ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




ទំនុកតម្កើង 25:15 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ភ្នែក​ទូលបង្គំ​មើល​ទៅ​ឯ​ព្រះ‌យេហូវ៉ា​ជា​ដរាប ដ្បិត​ទ្រង់​នឹង​ដោះ​ជើង​ទូលបង្គំ​ឲ្យ​រួច​ពី​អន្ទាក់

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

ភ្នែក​របស់ទូលបង្គំ​រំពឹងមើលទៅ​ព្រះយេហូវ៉ា​ជានិច្ច ដ្បិត​ព្រះអង្គ​នឹង​ដោះ​ជើង​ទូលបង្គំ​ចេញ​ពី​សំណាញ់​។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ភ្នែក​ទូល‌បង្គំ​សម្លឹង​ឆ្លោះ​ទៅ​រក ព្រះ‌យេហូវ៉ា​ជា‌និច្ច ដ្បិត​ព្រះ‌អង្គ​នឹង​ដោះ​ជើង​ទូល‌បង្គំ ឲ្យ​រួច​ពី​អន្ទាក់។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ទូលបង្គំ​សម្លឹង​ឆ្ពោះ​ទៅ​រក​ព្រះ‌អម្ចាស់​ជានិច្ច ព្រោះ​មាន​តែ​ព្រះអង្គ​ប៉ុណ្ណោះ ដែល​អាច​រំដោះ​ទូលបង្គំ​ឲ្យ​រួច​ពី​អន្ទាក់។

សូមមើលជំពូក

អាល់គីតាប

ខ្ញុំ​សម្លឹង​ឆ្ពោះ​ទៅ​រក​អុលឡោះ‌តាអាឡា​ជា‌និច្ច ព្រោះ​មាន​តែ​ទ្រង់​ប៉ុណ្ណោះ ដែល​អាច​រំដោះ​ខ្ញុំ​ឲ្យ​រួច​ពី​អន្ទាក់។

សូមមើលជំពូក



ទំនុកតម្កើង 25:15
9 ការដាក់ឲ្យឆ្លើយតបគ្នា  

ដូច្នេះ ឱ​ព្រះ‌ករុណា​ជា​ព្រះ‌អម្ចាស់​អើយ ភ្នែក​នៃ​ពួក​អ៊ីស្រាអែល​ទាំង​អស់ គេ​គន់​មើល​មក​ទ្រង់ ចាំ​តែ​ទ្រង់​ប្រាប់​ឲ្យ​គេ​ដឹង ជា​អ្នក​ណា​ដែល​ត្រូវ​គង់​លើ​បល្ល័ង្ក​រាជ្យ​របស់​ព្រះ‌ករុណា ជា​ព្រះ‌អម្ចាស់​ត​ពី​ទ្រង់​ទៅ


ឱ​ព្រះ​នៃ​យើង​ខ្ញុំ​រាល់​គ្នា​អើយ សូម​ទ្រង់​កាត់​ទោស​ដល់​គេ ពី​ព្រោះ​យើងខ្ញុំ​រាល់​គ្នា​គ្មាន​កំឡាំង នឹង​ទប់‌ទល់​ចំពោះ​ពួក​យ៉ាង​ធំ ដែល​មក​ទាស់​នឹង​យើង​រាល់​គ្នា​នេះ​បាន​ទេ យើង​ខ្ញុំ​ក៏​មិន​ដឹង​ធ្វើ​ដូច​ម្តេច​ដែរ ប៉ុន្តែភ្នែក​យើង​ខ្ញុំ​ទន្ទឹង​មើល​តែ​ទ្រង់​ទេ


មើល ភ្នែក​ពួក​ទាសា​ក្រឡេក​មើល​ទៅ​ដៃ​ចៅហ្វាយ​ខ្លួន ហើយ​ភ្នែក​នៃ​ទាសី​ក្រឡេក​មើល​ទៅ​ដៃ​ចៅហ្វាយ ស្រី​របស់​ខ្លួន​យ៉ាង​ណា នោះ​ភ្នែក​យើង​ខ្ញុំ​ក៏​ក្រឡេក​មើល​ទៅ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​យើង​ខ្ញុំ​យ៉ាង​នោះ​ដែរ ទំរាំ​តែ​ទ្រង់​ផ្តល់​សេចក្ដី​មេត្តា‌ករុណា​ដល់​យើង​ខ្ញុំ


ដ្បិត ឱ​ព្រះ‌យេហូវ៉ា ជា​ព្រះ‌អម្ចាស់​អើយ ភ្នែក​ទូលបង្គំ​មើល​ចំ​ទៅ​ឯ​ទ្រង់ ទូលបង្គំ​ពឹង​ជ្រក​នៅ​ក្នុង​ទ្រង់ សូម​កុំ​បោះ‌បង់​ចោល​ព្រលឹង​នៃ​ទូលបង្គំ​ឡើយ


សូម​ទ្រង់​ដោះ​ទូលបង្គំ​ចេញ​ពី​អន្ទាក់ ដែល​គេ​បាន​ដាក់ ដោយ​លួច​លាក់ ដើម្បី​នឹង​ចាប់​ទូលបង្គំ ដ្បិត​ទ្រង់​ជា​ទី​ពឹង​របស់​ទូលបង្គំ​ហើយ


ដ្បិត​នៅ​ក្នុង​រាស្ត្រ​អញ ឃើញ​មាន​មនុស្ស​ដែល​ប្រព្រឹត្ត​អាក្រក់ គេ​រំពៃ​ចាំ​ដូច​ជា​អ្នក​ទាក់​សត្វ​ហើរ​ពួន​ចាំ​ដែរ ឯ​គេ​គឺ​ដាក់​អន្ទាក់ ហើយ​ចាប់​មនុស្ស​វិញ