Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ទំនុកតម្កើង 58:8 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

8 សូម​ឲ្យ​ពួក​គេ​ប្រៀប​ដូច​ជា​ជន្លេន ដែល​វារ​ទៅ​មុខ ហើយ​ស្ងួត​ក្រៀម​អស់​ទៅ សូម​ឲ្យ​ពួក​គេ​ប្រៀប​ដូច​ជា​កូន​រលូត ស្លាប់​ទៅ ទាំង​ពុំ​ឃើញ​ពន្លឺ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

8 សូមឲ្យពួកគេបាន​ដូច​ខ្យងក្ដក់​ដែល​វារ​បណ្ដើរ រលាយ​បណ្ដើរ និង​ដូច​កូនរលូត​របស់​ស្ត្រី ដែល​មិនដែល​ឃើញ​ពន្លឺថ្ងៃ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

8 សូម​ឲ្យ​គេ​បាន​ដូច​ជា​ខ្យង​ក្ដក់ ដែល​រលាយ​ទៅ​ជា​ភក់ ដូច​ជា​កូន​រលូត​ដែល​មិន​ឃើញ​ពន្លឺ​ថ្ងៃ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

8 សូម​ឲ្យ​គេ​បាន​ដូច​ជា​ខ្យង​ដែល​រលាយ​បាត់​ទៅ ដូច​ជា​កូន​រលូត​ដែល​មិន​ឃើញ​ពន្លឺ​ថ្ងៃ​ឡើយ

សូមមើលជំពូក ចម្លង

អាល់គីតាប

8 សូម​ឲ្យ​ពួក​គេ​ប្រៀប​ដូច​ជា​ជន្លេន ដែល​វារ​ទៅ​មុខ ហើយ​ស្ងួត​ក្រៀម​អស់​ទៅ សូម​ឲ្យ​ពួក​គេ​ប្រៀប​ដូច​ជា​កូន​រលូត ស្លាប់​ទៅ ទាំង​ពុំ​ឃើញ​ពន្លឺ

សូមមើលជំពូក ចម្លង




ទំនុកតម្កើង 58:8
6 ការដាក់ឲ្យឆ្លើយតបគ្នា  

បើ​គេ​យក​ទូលបង្គំ​ចេញ​ពី​ផ្ទៃ​ម្ដាយ​ទៅ​កប់​ក្នុង​ផ្នូរ នោះ​ទូលបង្គំ​មិន​ដែល​មាន​ជីវិត​ទាល់​តែ​សោះ។


ប្រសិន​បើ​ខ្ញុំ​គ្មាន​ជីវិត គឺ​ដូច​កូន​រលូត ឬ​ដូច​កូន​ក្មេង​ដែល​មិន​ធ្លាប់​ឃើញ​ពន្លឺ​ថ្ងៃ នោះ​ប្រសើរ​ជាង។


ឧបមា​ថា​បុរស​ម្នាក់​មាន​កូន​ប្រុស​មួយ​រយ និង​មាន​អាយុ​យឺន‌យូរ ទោះ​បី​គាត់​មាន​អាយុ​វែង​ក៏​ដោយ ប្រសិន​បើ​គាត់​មិន​ដែល​មាន​សុភមង្គល ហើយ​គ្មាន​នរណា​បញ្ចុះ​សព​គាត់​ទេ​នោះ ខ្ញុំ​យល់​ថា កូន​រលូត​ប្រសើរ​ជាង​គាត់​ឆ្ងាយ​ណាស់។


ផ្ទៃ​មេឃ និង​ផែនដី​នឹង​រលាយ​បាត់​ទៅ តែ​ពាក្យ​ដែល​ខ្ញុំ​និយាយ​មិន​រលាយ​បាត់​ទេ»។


រីឯ​បងប្អូន​ដែល​ជា​អ្នក​មាន​វិញ ក៏​ត្រូវ​ខ្ពស់​មុខ​ឡើង​ដែរ ដោយ​ព្រះ‌ជាម្ចាស់​បន្ទាប​គេ​ចុះ ដ្បិត​អ្នក​មាន​នឹង​ត្រូវ​រុះ‌រោយ​ទៅ​ដូច​ផ្កា។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម