ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




ទំនុកតម្កើង 50:19 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ឯង​បាន​ប្រគល់​មាត់​ឯង​ទៅ​សេចក្ដី​អាក្រក់ ហើយ​អណ្តាត​ឯង​បង្កើត​កល‌មាយា

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

អ្នក​បាន​ប្រគល់​មាត់​របស់អ្នក​ទៅ​សេចក្ដីអាក្រក់ ហើយ​អណ្ដាត​របស់អ្នក​គ្រោង​ល្បិចកល​។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

អ្នក​បាន​ប្រគល់​មាត់​របស់​អ្នក ទៅ​បម្រើ​សេចក្ដី​អាក្រក់ ហើយ​អណ្ដាត​អ្នក​តែង​បង្កើត​ចេញ នូវ​ពាក្យ​បោក​ប្រាស់។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

មាត់​របស់​អ្នក​តែង​ស្រដី​ចេញ នូវ​ពាក្យ​អាក្រក់‌អាក្រី ហើយ​អណ្ដាត​អ្នក​តែង​គ្រលាស់ ចេញ​នូវ​ពាក្យ​បោក​ប្រាស់។

សូមមើលជំពូក

អាល់គីតាប

មាត់​របស់​អ្នក​តែង​ស្រដី​ចេញ នូវ​ពាក្យ​អាក្រក់‌អាក្រី ហើយ​អណ្ដាត​អ្នក​តែង​គ្រលាស់ ចេញ​នូវ​ពាក្យ​បោក​ប្រាស់។

សូមមើលជំពូក



ទំនុកតម្កើង 50:19
14 ការដាក់ឲ្យឆ្លើយតបគ្នា  

មាត់​គេ​ពេញ​ដោយ​ពាក្យ​ជេរ​ប្រមាថ ព្រម​ទាំង​សេចក្ដី​បញ្ឆោត នឹង​សេចក្ដី​កំណាច​ផង នៅ​ក្រោម​អណ្តាត​គេ​មាន​សុទ្ធ​តែ​កិច្ច‌កល នឹង​សេចក្ដី​ទុច្ចរិត


ដ្បិត​នៅ​ក្នុង​មាត់​ពួក​នោះ គ្មាន​សេចក្ដី​ពិត​ឡើយ ខាង​ក្នុង​គេ​មាន​សុទ្ធ​តែ​សេចក្ដី​កាច​អាក្រក់ បំពង់​ក​គេ​ជា​ផ្នូរ​ខ្មោច​នៅ​ចំហ គេ​ពោល​បញ្ចើច​ដោយ‌សារ​អណ្តាត


៙ មិន​មែន​ជា​ខ្មាំង​សត្រូវ​ដែល​បក​កេរខ្ញុំ យ៉ាង​នោះ​ខ្ញុំ​នឹង​ធន់‌ទ្រាំ​បាន ក៏​មិន​មែន​ជា​អ្នក​ស្អប់​ខ្ញុំ​ដែល​លើក​ខ្លួន​ទាស់​នឹង​ខ្ញុំ នោះ​ខ្ញុំ​នឹង​បាន​ពួន​ខ្លួន​ឲ្យ​រួច​ពី​គេ


មាត់​គេ​រឥល​ជាង​ខ្លាញ់ តែ​ចិត្ត​គេ​មាន​ពេញ​ដោយ​ការ​ចំបាំង​វិញ វាចា​គេ​ទន់‌ល្វន់​ជាង​ប្រេង ប៉ុន្តែពាក្យ​ទាំង​នោះ​សុទ្ធ​តែ​ជា​ដាវ​ហូត​ស្រាប់


គ្រប់​គ្នា​នឹង​បញ្ឆោត​អ្នក​ជិត​ខាង​ខ្លួន ហើយ​មិន​ព្រម​ពោល​សេចក្ដី​ពិត​ទេ គេ​បាន​បង្វឹក​អណ្តាត​ឲ្យ​កុហក គេ​ខំ​អស់​ពី​ចិត្ត​នឹង​ប្រព្រឹត្ត​អាក្រក់


មាន​សុទ្ធ​តែ​ការ​ប្រទេច​ផ្តាសា ភូត‌កុហក កាប់​សំឡាប់ លួច​ប្លន់ ហើយ​ផិត​គ្នា​ទទេ គេ​រឹប​ជាន់ ហើយ​កំចាយ​ឈាម​តៗ​គ្នា


តែ​ត្រង់​ពួក​ខ្លាច ពួក​មិន​ជឿ ពួក​គួរ​ខ្ពើម ពួក​កាប់​សំឡាប់​គេ ពួក​កំផិត ពួក​មន្ត‌អាគម ពួក​ថ្វាយ‌បង្គំ​រូប​ព្រះ ហើយ​គ្រប់​ទាំង​មនុស្ស​កំភូត គេ​នឹង​មាន​ចំណែក នៅ​ក្នុង​បឹង​ដែល​ឆេះ​ជា​ភ្លើង​នឹង​ស្ពាន់‌ធ័រ គឺ​ជា​សេចក្ដី​ស្លាប់​ទី​២​វិញ។