ទំនុកតម្កើង 18:36 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ទ្រង់បានធ្វើឲ្យជំហានទូលបង្គំបានទូលាយចេញទៅ ហើយជើងទូលបង្គំមិនបានរឥលភ្លាត់ឡើយ ព្រះគម្ពីរខ្មែរសាកល ព្រះអង្គពង្រីកដីនៅក្រោមទូលបង្គំ សម្រាប់ជំហានរបស់ទូលបង្គំ ដូច្នេះកជើងរបស់ទូលបង្គំមិនបានញញីញញ័រឡើយ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះអង្គបានប្រទានឲ្យទូលបង្គំ មានផ្លូវធំទូលាយសម្រាប់ជំហានទូលបង្គំ ហើយជើងទូលបង្គំមិនបានរអិលភ្លាត់ឡើយ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះអង្គការពារទូលបង្គំ មិនឲ្យខ្មាំងសត្រូវដេញទាន់ មិនឲ្យទូលបង្គំភ្លាត់ជើងដួលឡើយ។ អាល់គីតាប ទ្រង់ការពារខ្ញុំ មិនឲ្យខ្មាំងសត្រូវដេញទាន់ មិនឲ្យខ្ញុំភ្លាត់ជើងដួលឡើយ។ |
អើ ទ្រង់សព្វព្រះហឫទ័យចង់នាំលោកចេញពីទីចង្អៀត ទៅឯទីធំទូលាយវិញ ជាទីគ្មានសេចក្ដីត្បៀតត្បុលឡើយ យ៉ាងនោះ អាហារដែលបានដាក់លើតុលោក នឹងបានជារបស់មានរសដ៏ប្រសើរ។
ឱព្រះនៃសេចក្ដីសុចរិតរបស់ទូលបង្គំអើយ កាលណាទូលបង្គំអំពាវនាវ នោះសូមទ្រង់មានបន្ទូលឆ្លើយមក វេលាណាដែលទូលបង្គំបានកើតមានសេចក្ដីចង្អៀត នោះទ្រង់តែងបន្ធូរឲ្យបានទូលាយវិញ ដូច្នេះ សូមមេត្តាប្រោសដល់ទូលបង្គំ ហើយស្តាប់សេចក្ដីអធិស្ឋានរបស់ទូលបង្គំផង
កាលណាឯងដើរទៅ នោះជំហានឯងនឹងមិនទើសទាល់ ហើយកាលណាឯងរត់ នោះឯងនឹងមិនចំពប់ឡើយ
កុំឲ្យភ័យខ្លាចឡើយ ដ្បិតអញនៅជាមួយនឹងឯង កុំឲ្យស្រយុតចិត្តឲ្យសោះ ពីព្រោះអញជាព្រះនៃឯង អញនឹងចំរើនកំឡាំងដល់ឯង អើ អញនឹងជួយឯង អើ អញនឹងទ្រឯង ដោយដៃស្តាំដ៏សុចរិតរបស់អញ
តែខ្ញុំត្រូវទទួលបុណ្យជ្រមុជ១សិន ហើយខ្ញុំត្រូវចង្អៀតចង្អល់យ៉ាងដូចម្តេចទៅហ្ន៎ ទំរាំតែបុណ្យនោះបានសំរេច