ឱព្រះយេហូវ៉ាអើយ សូមស្តាប់ពាក្យ អធិស្ឋានរបស់ទូលបង្គំ សូមផ្ទៀងព្រះកាណ៌ស្តាប់សេចក្ដីទូលអង្វររបស់ទូលបង្គំ សូមឆ្លើយតបមកទូលបង្គំផង ដោយសេចក្ដីស្មោះត្រង់ នឹងសេចក្ដីសុចរិតរបស់ទ្រង់
ទំនុកតម្កើង 30:10 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឱព្រះយេហូវ៉ាអើយ សូមទ្រង់ស្តាប់ ហើយប្រោសមេត្តាដល់ទូលបង្គំ ឱព្រះយេហូវ៉ាអើយ សូមទ្រង់ធ្វើជាអ្នកជំនួយ ដល់ទូលបង្គំផង ព្រះគម្ពីរខ្មែរសាកល ព្រះយេហូវ៉ាអើយ សូមសណ្ដាប់ ហើយមេត្តាដល់ទូលបង្គំផង! ព្រះយេហូវ៉ាអើយ សូមធ្វើជាអ្នកជួយដល់ទូលបង្គំផង!”។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ឱព្រះយេហូវ៉ាអើយ សូមព្រះអង្គទ្រង់ព្រះសណ្ដាប់ ហើយប្រណីសន្ដោសទូលបង្គំ ឱព្រះយេហូវ៉ាអើយ សូមធ្វើជាអ្នកជំនួយដល់ទូលបង្គំផង!» ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ឱព្រះអម្ចាស់អើយ សូមប្រោសមេត្តាស្ដាប់ពាក្យទូលបង្គំ! ឱព្រះអម្ចាស់អើយ សូមយាងមកសង្គ្រោះទូលបង្គំផង!។ អាល់គីតាប ឱអុលឡោះតាអាឡាអើយ សូមប្រោសមេត្តាស្ដាប់ពាក្យខ្ញុំ! ឱអុលឡោះតាអាឡាអើយ សូមមកសង្គ្រោះខ្ញុំផង!។ |
ឱព្រះយេហូវ៉ាអើយ សូមស្តាប់ពាក្យ អធិស្ឋានរបស់ទូលបង្គំ សូមផ្ទៀងព្រះកាណ៌ស្តាប់សេចក្ដីទូលអង្វររបស់ទូលបង្គំ សូមឆ្លើយតបមកទូលបង្គំផង ដោយសេចក្ដីស្មោះត្រង់ នឹងសេចក្ដីសុចរិតរបស់ទ្រង់
៙ ឱព្រះយេហូវ៉ាអើយ សូមស្តាប់កាលទូលបង្គំអំពាវនាវ សូមអាណិតមេត្តាឆ្លើយតបមកទូលបង្គំផង
ព្រះយេហូវ៉ាទ្រង់ជាកំឡាំង ហើយជាខែលនៃខ្ញុំ ចិត្តខ្ញុំបានសង្ឃឹមដល់ទ្រង់ ហើយបានសេចក្ដីជំនួយ ហេតុនោះចិត្តខ្ញុំមានសេចក្ដីរីករាយជាខ្លាំង ខ្ញុំនឹងសរសើរដល់ទ្រង់ ដោយបទចំរៀងរបស់ខ្ញុំ
៙ មើល ព្រះទ្រង់ជាជំនួយនៃទូលបង្គំ ព្រះអម្ចាស់ទ្រង់គង់ជាមួយនឹងពួកអ្នកដែលទប់ទល់ ព្រលឹងនៃទូលបង្គំ
ទូលបង្គំអស់កំឡាំង ដោយថ្ងូរ ដំណេកទូលបង្គំត្រូវទទឹកជោកទាល់ភ្លឺ ទឹកភ្នែកទូលបង្គំហូរស្រោចដាបគ្រែ