូមឲ្យពួកគេបាន​ដូច​ខ្យងក្ដក់​ដែល​វារ​បណ្ដើរ រលាយ​បណ្ដើរ និង​ដូច​កូនរលូត​របស់​ស្ត្រី ដែល​មិនដែល​ឃើញ​ពន្លឺថ្ងៃ​។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

សូម​ឲ្យ​គេ​បាន​ដូច​ជា​ខ្យង​ក្ដក់ ដែល​រលាយ​ទៅ​ជា​ភក់ ដូច​ជា​កូន​រលូត​ដែល​មិន​ឃើញ​ពន្លឺ​ថ្ងៃ។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

សូម​ឲ្យ​ពួក​គេ​ប្រៀប​ដូច​ជា​ជន្លេន ដែល​វារ​ទៅ​មុខ ហើយ​ស្ងួត​ក្រៀម​អស់​ទៅ សូម​ឲ្យ​ពួក​គេ​ប្រៀប​ដូច​ជា​កូន​រលូត ស្លាប់​ទៅ ទាំង​ពុំ​ឃើញ​ពន្លឺ

សូមមើលជំពូក

អាល់គីតាប

សូម​ឲ្យ​ពួក​គេ​ប្រៀប​ដូច​ជា​ជន្លេន ដែល​វារ​ទៅ​មុខ ហើយ​ស្ងួត​ក្រៀម​អស់​ទៅ សូម​ឲ្យ​ពួក​គេ​ប្រៀប​ដូច​ជា​កូន​រលូត ស្លាប់​ទៅ ទាំង​ពុំ​ឃើញ​ពន្លឺ

សូមមើលជំពូក



ទំនុកតម្កើង 58:8
6 ការដាក់ឲ្យឆ្លើយតបគ្នា  

នោះ​ទូលបង្គំ​នឹង​បាន​ដូច​ជា​មិន​ដែល​កើត​មក​សោះ គេ​នឹង​បាន​នាំ​យក​ទូលបង្គំ​ពី​ផ្ទៃ​ម្តាយ​ទៅ​កប់​តែ​ម្តង


ឬ​នឹង​ឥត​មាន​ខ្ញុំ​សោះ ដូច​ជា​កូន​រំលូត​លាក់​កំបាំង គឺ​ជា​កូន​ដែល​មិន​បាន​ឃើញ​ពន្លឺ​ឡើយ


បើ‌សិន​ជា​មនុស្ស​ណា​បង្កើត​បាន​កូន​១០០​នាក់ ហើយ​រស់​នៅ​ជា​យូរ​ឆ្នាំ ដល់​ម៉្លេះ​បាន​ជា​មាន​អាយុ​យឺន‌យូរ តែ​មិន​បាន​ស្កប់​ចិត្ត​ដោយ​សេចក្ដី​ល្អ ហើយ​ឥត​មាន​ពិធី​បញ្ចុះ​សព​ខ្លួន​ផង នោះ​យើង​ថា កូន​ដែល​រលូត​មក​មុន​កំណត់​ក៏​វិសេស​ជាង​អ្នក​នោះ


ផ្ទៃ​មេឃ ហើយ​ផែនដី​នឹង​កន្លង​បាត់​ទៅ តែ​ពាក្យ​ខ្ញុំ​មិន​ដែល​បាត់​ឡើយ


ហើយ​អ្នក​មាន​ត្រូវ​អរ​សប្បាយ ដោយ​ត្រូវ​បន្ទាប​ចុះ​វិញ ដ្បិត​គេ​នឹង​បាត់​ទៅ​ដូច​ជា​ផ្កា​ស្មៅ