ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




ទំនុកតម្កើង 49:16 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

៙ កុំ​ឲ្យ​ភ័យ​ខ្លាច ដោយ​អ្នក​១​បាន​មាន​ឡើង ក្នុង​កាល​ដែល​សេចក្ដី​រុងរឿង​នៅ​ផ្ទះ​បាន​បរិបូរ​នោះ​ឡើយ

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

នៅពេល​មនុស្ស​ម្នាក់​ក្លាយជាអ្នកមាន នៅពេល​ភាពរុងរឿង​នៃ​ផ្ទះ​គេ​ចម្រើនឡើង ក៏កុំ​ភ័យខ្លាច​ឡើយ

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

៙ កុំ​ភ័យ​ខ្លាច ពេលអ្នក​ណា​ម្នាក់​មាន​ស្ដុក​ស្ដម គឺ​នៅ​ពេល​ដែល​ភាព​រុង​រឿង​របស់​គេ ចេះ​តែ​ចម្រើន​ឡើង។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ពេល​ឃើញ​នរណា​ម្នាក់​ទៅ​ជា​អ្នក​មាន ហើយ​ឃើញ​ទ្រព្យ‌សម្បត្តិ​ចេះ​តែ​រីក​ចម្រើន កុំ​ភ័យ​ខ្លាច​អី

សូមមើលជំពូក

អាល់គីតាប

ពេល​ឃើញ​នរណា​ម្នាក់​ទៅ​ជា​អ្នក​មាន ហើយ​ឃើញ​ទ្រព្យ‌សម្បត្តិ​ចេះ​តែ​រីក​ចំរើន កុំ​ភ័យ​ខ្លាច​អី

សូមមើលជំពូក



ទំនុកតម្កើង 49:16
10 ការដាក់ឲ្យឆ្លើយតបគ្នា  

រួច​មក​គាត់​បាន​ឮ​ពាក្យ​របស់​ពួក​កូន​ឡាបាន់​និយាយ​គ្នា​ថា យ៉ាកុប​បាន​លួច​របស់​ទ្រព្យ​ឪពុក​យើង​ទាំង​អស់​ហើយ គឺ​ពី​របស់​ឪពុក​យើង​ទេ​តើ​ដែល​វា​បាន​ទៅ​ជា​មាន​ដូច្នេះ


ហើយ​ថ្លែង​ពី​សេចក្ដី​រុងរឿង​នៃ​ទ្រព្យ​សម្បត្តិ​ខ្លួន ពី​កូន​ចៅ​ដែល​មាន​ច្រើន​ដល់​ម៉្លេះ នឹង​ពី​ស្តេច​បាន​ដំកើង​ងារ​ខ្លួន ហើយ​តាំង​ឡើង​ខ្ពស់​ជាង​អស់​ពួក​អ្នក​ជា​ប្រធាន នឹង​ពួក​ជំនិត​ទ្រង់​ទាំង​ប៉ុន្មាន


កុំ​ឲ្យ​ក្តៅ​ចិត្ត ដោយ​ព្រោះ​មនុស្ស ដែល​ប្រព្រឹត្ត​អាក្រក់​ឡើយ ក៏​កុំ​ឲ្យ​ច្រណែន​នឹង​ពួក​អ្នក​ដែល​ធ្វើ​ការ​ទុច្ចរិត​ដែរ


ចូរ​ស្ងៀម​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា ហើយ​រង់‌ចាំ​ទ្រង់​ចុះ កុំ​ឲ្យ​ក្តៅ​ចិត្ត ដោយ​ព្រោះ​អ្នក​ដែល​ចំរើន​ក្នុង​ផ្លូវ​គេ ឬ​មនុស្ស​ដែល​បង្កើត​ការ​អាក្រក់​សំរេច​បាន​នោះ​ឡើយ។


៙ ហេតុ​អ្វី​បាន​ជា​ខ្ញុំ​ត្រូវ​មាន​ចិត្ត​ភ័យ​ខ្លាច​ក្នុង​គ្រា​អាក្រក់ គឺ​កាល​ណា​សេចក្ដី​ទុច្ចរិត ដែល​តាម​ជាប់​កែង‌ជើង បាន​ព័ទ្ធ​ខ្ញុំ​ជុំវិញ​ហើយ


កាល​ណា​មនុស្ស​សុចរិត​មាន​ជ័យ‌ជំនះ នោះ​បណ្តាជន​មាន​សេចក្ដី​អំណរ​ជា​ខ្លាំង​ក្រៃ‌លែង តែ​បើ​កាល​ណា​មនុស្ស​អាក្រក់​បាន​តាំង​ឡើង នោះ​ជន​ទាំង‌ឡាយ​នាំ​គ្នា​ពួន​ខ្លួន​វិញ។


អញ​នឹង​ដោះ​គេ ឲ្យ​រួច​ពី​កណ្តាប់​ដៃ​នៃ​ស្ថាន​ឃុំ​ព្រលឹង​មនុស្ស​ស្លាប់ ក៏​នឹង​លោះ​គេ​ឲ្យ​រួច​ពី​សេចក្ដី​ស្លាប់​ដែរ ឱ​សេចក្ដី​ស្លាប់​អើយ ទុក្ខ​វេទនា​របស់​ឯង​នៅ​ឯ​ណា ឱ​ស្ថាន​ឃុំ​ព្រលឹង​មនុស្ស​ស្លាប់​អើយ អំណាច​បំផ្លាញ​របស់​ឯង តើ​នៅ​ឯ​ណា ឯ​សេចក្ដី​ឈឺ​ចិត្ត​ខ្មាស​បាប នឹង​បាន​កំបាំង​ពី​ភ្នែក​អញ។


អស់​ទាំង​សាសន៍​នឹង​ដើរ​ក្នុង​ពន្លឺ​ក្រុង​នោះ អស់​ទាំង​ស្តេច​នៅ​ផែនដី ក៏​យក​សិរី​នៃ​ខ្លួន​មក​ទុក​ក្នុង​ក្រុង​នោះ​ដែរ


មនុស្ស​លោក​នឹង​យក​សិរី‌ល្អ នឹង​កេរ្តិ៍​ឈ្មោះ​របស់​សាសន៍​ទាំង​ប៉ុន្មាន​មក​ទុក​ក្នុង​ក្រុង​នោះ