ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




ទំនុកតម្កើង 33:17 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ឯ​សេះ នោះ​ឥត​ប្រយោជន៍​នឹង​ពឹង​ឲ្យ​បាន​សាន្ត‌ត្រាណ ក៏​មិន​អាច​នឹង​ជួយ​ឲ្យ​អ្នក​ណា​រួច​ដោយ‌សារ​កំឡាំង​ដ៏​ខ្លាំង របស់​វា​ដែរ

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

ឯ​សេះ​ក៏​ឥតប្រយោជន៍​សម្រាប់​ការរួចជីវិត​ដែរ វា​មិន​អាច​រំដោះ​បាន​ដោយ​កម្លាំង​ដ៏ខ្លាំង​របស់វា​ឡើយ​។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

សេះចម្បាំង មិន​មែន​ជា​ទី​សង្ឃឹម ឲ្យ​មាន​ជ័យ​ជម្នះ​ឡើយ ក៏​មិន​អាច​សង្គ្រោះ​ដោយ‌សារ​កម្លាំង​ដ៏​ខ្លាំង របស់​វា​បាន​ដែរ។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

សេះ​ចម្បាំង​ពុំ​អាច​ធ្វើ​ឲ្យ​មាន​ជ័យ‌ជម្នះ​បាន​ឡើយ ហើយ​ទោះ​បី​វា​ខ្លាំង​យ៉ាង​ណា​ក៏​ដោយ ក៏​ពុំ​អាច​ជួយ​រំដោះ​បាន​ដែរ។

សូមមើលជំពូក

អាល់គីតាប

សេះ​ចំបាំង​ពុំ​អាច​ធ្វើ​ឲ្យ​មាន​ជ័យ‌ជំនះ​បាន​ឡើយ ហើយ​ទោះ​បី​វា​ខ្លាំង​យ៉ាង​ណា​ក៏​ដោយ ក៏​ពុំ​អាច​ជួយ​រំដោះ​បាន​ដែរ។

សូមមើលជំពូក



ទំនុកតម្កើង 33:17
12 ការដាក់ឲ្យឆ្លើយតបគ្នា  

ទ្រង់​មិន​សព្វ​ព្រះ‌ហឫទ័យ​នឹង​កំឡាំង​នៃ​សេះ​ទេ ក៏​មិន​ត្រូវ​ការ​នឹង​ជើង​មនុស្ស​ដែរ


អ្នក​ខ្លះ​ពឹង​នឹង​រទេះ​ចំបាំង ខ្លះ​ទៀត​ពឹង​នឹង​សេះ តែ​យើង​ខ្ញុំ​នឹង​នឹក​ចាំ​ពី​ព្រះ‌នាម​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​យើង​ខ្ញុំ​វិញ


ឯ​អ្នក​ទាំង​នោះ គេ​ត្រូវ​ឱន ហើយ​ដួល​ចុះ តែ​យើង​ខ្ញុំ​បាន​ក្រោក​ឈរ​ត្រង់​ឡើង


គេ​ត្រៀម​សេះ​ទុក​សំរាប់​ថ្ងៃ​សឹក​សង្គ្រាម តែ​ការ​ដែល​មាន​ជ័យ‌ជំនះ នោះ​ស្រេច​នៅ​ព្រះ‌យេហូវ៉ា​ទេ។


យើង​ក៏​វិល​មក​មើល​នៅ​ក្រោម​ថ្ងៃ ឃើញ​ថា ការ​រត់​ប្រណាំង​មិន​សំរេច​នឹង​មនុស្ស​ដែល​រត់​លឿន ការ​ចំបាំង​ក៏​មិន​សំរេច​នឹង​មនុស្ស​ដែល​មាន​កំឡាំង​ដែរ ឯ​នំបុ័ង មិន​សំរេច​នឹង​មនុស្ស​មាន​ប្រាជ្ញា ឬ​ទ្រព្យ​សម្បត្តិ​នឹង​មនុស្ស​មាន​យោបល់ ឬ​គុណ​នឹង​មនុស្ស​ស្ទាត់​ជំនាញ​នោះ​ដែរ គ្រប់​ទាំង​អស់​ស្រេច​នៅ​ពេល​វេលានឹង​ឱកាស​វិញ


គឺ​បាន​សប​ឆ្លើយ​ថា ទេ យើង​នឹង​ជិះ​សេះ​រត់​ទៅ ដូច្នេះ ឯង​រាល់​គ្នា​នឹង​ត្រូវ​រត់​ទៅ​មែន ហើយ​ឯង​ថា យើង​នឹង​ជិះ​សត្វ​លឿន​ដែរ ដូច្នេះ​គេ​ដែល​ដេញ​តាម​ឯង​នឹង​បាន​លឿន​ដូច​គ្នា


វេទនា​ដល់​ពួក​អ្នក​ដែល​ចុះ​ទៅ​ឯ​ស្រុក​អេស៊ីព្ទ​ដើម្បី​រក​គេ​ជួយ ព្រម​ទាំង​ពឹង​ដល់​សេះ ហើយ​ទុក​ចិត្ត​នឹង​រទេះ​ចំបាំង ដោយ​ព្រោះ​គេ​មាន​ជា​ច្រើន ហើយ​នឹង​ពល​សេះ​ផង ដោយ​ព្រោះ​គេ​មាន​កំឡាំង​ណាស់ ឥត​សង្ឃឹម​ដល់​ព្រះ​ដ៏​បរិសុទ្ធ​នៃ​សាសន៍​អ៊ីស្រាអែល ឬ​ស្វែង​រក​ព្រះ‌យេហូវ៉ា​សោះ


ស្រុក​អាសស៊ើរ​នឹង​ជួយ​សង្គ្រោះ​យើង​ខ្ញុំ​មិន​បាន យើង​ខ្ញុំ​មិន​ព្រម​ជិះ​សេះ​ទេ ក៏​មិន​ពោល​ដល់​ស្នាដៃ​របស់​យើង​ខ្ញុំ​ទៀត​ថា លោក​ជា​ព្រះ​នៃ​ខ្ញុំ​ដែរ ដ្បិត​នៅ​ក្នុង​ទ្រង់ ទើប​ពួក​កូន​កំព្រា​រក​បាន​សេចក្ដី​មេត្តា‌ករុណា​វិញ។


បើ​កាល​ណា​ឯង​រាល់​គ្នា​ចេញ​ទៅ​ច្បាំង​នឹង​ខ្មាំង​សត្រូវ ឃើញ​សេះ ឃើញ​រទេះ នឹង​មនុស្ស​ជា​ច្រើន​ជាង​ពួក​ឯង នោះ​មិន​ត្រូវ​ខ្លាច​គេ​ឡើយ ដ្បិត​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង ដែល​បាន​នាំ​ឯង​ចេញ​ពី​ស្រុក​អេស៊ីព្ទ​មក ទ្រង់​គង់​នៅ​ជា​មួយ​នឹង​ឯង​ហើយ


ព្រះ‌យេហូវ៉ា​ទ្រង់​ក៏​បំបាក់​ទ័ព​ស៊ីសេរ៉ា នឹង​អស់​ទាំង​រទេះ​របស់​លោក ព្រម​ទាំង​ពួក​ពល​ទាំង​អស់​ដោយ​មុខ​ដាវ​នៅ​ចំពោះ​បារ៉ាក ឯ​ស៊ីសេរ៉ា​ក៏​ចុះ​ពី​រទេះ​ខ្លួន​រត់​រួច​ទៅ