មានពពកយ៉ាងក្រាស់នៅហុំទ្រង់ជុំវិញ មិនឲ្យឃើញអ្វីឡើយ ហើយទ្រង់ក៏យាងនៅតែលើផ្ទៃមេឃ
ទំនុកតម្កើង 19:6 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ព្រះអាទិត្យក៏រះពីជើងមេឃម្ខាង ហើយដើរវង់ទៅដល់ជើងមេឃម្ខាង គ្មានរបស់អ្វីលាក់កំបាំងពីកំដៅនៃព្រះអាទិត្យទេ។ ព្រះគម្ពីរខ្មែរសាកល ព្រះអាទិត្យរះពីជើងមេឃម្ខាង ហើយចលនាជុំវិញរបស់វាទៅដល់ជើងមេឃម្ខាងទៀត គ្មានអ្វីលាក់បាំងពីកម្ដៅវាឡើយ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះអាទិត្យរះពីជើងមេឃម្ខាង ហើយត្រាច់ចរវង់ទៅដល់ជើងមេឃម្ខាង គ្មានអ្វីកំបាំងពីកម្ដៅព្រះអាទិត្យបានឡើយ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះអាទិត្យចរយាត្រាពីជើងមេឃម្ខាង ឆ្ពោះទៅជើងមេឃម្ខាងទៀត គ្មាននរណាអាចបំបាំងកម្ដៅ របស់ព្រះអាទិត្យបានឡើយ។ អាល់គីតាប ព្រះអាទិត្យចរយាត្រាពីជើងមេឃម្ខាង ឆ្ពោះទៅជើងមេឃម្ខាងទៀត គ្មាននរណា អាចបំបាំងកំដៅរបស់ព្រះអាទិត្យបានឡើយ។ |
មានពពកយ៉ាងក្រាស់នៅហុំទ្រង់ជុំវិញ មិនឲ្យឃើញអ្វីឡើយ ហើយទ្រង់ក៏យាងនៅតែលើផ្ទៃមេឃ
ឯចំនួនពលទ័ពទ្រង់ តើនឹងរាប់បានឬ តើមានអ្នកឯណាដែលពន្លឺទ្រង់មិនរះឡើងបំភ្លឺដល់គេនោះ
នោះគឺបើតិចណាស់ អ្នករាល់គ្នាបានតាំងនៅជាប់លាប់ ហើយមាំមួន ក្នុងសេចក្ដីជំនឿដែរ ឥតងាកបែរចេញពីសេចក្ដីសង្ឃឹមរបស់ដំណឹងល្អ ដែលអ្នករាល់គ្នាបានឮ ជាដំណឹងដែលបានផ្សាយទៅដល់គ្រប់ទាំងមនុស្ស ដែលកើតក្រោមមេឃផង ឯប៉ុលខ្ញុំ ជាអ្នកបំរើចំពោះដំណឹងល្អនោះដែរ។
ឱព្រះយេហូវ៉ាអើយ សូមឲ្យអស់ទាំងខ្មាំងសត្រូវរបស់ទ្រង់វិនាសទៅដូច្នេះដែរ តែសូមឲ្យពួកអ្នកដែលស្រឡាញ់ទ្រង់ បានភ្លឺដូចជាថ្ងៃ ក្នុងកាលដែលរះឡើងពេញវង់វិញ។ នោះស្រុកក៏បានសុខសាន្តត្រាណអស់៤០ឆ្នាំ។