ឱព្រះយេហូវ៉ាអើយ សូមថែរក្សាទូលបង្គំឲ្យរួចពីដៃនៃមនុស្សអាក្រក់ សូមការពារទូលបង្គំឲ្យរួចពីមនុស្សច្រឡោត ជាអ្នកដែលបានសំរេចចិត្តនឹងធ្វើឲ្យទូលបង្គំភ្លាត់ ក្នុងផ្លូវប្រព្រឹត្ត
ទំនុកតម្កើង 58:5 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដែលមិនព្រមស្តាប់សំឡេងរបស់គ្រូអាលម្ពាយ ទោះបើចេះសូត្ររបៀនប្រសប់យ៉ាងណាក៏ដោយ ព្រះគម្ពីរខ្មែរសាកល ដើម្បីកុំឲ្យឮសំឡេងរបស់គ្រូចាប់ពស់ ឬអ្នកសូត្រមន្តអាគមយ៉ាងពូកែ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដើម្បីកុំឲ្យសំឡេងរបស់គ្រូអាយលម្ពាយ ទោះបើគ្រូនោះប៉ិនប្រសប់យ៉ាងណាក៏ដោយ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ដែលមិនឮសំឡេងរបស់គ្រូអាលម្ពាយ គឺទោះបីគ្រូនោះពូកែយ៉ាងណាក្ដី។ អាល់គីតាប ដែលមិនឮសំឡេងរបស់គ្រូអាលម្ពាយ គឺទោះបីគ្រូនោះពូកែយ៉ាងណាក្ដី។ |
ឱព្រះយេហូវ៉ាអើយ សូមថែរក្សាទូលបង្គំឲ្យរួចពីដៃនៃមនុស្សអាក្រក់ សូមការពារទូលបង្គំឲ្យរួចពីមនុស្សច្រឡោត ជាអ្នកដែលបានសំរេចចិត្តនឹងធ្វើឲ្យទូលបង្គំភ្លាត់ ក្នុងផ្លូវប្រព្រឹត្ត
គំនិតរបស់សាសន៍អេស៊ីព្ទ នឹងសូន្យបាត់នៅកណ្តាលគេ ហើយអញនឹងបំផ្លាញសេចក្ដីប្រឹក្សារបស់គេដែរ នោះគេនឹងទៅរករូបព្រះ គ្រូសន្ធាប់ គ្រូខាប នឹងពួកគ្រូគាថារបស់គេ
ពីព្រោះព្រះយេហូវ៉ាទ្រង់មានបន្ទូលថា មើល អញនឹងចាត់ពស់ គឺជាពស់វែក ឲ្យមកកណ្តាលឯងរាល់គ្នា ដែលមិនព្រមតាមសែកមន្តទេ ពស់ទាំងនោះនឹងចឹកឯងរាល់គ្នា។