ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




ទំនុកតម្កើង 56:10 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

នៅ​ក្នុង​ព្រះ ទូលបង្គំ​នឹង​សរសើរ​ព្រះ‌បន្ទូល​ទ្រង់ នៅ​ក្នុង​ព្រះ‌យេហូវ៉ា ទូលបង្គំ​នឹង​សរសើរ​ព្រះ‌បន្ទូល​ទ្រង់

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

នៅក្នុង​ព្រះ ខ្ញុំ​នឹង​សរសើរតម្កើង​ព្រះបន្ទូល នៅក្នុង​ព្រះយេហូវ៉ា ខ្ញុំ​នឹង​សរសើរតម្កើង​ព្រះបន្ទូល​។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

៙ នៅ​ក្នុង​ព្រះ ខ្ញុំ​សរសើរ​តម្កើង ព្រះ‌បន្ទូល​ព្រះ‌អង្គ នៅ​ក្នុង​ព្រះ‌យេហូវ៉ា ខ្ញុំ​សរសើរ​តម្កើង​ព្រះ‌បន្ទូល​ព្រះ‌អង្គ

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ខ្ញុំ​សរសើរ​តម្កើង​ព្រះ‌បន្ទូល​សន្យា​របស់​ព្រះ‌ជាម្ចាស់ ខ្ញុំ​សរសើរ​តម្កើង​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់។

សូមមើលជំពូក

អាល់គីតាប

ខ្ញុំ​សរសើរ​តម្កើង​បន្ទូល​សន្យា​របស់​អុលឡោះ ខ្ញុំ​សរសើរ​តម្កើង​បន្ទូល​របស់​អុលឡោះ‌តាអាឡា។

សូមមើលជំពូក



ទំនុកតម្កើង 56:10
10 ការដាក់ឲ្យឆ្លើយតបគ្នា  

សូម​ទ្រង់​ប្រោស​ឲ្យ​ទូលបង្គំ​រួច​ពី​កណ្តាប់​ដៃ​នៃ​អេសាវ​ជា​បង ដ្បិត​ទូលបង្គំ​ខ្លាច​ក្រែង​គាត់​មក​វាយ​ពួក​ទូលបង្គំ​នេះ ទាំង​ម្តាយ​ទាំង​កូន​ផង


ដូច្នេះ កាល​ពួក​មេ‌ទ័ព​ទាំង​នោះ​បាន​ឃើញ​យ៉ូសា‌ផាត គេ​ក៏​នឹក​ថា នេះ​ជា​ស្តេច​អ៊ីស្រាអែល​ហើយ គេ​ក៏​បែរ​ទៅ​បំរុង​ត​នឹង​ទ្រង់ តែ​យ៉ូសា‌ផាត​ទ្រង់​ស្រែក​ឡើង ហើយ​ព្រះ‌យេហូវ៉ា​ក៏​ប្រោស​ជួយ បណ្តាល​ឲ្យ​គេ​ថយ​ចេញ​ពី​ទ្រង់​ទៅ


ព្រះ‌យេហូវ៉ា​ទ្រង់​កាន់​ខាង​ខ្ញុំៗ​នឹង​មិន​ខ្លាច​អ្វី​ឡើយ តើ​មនុស្ស​អាច​នឹង​ធ្វើ​អ្វី​ដល់​ខ្ញុំ​បាន


បើ​មិន​មែន​ជា​ព្រះ‌យេហូវ៉ា​ដែល​កាន់ ខាង​ពួក​យើង នោះ​គួរ​ឲ្យ​អ៊ីស្រាអែល​និយាយ​ឥឡូវ​ថា


បើ​មិន​មែន​ជា​ព្រះ‌យេហូវ៉ា​ដែល​កាន់​ខាងពួក​យើង​ទេ ក្នុង​កាល​ដែល​មនុស្ស​បាន​លើក​គ្នា​ទាស់​នឹង​យើង


នៅ​ក្នុង​ព្រះ (ទូលបង្គំ​នឹង​សរសើរ​ព្រះ‌បន្ទូល​ទ្រង់) គឺ​សេចក្ដី​ពឹង‌ពាក់​របស់​ទូលបង្គំ នោះ​បាន​ទុក​នៅ​ក្នុង​ព្រះ ទូលបង្គំ​នឹង​មិន​ខ្លាច​ឡើយ តើ​សាច់​ឈាម​នឹង​អាច ធ្វើ​អ្វី​ដល់​ទូលបង្គំ​បាន


ព្រះ​ទ្រង់​បាន​មាន​បន្ទូល​ដោយ​សេចក្ដី​បរិសុទ្ធ របស់​ទ្រង់​ហើយ យើង​នឹង​ត្រេក‌អរ​ឡើង យើង​នឹង​បែង​ចែក​ក្រុង​ស៊ីគែម ហើយ​នឹង​វាស់​ច្រក​ភ្នំ​សិកូត


ផ្ទៃ​មេឃ ហើយ​ផែនដី​នឹង​កន្លង​បាត់​ទៅ តែ​ពាក្យ​ខ្ញុំ​មិន​ដែល​បាត់​ឡើយ


ដើម្បី​ឲ្យ​យើង​រាល់​គ្នា ដែល​បាន​រត់​មក​ចាប់​កាន់​សេចក្ដី​សង្ឃឹម ដែល​ដាក់​នៅ​មុខ​យើង ទុក​ជា​ទី​ជ្រក​កោន បាន​សេចក្ដី​កំឡា​ចិត្ត​ឡើង​ជា​ខ្លាំង ដោយ‌សារ​សេចក្ដី​ទាំង​២​មុខ​នេះ​ដ៏​មិន​ចេះ​ប្រែ‌ប្រួល ដែល​ខាង​ឯ​សេចក្ដី​ទាំង​២​នោះ ព្រះ‌ទ្រង់​កុហក​ពុំ​បាន​ទេ


ដែល​ដោយ‌សារ​សេចក្ដី​ទាំង​នោះ ទ្រង់​បាន​ប្រទាន​សេចក្ដី​សន្យា​ដ៏​ធំ​បំផុត ហើយ​វិសេស​ផង មក​យើង​រាល់​គ្នា ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​បាន​ចំណែក​ជា​និស្ស័យ​នៃ​ព្រះ ដោយ‌សារ​សេចក្ដី​សន្យា​នោះ​ឯង ដោយ​បាន​រួច​ពី​សេចក្ដី​ពុក‌រលួយ​នៅ​ក្នុង​លោកីយ​នេះ​ដែល​កើត​អំពី​សេចក្ដី​ប៉ង‌ប្រាថ្នា