ទូលបង្គំនឹងអរព្រះគុណដល់ទ្រង់ អស់អំពីចិត្ត ទូលបង្គំនឹងច្រៀងសរសើរទ្រង់ នៅចំពោះមុខនៃអស់ទាំងព្រះ
ទំនុកតម្កើង 57:9 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឱព្រះអម្ចាស់អើយ ទូលបង្គំនឹងប្រទូលដៃដល់ទ្រង់នៅ កណ្តាលពួកជន ទូលបង្គំនឹងច្រៀងសរសើរទ្រង់ នៅកណ្តាលពួកសាសន៍ដទៃ ព្រះគម្ពីរខ្មែរសាកល ព្រះអម្ចាស់នៃទូលបង្គំអើយ ទូលបង្គំនឹងអរព្រះគុណព្រះអង្គក្នុងចំណោមបណ្ដាជន ទូលបង្គំនឹងច្រៀងសរសើរតម្កើងព្រះអង្គក្នុងចំណោមជាតិសាសន៍ទាំងឡាយ! ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ឱព្រះអម្ចាស់អើយ ទូលបង្គំនឹងអរព្រះគុណព្រះអង្គ ក្នុងចំណោមប្រជាជនទាំងឡាយ ទូលបង្គំនឹងច្រៀងសរសើរព្រះអង្គ នៅកណ្ដាលប្រជាជាតិនានា។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះអម្ចាស់អើយ ទូលបង្គំនឹងលើកតម្កើង ព្រះអង្គក្នុងចំណោមប្រជាជនទាំងឡាយ ទូលបង្គំនឹងស្មូត្រទំនុកតម្កើង ថ្វាយព្រះអង្គ ក្នុងចំណោមប្រជាជាតិនានា អាល់គីតាប អុលឡោះតាអាឡាអើយ ខ្ញុំនឹងលើកតម្កើង ទ្រង់ក្នុងចំណោមប្រជាជនទាំងឡាយ ខ្ញុំនឹងច្រៀង គីតាបសាបូរជូនទ្រង់ ក្នុងចំណោមប្រជាជាតិនានា |
ទូលបង្គំនឹងអរព្រះគុណដល់ទ្រង់ អស់អំពីចិត្ត ទូលបង្គំនឹងច្រៀងសរសើរទ្រង់ នៅចំពោះមុខនៃអស់ទាំងព្រះ
ហេតុនោះ ឱព្រះយេហូវ៉ាអើយ ទូលបង្គំនឹងអរព្រះគុណដល់ទ្រង់ នៅកណ្តាល អស់ទាំងសាសន៍ដទៃ ហើយនឹងច្រៀងសរសើរដល់ព្រះនាមទ្រង់
ហេតុអ្វីបានជាអស់ទាំងសាសន៍ជ្រួលជ្រើមឡើង ហើយជនជាតិទាំងពួងមានគំនិតជាឥតសារដូច្នេះ
នោះទូលបង្គំនឹងទៅឯអាសនានៃព្រះ គឺដល់ព្រះដ៏ជាសេចក្ដីអំណរ នឹងជាសេចក្ដីរីករាយរបស់ទូលបង្គំ ឱព្រះអង្គដ៏ជាព្រះនៃទូលបង្គំអើយ ទូលបង្គំនឹងសរសើរដល់ទ្រង់ដោយចាប់ស៊ុង
ចូរថ្លែងប្រាប់ពីសិរីល្អទ្រង់ នៅកណ្តាលអស់ទាំងសាសន៍ ហើយពីការអស្ចារ្យរបស់ទ្រង់ នៅកណ្តាលបណ្តាជនទាំងឡាយ
ហើយឲ្យពួកសាសន៍ដទៃ បានសរសើរដំកើងព្រះដែរ ដោយព្រោះសេចក្ដីមេត្តាករុណារបស់ទ្រង់ តាមសេចក្ដីដែលចែងទុកមកថា «ហេតុនោះបានជាទូលបង្គំនឹងសរសើរដំកើងទ្រង់ក្នុងពួកសាសន៍ដទៃ ហើយទូលបង្គំនឹងច្រៀងទំនុកបរិសុទ្ធ ថ្វាយព្រះនាមទ្រង់»
ចូរភ្ញាក់ ចូរភ្ញាក់ឡើងចុះ ដេបូរ៉ាអើយ ចូរភ្ញាក់ ចូរភ្ញាក់ឡើងច្រៀងជាទំនុកទៅ ចូរក្រោកឡើងបារ៉ាកអើយ ឱកូនអ័ប៊ីណោមអើយ ចូរនាំពួកឈ្លើយរបស់អ្នកទៅចុះ