ដូច្នេះ ដាវីឌទ្រង់ទុកឲ្យអេសាភ នឹងបងប្អូនលោកនៅចំពោះហឹបនៃសេចក្ដីសញ្ញាផងព្រះយេហូវ៉ា ឲ្យបានធ្វើការងារនៅទីនោះ តាមដែលត្រូវការ រាល់តែថ្ងៃជានិច្ច
ទំនុកតម្កើង 145:2 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ទូលបង្គំនឹងសូមឲ្យទ្រង់បានប្រកបដោយព្រះពររាល់ៗថ្ងៃ ព្រមទាំងសរសើរដល់ព្រះនាមទ្រង់អស់កល្បជានិច្ច ព្រះគម្ពីរខ្មែរសាកល ទូលបង្គំនឹងថ្វាយពរព្រះអង្គជារៀងរាល់ថ្ងៃ ទូលបង្គំនឹងសរសើរតម្កើងព្រះនាមរបស់ព្រះអង្គ ជារៀងរហូតអស់កល្បជានិច្ច! ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ទូលបង្គំនឹងថ្វាយព្រះពរព្រះអង្គជារៀងរាល់ថ្ងៃ ហើយសរសើរតម្កើងព្រះនាមព្រះអង្គ អស់កល្បជានិច្ច។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ទូលបង្គំសរសើរតម្កើងព្រះអង្គជារៀងរាល់ថ្ងៃ ទូលបង្គំកោតសរសើរព្រះនាម របស់ព្រះអង្គអស់កល្បជាអង្វែងតរៀងទៅ! អាល់គីតាប ខ្ញុំសរសើរតម្កើងទ្រង់ជារៀងរាល់ថ្ងៃ ខ្ញុំកោតសរសើរនាម របស់ទ្រង់អស់កល្បជាអង្វែងតរៀងទៅ! |
ដូច្នេះ ដាវីឌទ្រង់ទុកឲ្យអេសាភ នឹងបងប្អូនលោកនៅចំពោះហឹបនៃសេចក្ដីសញ្ញាផងព្រះយេហូវ៉ា ឲ្យបានធ្វើការងារនៅទីនោះ តាមដែលត្រូវការ រាល់តែថ្ងៃជានិច្ច
កាលខ្ញុំកំពុងរស់នៅឡើយ នោះខ្ញុំនឹងសរសើរដល់ព្រះយេហូវ៉ា ខ្ញុំនឹងច្រៀងសរសើរដល់ព្រះនៃខ្ញុំ ក្នុងកាលដែលនៅមានជីវិតតទៅ
គឺទ្រង់ហើយដែលថែរក្សាទូលបង្គំ តាំងតែពីផ្ទៃម្តាយមក ទ្រង់បានគាំទូលបង្គំឲ្យចេញចាកពីពោះម្តាយ ទូលបង្គំនឹងសរសើរពីទ្រង់ជានិច្ច។
៙ ដូច្នេះ គេនឹងរស់នៅ ហើយនឹងមានដង្វាយ ជាមាសពីស្រុកសេបា ឲ្យបានថ្វាយដល់ទ្រង់ មនុស្សទាំងឡាយនឹងអធិស្ឋានឲ្យទ្រង់ជានិច្ច ហើយនឹងថ្វាយពរដល់ទ្រង់ជាដរាបរាល់ថ្ងៃ
ចូរច្រៀងថ្វាយព្រះយេហូវ៉ា ហើយក្រាបថ្វាយបង្គំដល់ព្រះនាមទ្រង់ ចូរសំដែងចេញនូវសេចក្ដីសង្គ្រោះ របស់ទ្រង់រាល់តែថ្ងៃតទៅ
ហេតុនោះបានជាគេស្ថិតនៅចំពោះបល្ល័ង្កព្រះ ព្រមទាំងបំរើទ្រង់ នៅក្នុងព្រះវិហារទាំងយប់ទាំងថ្ងៃ ហើយព្រះអង្គ ដែលគង់នៅលើបល្ល័ង្កនោះ ទ្រង់នឹងធ្វើជាត្រសាលបាំងឲ្យគេ