ដ្បិតគេមិនបានចាប់យកស្រុកនោះដោយដាវខ្លួនទេ ក៏មិនមែនជាដៃខ្លួនគេ ដែលបានជួយសង្គ្រោះគេដែរ គឺជាព្រះហស្តស្តាំ នឹងព្រះពាហុទ្រង់ ព្រមទាំងពន្លឺនៃព្រះភក្ត្រទ្រង់វិញ ដ្បិតទ្រង់បានប្រោសដល់គេ។
ទំនុកតម្កើង 136:12 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដោយព្រះហស្តខ្លាំងពូកែ នឹងព្រះពាហុលើកសំរេច ដ្បិតសេចក្ដីសប្បុរសរបស់ទ្រង់ស្ថិតស្ថេរនៅជាដរាប ព្រះគម្ពីរខ្មែរសាកល ដោយព្រះហស្តដ៏ខ្លាំងពូកែ និងព្រះពាហុដែលលាតចេញ ដ្បិតសេចក្ដីស្រឡាញ់ឥតប្រែប្រួលរបស់ព្រះអង្គនៅអស់កល្បជានិច្ច! ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដោយព្រះហស្តខ្លាំងពូកែ និងព្រះពាហុលើកសម្រេច ដ្បិតព្រះហឫទ័យសប្បុរសរបស់ព្រះអង្គ ស្ថិតស្ថេរអស់កល្បជានិច្ច ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ដោយឫទ្ធិបារមី និងតេជានុភាពរបស់ព្រះអង្គ ដ្បិតព្រះហឫទ័យមេត្តាករុណារបស់ព្រះអង្គ នៅស្ថិតស្ថេររហូតតទៅ! អាល់គីតាប ដោយអំណាច និងកម្លាំងរបស់ទ្រង់ ដ្បិតចិត្តមេត្តាករុណារបស់ទ្រង់ នៅស្ថិតស្ថេររហូតតទៅ! |
ដ្បិតគេមិនបានចាប់យកស្រុកនោះដោយដាវខ្លួនទេ ក៏មិនមែនជាដៃខ្លួនគេ ដែលបានជួយសង្គ្រោះគេដែរ គឺជាព្រះហស្តស្តាំ នឹងព្រះពាហុទ្រង់ ព្រមទាំងពន្លឺនៃព្រះភក្ត្រទ្រង់វិញ ដ្បិតទ្រង់បានប្រោសដល់គេ។
រួចដល់ថ្ងៃក្រោយ បើកូនចៅរបស់អ្នករាល់គ្នាសួរថា ការនេះជាអ្វី នោះត្រូវប្រាប់ថា នេះគឺដោយព្រោះព្រះយេហូវ៉ាបាននាំយើងរាល់គ្នាចេញពីផ្ទះបាវបំរើនៅស្រុកអេស៊ីព្ទមក ដោយព្រះហស្តខ្លាំងពូកែ
ម៉ូសេក៏ប្រាប់ដល់បណ្តាជនរាល់គ្នាថា ចូរនឹកចាំពីថ្ងៃនេះ គឺពីថ្ងៃដែលអ្នករាល់គ្នាបានចេញពីផ្ទះបាវបំរើនៅស្រុកអេស៊ីព្ទមក ដ្បិតព្រះយេហូវ៉ាបាននាំអ្នករាល់គ្នាចេញមក ដោយព្រះហស្តខ្លាំងពូកែហើយ ដូច្នេះមិនត្រូវឲ្យអ្នកណាបរិភោគនំបុ័ងមានដំបែទេ
ឱព្រះយេហូវ៉ាអើយ ព្រះហស្តស្តាំទ្រង់មានឫទ្ធិដ៏វិសេស ឱព្រះយេហូវ៉ាអើយ ព្រះហស្តស្តាំទ្រង់បានបោកពួកខ្មាំងសត្រូវខ្ទេចខ្ទីហើយ
ដូច្នេះចូរនិយាយនឹងពួកកូនចៅអ៊ីស្រាអែលថា អញជាព្រះយេហូវ៉ា អញនឹងនាំឯងរាល់គ្នាចេញឲ្យរួចពីបន្ទុកនៃពួកសាសន៍អេស៊ីព្ទ ហើយនឹងជួយឲ្យរួចពីការបំរើគេ អញនឹងលើកដៃអញឡើងលោះឯងរាល់គ្នា ដោយការវិនិច្ឆ័យយ៉ាងធំ
ហើយបាននាំអ៊ីស្រាអែល ជារាស្ត្រទ្រង់ ចេញពីស្រុកអេស៊ីព្ទមក ដោយទីសំគាល់ នឹងការអស្ចារ្យ ដោយព្រះហស្តខ្លាំងពូកែ នឹងព្រះពាហុលើកសំរេច ព្រមទាំងការស្ញែងខ្លាចយ៉ាងធំផង
លោកនេះបាននាំគេចេញ ដោយធ្វើការអស្ចារ្យ នឹងទីសំគាល់នៅស្រុកអេស៊ីព្ទ នៅសមុទ្រក្រហម ហើយនៅទីរហោស្ថានក្នុងរវាង៤០ឆ្នាំ
ឬតើដែលមានព្រះណាប្រថុយទៅយកសាសន៍១សំរាប់អង្គទ្រង់ ពីកណ្តាលសាសន៍១ទៀត ដោយសារការល្បងទីសំគាល់ នឹងការអស្ចារ្យ ដោយចំបាំង ដោយព្រះហស្តដ៏មានព្រះចេស្តា នឹងដោយព្រះពាហុលើកសំរេច ហើយដោយការគួរស្ញែងខ្លាចជាធំ ដូចជាគ្រប់ទាំងការដែលព្រះយេហូវ៉ាជាព្រះនៃឯង ទ្រង់បានធ្វើ ជាប្រយោជន៍ដល់ឯងនៅស្រុកអេស៊ីព្ទ ឲ្យឯងឃើញផងឬទេ