ឱបើទ្រង់នឹងលាក់ទូលបង្គំ នៅស្ថានឃុំព្រលឹងមនុស្សស្លាប់ទៅអេះ ហើយទុកទូលបង្គំនៅទីស្ងាត់កំបាំងដរាបដល់សេចក្ដីក្រោធរបស់ទ្រង់ កន្លងបាត់ទៅ ហើយដំរូវឲ្យមានពេលកំណត់ដល់ទូលបង្គំ រួចនឹកចាំពីទូលបង្គំផង
ទំនុកតម្កើង 39:4 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឱព្រះយេហូវ៉ាអើយ សូមឲ្យទូលបង្គំដឹងពីចុងបំផុតនៃទូលបង្គំ ហើយពីចំនួនថ្ងៃអាយុនៃទូលបង្គំផង ដើម្បីឲ្យទូលបង្គំបានដឹងជាមានជីវិតស្រួយ អម្បាលម៉ានទៅ ព្រះគម្ពីរខ្មែរសាកល “ព្រះយេហូវ៉ាអើយ សូមឲ្យទូលបង្គំដឹងចុងបញ្ចប់របស់ទូលបង្គំ និងរង្វាស់នៃថ្ងៃអាយុរបស់ទូលបង្គំផង ថាតើមានប៉ុន្មាន? សូមឲ្យទូលបង្គំដឹងថា ទូលបង្គំផុយស្រួយយ៉ាងណាផង! ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ «ឱព្រះយេហូវ៉ាអើយ សូមឲ្យទូលបង្គំដឹងពីចុងបំផុតរបស់ទូលបង្គំ និងពីចំនួនថ្ងៃអាយុរបស់ទូលបង្គំផង ដើម្បីឲ្យទូលបង្គំបានដឹងថា ជីវិតទូលបង្គំស្រួយយ៉ាងណា! ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ឱព្រះអម្ចាស់អើយ សូមប្រាប់ឲ្យទូលបង្គំដឹងថ្ងៃចុងក្រោយ នៃជីវិតរបស់ទូលបង្គំផង តើទូលបង្គំអាចរស់បានប៉ុន្មានថ្ងៃទៀត តើជីវិតទូលបង្គំផុយដល់កម្រិតណា? អាល់គីតាប ឱអុលឡោះតាអាឡាអើយ សូមប្រាប់ឲ្យខ្ញុំដឹងថ្ងៃចុងក្រោយ នៃជីវិតរបស់ខ្ញុំផង តើខ្ញុំអាចរស់បានប៉ុន្មានថ្ងៃទៀត តើជីវិតខ្ញុំផុយដល់កំរិតណា?។ |
ឱបើទ្រង់នឹងលាក់ទូលបង្គំ នៅស្ថានឃុំព្រលឹងមនុស្សស្លាប់ទៅអេះ ហើយទុកទូលបង្គំនៅទីស្ងាត់កំបាំងដរាបដល់សេចក្ដីក្រោធរបស់ទ្រង់ កន្លងបាត់ទៅ ហើយដំរូវឲ្យមានពេលកំណត់ដល់ទូលបង្គំ រួចនឹកចាំពីទូលបង្គំផង
តើថ្ងៃអាយុនៃអ្នកបំរើទ្រង់បានប៉ុន្មានទៅ តើដល់កាលណាបានទ្រង់សំរេចទោស ដល់ពួកអ្នកដែលបៀតបៀនទូលបង្គំ
ដូច្នេះ សូមបង្រៀនឲ្យយើងខ្ញុំចេះកំណត់រាប់ថ្ងៃអាយុ នៃយើងខ្ញុំ ដើម្បីឲ្យយើងខ្ញុំមានចិត្តខ្មីឃ្មាត ឲ្យបានសតិបញ្ញា