ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




ទំនុកតម្កើង 37:13 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

តែ​ព្រះ‌អម្ចាស់​ទ្រង់​នឹង​សើច​នឹង​គេ ដ្បិត​ទ្រង់​ជ្រាប​ថា ថ្ងៃ​កំណត់របស់​គេ​កាន់​តែ​ជិត​ដល់

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

ព្រះអម្ចាស់​ទ្រង់​សើច​ដាក់​មនុស្សអាក្រក់ ដ្បិត​ព្រះអង្គ​ទ្រង់​ជ្រាប​ថា ថ្ងៃ​របស់គេ​ជិត​មកដល់​ហើយ​។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

តែ​ព្រះ‌អម្ចាស់​សើច​ចំអក ដាក់​មនុស្ស​អាក្រក់​វិញ ដ្បិត​ព្រះ‌អង្គ​ជ្រាប​ថា ថ្ងៃ​អន្សា​របស់​គេ​ជិត​មក​ដល់​ហើយ។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ក៏​ប៉ុន្តែ ព្រះ‌អម្ចាស់​សើច​ចំអក​ដាក់​មនុស្ស​អាក្រក់ ព្រោះ​ព្រះអង្គ​ជ្រាប​ថា ពេល​ដែល​គេ​ត្រូវ​វិនាស ជិត​មក​ដល់​ហើយ។

សូមមើលជំពូក

អាល់គីតាប

ក៏​ប៉ុន្តែ អុលឡោះ‌តាអាឡា​សើច​ចំអក​ដាក់​មនុស្ស​អាក្រក់ ព្រោះ​ទ្រង់​ជ្រាប​ថា ពេល​ដែល​គេ​ត្រូវ​វិនាស​ ជិត​មក​ដល់​ហើយ។

សូមមើលជំពូក



ទំនុកតម្កើង 37:13
9 ការដាក់ឲ្យឆ្លើយតបគ្នា  

ពួក​ជំនាន់​ក្រោយ​នឹង​មាន​សេចក្ដី​អស្ចារ្យ​ពី​ប្រវត្តិ​របស់​គេ ដូច​ជា​ជំនាន់​មុន​បាន​ភ័យ​ខ្លាច​ដែរ


ឯ​ព្រះ​ដែល​គង់​នៅ​ស្ថាន‌សួគ៌ ទ្រង់​នឹង​សើច ព្រះ‌អម្ចាស់​ទ្រង់​នឹង​ចំអក​ឲ្យ​គេ


ដូច្នេះ​អញ​នឹង​សើច​ដែរ ក្នុង​ថ្ងៃ​ដែល​ឯង​រាល់​គ្នា​ត្រូវ​អន្តរាយ អញ​នឹង​ចំអក​ឲ្យ ក្នុង​កាល​ដែល​ឯង​រាល់​គ្នា​កើត​មាន​សេចក្ដី​ភិត‌ភ័យ​ផង


ដ្បិត​នឹង​មាន​ថ្ងៃ​១​របស់​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ​មក​លើ​គ្រប់​ទាំង​ឫក​ខ្ពស់ នឹង​ចិត្ត​ឆ្មើង‌ឆ្មៃ ព្រម​ទាំង​លើ​គ្រប់​ទាំង​អស់​ដែល​បាន​លើក​ឡើង​ផង ហើយ​នោះ​នឹង​ត្រូវ​បន្ទាប​ចុះ​វិញ


ចូរ​សំឡាប់​អស់​ទាំង​គោ​របស់​គេ ឲ្យ​វា​ចុះ​ទៅ​ឯ​ទី​សំឡាប់​ចុះ វរ​ដល់​គេ ដ្បិត​ថ្ងៃ​កំណត់​របស់​គេ​បាន​មក​ដល់​ហើយ គឺ​ជា​វេលា​ធ្វើ​ទោស​ដល់​គេ


ឯ​ឯង ឱ​ចៅហ្វាយ​ដ៏​សៅ‌ហ្មង ហើយ​កំណាច របស់​អ៊ីស្រាអែល ដែល​ថ្ងៃ​ឯង​បាន​មក​ដល់ ក្នុង​គ្រា​នៃ​អំពើ​ទុច្ចរិត​នៅ​ចុង​បំផុត​អើយ


ក្នុង​ពេល​ដែល​គេ​កំពុង​តែ​ឃើញ​ការ​ជាក់‌ស្តែង​កំភូត​សំរាប់​ឯង ហើយ​កំពុង​ដែល​គេ​ទាយ​សេចក្ដី​កុហក​ដល់​ឯង​នោះ ដើម្បី​ឲ្យ​ឯង​បាន​ដួល​ទៅ​លើ​ក​នៃ​ពួក​មនុស្ស​អាក្រក់ ដែល​ត្រូវ​របួស​ដល់​ស្លាប់ ជា​ពួក​អ្នក​ដែល​ថ្ងៃ​គេ​បាន​មក​ដល់ ក្នុង​គ្រា​នៃ​អំពើ​ទុច្ចរិត​នៅ​ចុង​បំផុត


ហើយ​នេះ​ជា​សេចក្ដី​បក​ប្រែ​នៃ​ពាក្យ​ទាំង​នោះ «មេនេ» ប្រែ​ថា ព្រះ​បាន​រាប់​ថ្ងៃ​នៃ​រាជ្យ​ទ្រង់ ហើយ​បាន​ធ្វើ​ឲ្យ​ផុត​ទៅ


ដាវីឌ​ក៏​និយាយ​ទៀត​ថា ខ្ញុំ​ស្បថ​ដោយ​នូវ​ព្រះ‌យេហូវ៉ា​ដ៏​មាន​ព្រះ‌ជន្ម​រស់​នៅ​ថា ព្រះ‌យេហូវ៉ា​នឹង​ប្រហារ​ជីវិត​ទ្រង់ ឬ​ថ្ងៃ​កំណត់​ដែល​ទ្រង់​ត្រូវ​សុគត​នឹង​មក​ដល់ ឬ​ទ្រង់​នឹង​ចេញ​ទៅ​វិនាស​ក្នុង​ទី​ចំបាំង​ណា​មួយ​ជា​មិន​ខាន