ដ្បិតទូលបង្គំបានឮពាក្យបង្កាច់របស់មនុស្សជាច្រើន មានសេចក្ដីស្ញែងខ្លាចនៅគ្រប់ជុំវិញ ហើយកំពុងដែលគេពិគ្រោះគ្នាទាស់នឹងទូលបង្គំ នោះក៏បង្កើតកិច្ចកលនឹងដកជីវិតទូលបង្គំចេញ
ទំនុកតម្កើង 35:20 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដ្បិតគេមិននិយាយដោយសេចក្ដីមេត្រីទេ គឺគេគិតតែបង្កើតសេចក្ដីភូតភរ ចំពោះមនុស្សស្ងប់រំងាប់នៅក្នុងស្រុកវិញ ព្រះគម្ពីរខ្មែរសាកល ដ្បិតពួកគេមិននិយាយសន្តិភាពឡើយ គឺគិតគូរពាក្យបោកបញ្ឆោតទាស់នឹងអ្នកដែលរស់នៅដោយស្ងប់ស្ងៀមក្នុងស្រុកវិញ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដ្បិតគេមិននិយាយដោយមេត្រីទេ គឺគេតែងតែបង្កើតពាក្យមួលបង្កាច់ ទាស់នឹងអស់អ្នកដែលស្ងប់ស្ងៀមនៅក្នុងស្រុក។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពួកគេមិនចេះនិយាយដោយសម្រួលទេ ផ្ទុយទៅវិញ គេតែងតែប្រឌិតរឿងផ្សេងៗ មួលបង្កាច់មនុស្សសន្សំសុខនៅក្នុងស្រុក។ អាល់គីតាប ពួកគេមិនចេះនិយាយដោយសំរួលទេ ផ្ទុយទៅវិញ គេតែងតែប្រឌិតរឿងផ្សេងៗ មួលបង្កាច់មនុស្សសន្សំសុខនៅក្នុងស្រុក។ |
ដ្បិតទូលបង្គំបានឮពាក្យបង្កាច់របស់មនុស្សជាច្រើន មានសេចក្ដីស្ញែងខ្លាចនៅគ្រប់ជុំវិញ ហើយកំពុងដែលគេពិគ្រោះគ្នាទាស់នឹងទូលបង្គំ នោះក៏បង្កើតកិច្ចកលនឹងដកជីវិតទូលបង្គំចេញ
ឯពួកអ្នកដែលស្វែងរកជីវិតទូលបង្គំ គេដាក់អន្ទាក់ ហើយពួកអ្នកដែលប៉ងប្រទូសរ៉ាយនឹងទូលបង្គំ គេពោល ទំលាក់សេចក្ដីអាក្រក់ ហើយគិតតែឧបាយជា ដរាបរាល់ថ្ងៃ
ឯអណ្តាតឯង នោះបង្កើតសេចក្ដីអាក្រក់ ទាំងប្រព្រឹត្តឧបាយឆបោក ដូចជាកាំបិតកោរយ៉ាងមុត
ឯខ្ញុំ បានដូចជាកូនចៀមស្លូត ដែលគេនាំទៅឯទីសំឡាប់ ខ្ញុំមិនបានដឹងជាគេគិតឧបាយទាស់នឹងខ្ញុំសោះ គេថា ចូរយើងបំផ្លាញទាំងដើមនឹងផលផង ចូរយើងកាត់វាចេញពីស្ថានរបស់មនុស្សរស់ទៅ ដើម្បីមិនឲ្យអ្នកណានឹកចាំពីឈ្មោះវាទៀតឡើយ
ដូច្នេះ ពួកអ្នកទាំងនោះប្រឹក្សាគ្នាថា យើងនឹងរកឱកាសទាស់នឹងឈ្មោះដានីយ៉ែលនេះមិនបានឡើយ វៀរតែរកបានខាងឯក្រឹត្យវិន័យរបស់ព្រះនៃវាប៉ុណ្ណោះ
ទ្រង់នឹងមិនតតាំងនឹងគេ ឬស្រែកសំរែកឡើយ នឹងគ្មានអ្នកណាឮសំឡេងទ្រង់នៅក្នុងផ្លូវទេ
តែកាលពួកផារិស៊ីបានឮពាក្យនោះ គេក៏ឆ្លើយឡើងថា មនុស្សនេះដេញអារក្សបាន ដោយសារតែបេលសេប៊ូល ជាមេអារក្សទេ
ដូច្នេះ សូមឲ្យលោកទាំងឡាយ នឹងពួកក្រុមជំនុំ ចាត់ឲ្យទៅសូមវាពីលោកមេទ័ពធំមកឥឡូវ ដើម្បីឲ្យលោកនាំវាចុះមក ធ្វើដូចជាលោកចង់ពិចារណាសួរ ពីដំណើរវា ឲ្យច្បាស់លាស់ឡើង ឯពួកយើងខ្ញុំ ក៏ប្រុងប្រៀបជាស្រេចនឹងសំឡាប់វា មុនដែលវាចូលមកដល់ផង។
ហើយសូមអង្វរឲ្យលោកអនុញ្ញាត ចាត់គេឲ្យទៅនាំគាត់មកក្រុងយេរូសាឡិមវិញ ពីព្រោះគេមត់គ្នានឹងសំឡាប់គាត់តាមផ្លូវ