ទំនុកតម្កើង 22:17 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ អស់ទាំងឆ្អឹងក្នុងរាងកាយនៃទូលបង្គំរាប់បានទាំងអស់ គេគន់មើល ហើយសំឡឹងមកទូលបង្គំ ព្រះគម្ពីរខ្មែរសាកល ទូលបង្គំអាចរាប់ឆ្អឹងទាំងអស់របស់ទូលបង្គំបាន; ពួកគេចេះតែសម្លឹង និងមើលទូលបង្គំ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ទូលបង្គំអាចរាប់ឆ្អឹងជំនីរ របស់ទូលបង្គំបានទាំងអស់ គេសម្លក់សម្លឹងមកទូលបង្គំ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ទូលបង្គំអាចរាប់ឆ្អឹងជំនីរទាំងប៉ុន្មាន របស់ទូលបង្គំបាន ហើយសត្រូវរបស់ទូលបង្គំនាំគ្នា សម្លក់សម្លឹងមើលទូលបង្គំ។ អាល់គីតាប ខ្ញុំអាចរាប់ឆ្អឹងទាំងប៉ុន្មាន របស់ខ្ញុំបាន ហើយសត្រូវរបស់ខ្ញុំនាំគ្នា សម្លក់សម្លឹងមើលខ្ញុំ។ |
មានមនុស្សជាច្រើនប៉ុណ្ណាបានត្រូវស្រឡាំងកាំងដោយឃើញទ្រង់ (ដ្បិតព្រះភក្ត្រទ្រង់ត្រូវខូចទៅខុសជាងធម្មតាមនុស្ស ហើយរាងកាយទ្រង់ក៏ខុសនឹងរាងកាយរបស់មនុស្សជាតិទាំងពួងផង)
ឯបណ្តាជនដែលឈរមើល នឹងពួកនាម៉ឺន ដែលឈរជាមួយ ក៏បន្តុះទ្រង់ថា វាបានជួយសង្គ្រោះមនុស្សឯទៀត បើវាជាព្រះគ្រីស្ទ ជាអ្នករើសតាំងរបស់ព្រះមែន នោះឲ្យវាជួយសង្គ្រោះខ្លួនវាទៅ