ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




ទំនុកតម្កើង 148:2 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

អស់​ទាំង​ទេវតា​នៃ​ទ្រង់​អើយ ចូរ​សរសើរ​ដល់​ទ្រង់ អស់​ទាំង​ពួក​ពល‌បរិវារ​ទ្រង់​អើយ ចូរ​សរសើរ​ដល់​ទ្រង់​ចុះ

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

អស់ទាំង​ទូតសួគ៌​របស់ព្រះអង្គ​អើយ ចូរ​សរសើរតម្កើង​ព្រះអង្គ​! អស់ទាំង​ពលបរិវារ​របស់ព្រះអង្គ​អើយ ចូរ​សរសើរតម្កើង​ព្រះអង្គ​!

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

អស់​ទាំង​ពួក​ទេវតា​របស់​ព្រះ‌អង្គ​អើយ ចូរ​សរសើរ​តម្កើង​ព្រះ‌អង្គ អស់​ទាំង​ពួក​ពល‌បរិវារ​របស់​ព្រះ‌អង្គ​អើយ ចូរ​សរសើរ​តម្កើង​ព្រះ‌អង្គ!

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ទេវតា​ទាំង​អស់​អើយ ចូរ​សរសើរ​តម្កើង​ព្រះអង្គ! ពពួក​ទេវតា​ទាំង​ប៉ុន្មាន​អើយ ចូរ​សរសើរ​តម្កើង​ព្រះអង្គ!

សូមមើលជំពូក

អាល់គីតាប

ម៉ាឡា‌អ៊ីកាត់​ទាំង​អស់​អើយ ចូរ​សរសើរ​តម្កើង​ទ្រង់! ពពួក​ម៉ាឡា‌អ៊ីកាត់​ទាំង​ប៉ុន្មាន​អើយ ចូរ​សរសើរ​តម្កើង​ទ្រង់!

សូមមើលជំពូក



ទំនុកតម្កើង 148:2
6 ការដាក់ឲ្យឆ្លើយតបគ្នា  

ដូច្នេះផ្ទៃ​មេឃនឹង​ផែនដី​ក៏​បាន​រួច​ជា​ស្រេច ព្រម​ទាំង​របស់​សព្វ​សារពើ​ផង


ក្នុង​កាល​ដែល​ផ្កាយ​ព្រឹក​បាន​ច្រៀង​ជា​មួយ​គ្នា ហើយ​អស់​ទាំង​កូន​ព្រះ​បាន​ស្រែក​អរ​សាទរ។


លំដាប់​នោះ ព្រះ‌វិញ្ញាណ​ទ្រង់​លើក​ខ្ញុំ​ឡើង ហើយ​ខ្ញុំ​ឮ​សូរ​អឺង‌អាប់​ជា​ខ្លាំង​ពី​ក្រោយ​ខ្ញុំ​ថា សូម​ឲ្យ​សិរី‌ល្អ​នៃ​ព្រះ‌យេហូវ៉ា​បាន​ពរ​ពី​ស្ថាន​របស់​ទ្រង់​មក