ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




ទំនុកតម្កើង 119:107 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ទូលបង្គំ​មាន​ទុក្ខ​ព្រួយ​ជា​ច្រើន​ណាស់ ឱព្រះ‌យេហូវ៉ា​អើយ សូម​ប្រោស​ឲ្យ​ទូលបង្គំ​មាន កំឡាំង​ឡើង តាម​ព្រះ‌បន្ទូល​ទ្រង់

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

ព្រះយេហូវ៉ា​អើយ ទូលបង្គំ​បាន​រងទុក្ខ​យ៉ាងខ្លាំង​; សូម​រក្សាជីវិត​ទូលបង្គំ ស្របតាម​ព្រះបន្ទូល​របស់ព្រះអង្គ​ផង​!

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ទូល‌បង្គំ​មាន​ទុក្ខ​ព្រួយ​ខ្លាំង​ណាស់ ឱព្រះ‌យេហូវ៉ា​អើយ សូម​ប្រទាន​ឲ្យ​ទូល‌បង្គំ​មាន​ជីវិត តាម​ព្រះ‌បន្ទូល​របស់​ព្រះ‌អង្គផង!

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ឱ​ព្រះ‌អម្ចាស់​អើយ ទូលបង្គំ​រង​ទុក្ខ​វេទនា​ខ្លាំង​ណាស់ សូម​ប្រោស​ប្រទាន​ឲ្យ​ទូលបង្គំ​មាន​ជីវិត​ឡើង​វិញ ស្រប​តាម​ព្រះ‌បន្ទូល​របស់​ព្រះអង្គ​ផង!

សូមមើលជំពូក

អាល់គីតាប

ឱ​អុលឡោះ‌តាអាឡា​អើយ ខ្ញុំ​រង​ទុក្ខ​វេទនា​ខ្លាំង​ណាស់ សូម​ប្រោស​ប្រទាន​ឲ្យ​ខ្ញុំ​មាន​ជីវិត ឡើង​វិញ ស្រប​តាម​បន្ទូល​របស់​ទ្រង់​ផង!

សូមមើលជំពូក



ទំនុកតម្កើង 119:107
6 ការដាក់ឲ្យឆ្លើយតបគ្នា  

៙ ព្រលឹង​ទូលបង្គំ​ឈ្លក់​នៅ​នឹង​ធូលី​ដី សូម​ប្រោស​ទូលបង្គំ​ឲ្យ​ភ្ងារ​ឡើង តាម​ព្រះ‌បន្ទូល​ទ្រង់


សូម​ចំរើន​កំឡាំង​នៃ​ទូលបង្គំ តាម​សេចក្ដី​សប្បុរស របស់​ទ្រង់ យ៉ាង​នោះ​ទូលបង្គំ​នឹង​បាន​រក្សា​សេចក្ដី​បន្ទាល់ ដែល​ចេញ​ពី​ព្រះ‌ឱស្ឋ​ទ្រង់​មក។


ឱ​ព្រះ‌យេហូវ៉ា​អើយ សូម​ចំរើន​កំឡាំង​ដល់​ទូលបង្គំ ដោយ​យល់​ដល់​ព្រះ‌នាម​ទ្រង់ សូម​នាំ​ព្រលឹង​ទូលបង្គំ​ចេញ​ពី​សេចក្ដី​វេទនា ដោយ​សេចក្ដី​សុចរិត​របស់​ទ្រង់


មនុស្ស​សុចរិត​តែង‌តែ​កើត​មាន​សេចក្ដី​លំបាក​ជា​ច្រើន តែ​ព្រះ‌យេហូវ៉ា​ទ្រង់​ជួយ​ឲ្យ​រួច​ពី​សេចក្ដី​ទាំង​នោះ


ឱ​ព្រះ‌យេហូវ៉ា​អើយ សូម​កុំ​បន្ទោស​ទូលបង្គំ ក្នុង​កាល​ដែល​ទ្រង់​ខ្ញាល់ ហើយ​កាល​ណា​ទ្រង់​មាន​ព្រះ‌ហឫទ័យ​ឃោរ‌ឃៅ នោះ​សូម​កុំ​ផ្ចាញ់‌ផ្ចាល​ទូលបង្គំ​ឡើយ