ទ្រង់បានញែកពួកបងប្អូនខ្ញុំចេញឆ្ងាយពីខ្ញុំ ហើយពួកអ្នកដែលខ្ញុំស្គាល់ ក៏ត្រឡប់ទៅជាអ្នកដទៃទាំងអស់
ទំនុកតម្កើង 31:12 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ មនុស្សបានភ្លេចទូលបង្គំបង់ ដូចជាគេលែងនឹកពី មនុស្សណាដែលស្លាប់បាត់ហើយ ទូលបង្គំក៏ដូចជាឆ្នាំងដែលបែកធ្លាយដែរ ព្រះគម្ពីរខ្មែរសាកល ទូលបង្គំត្រូវបានបំភ្លេចពីគំនិតគេ ដូចជាមនុស្សស្លាប់ ទូលបង្គំបានត្រឡប់ជា ដូចភាជនៈបាក់បែក។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ គេបានភ្លេចទូលបង្គំ ប្រៀបដូចជាមនុស្សស្លាប់ ទូលបង្គំបានត្រឡប់ដូចជាឆ្នាំងកំបែក។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ គ្មាននរណានឹកនាពីទូលបង្គំទៀតទេ ទូលបង្គំប្រៀបបីដូចមនុស្សស្លាប់ និងដូចជាឆ្នាំងកំបែកដែលគេបោះចោល។ អាល់គីតាប គ្មាននរណានឹកនាពីខ្ញុំទៀតទេ ខ្ញុំប្រៀបបីដូចមនុស្សស្លាប់ និងដូចជាឆ្នាំងកំបែកដែលគេបោះចោល។ |
ទ្រង់បានញែកពួកបងប្អូនខ្ញុំចេញឆ្ងាយពីខ្ញុំ ហើយពួកអ្នកដែលខ្ញុំស្គាល់ ក៏ត្រឡប់ទៅជាអ្នកដទៃទាំងអស់
ញាតិសន្តានខ្ញុំបានទុកខ្ញុំចោល ហើយមិត្រសំឡាញ់ដែលជិតស្និទ្ធ ក៏ភ្លេចខ្ញុំអស់ហើយ
ដ្បិតទូលបង្គំបានត្រឡប់ដូចជាថង់ស្បែកដែលត្រូវផ្សែង តែទូលបង្គំមិនភ្លេចបញ្ញត្តទ្រង់ឡើយ
ឯងនឹងបំបាក់បំបែកគេ ដោយដំបងដែក ព្រមទាំងបោកកំទេចគេទៅ ដូចជាភាជនៈរបស់ជាងស្មូន
ឯពួកអ្នកដែលស្វែងរកជីវិតទូលបង្គំ គេដាក់អន្ទាក់ ហើយពួកអ្នកដែលប៉ងប្រទូសរ៉ាយនឹងទូលបង្គំ គេពោល ទំលាក់សេចក្ដីអាក្រក់ ហើយគិតតែឧបាយជា ដរាបរាល់ថ្ងៃ
ហើយទ្រង់នឹងបំបែកទៅ ដូចជាគេបំបែកឆ្នាំងនៃជាងស្មូន គឺនឹងបំបែកឲ្យខ្ទេចខ្ទី ឥតប្រណីឡើយ ទាល់តែរកបំណែកណាមួយល្មមនឹងដាក់រងើកភ្លើងពីជើងក្រាន ឬនឹងដួសយកទឹកពីពាងមិនបានផង។
អ្នកនោះនឹងឃ្វាលគេ ដោយដំបងដែក ដូចជាគេបំបែកភាជនៈដីឲ្យខ្ទេចខ្ទី តាមអំណាចដែលអញបានទទួលពីព្រះវរបិតាមក