ឱព្រះយេហូវ៉ាអើយ ទ្រង់បានធ្វើការធំទាំងនេះ ដោយយល់ដល់ទូលបង្គំ ហើយតាមបំណងព្រះហឫទ័យទ្រង់ ដើម្បីនឹងសំដែង ឲ្យស្គាល់អស់ទាំងការដ៏ធំទាំងនេះ
ទំនុកតម្កើង 116:16 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឱព្រះយេហូវ៉ាអើយ ទូលបង្គំជាទាសារបស់ទ្រង់ពិត គឺជាទាសារបស់ទ្រង់ ហើយជាកូននៃទាសីរបស់ទ្រង់ តែទ្រង់បានស្រាយចំណងរបស់ទូលបង្គំចេញហើយ ព្រះគម្ពីរខ្មែរសាកល ឱព្រះយេហូវ៉ាអើយ! ទូលបង្គំពិតជាបាវបម្រើរបស់ព្រះអង្គមែន! ទូលបង្គំជាបាវបម្រើរបស់ព្រះអង្គ ជាកូននៃស្រីបម្រើរបស់ព្រះអង្គ។ ព្រះអង្គបានស្រាយចំណងទូលបង្គំ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ឱព្រះយេហូវ៉ាអើយ ទូលបង្គំជាអ្នកបម្រើរបស់ព្រះអង្គ ទូលបង្គំជាអ្នកបម្រើរបស់ព្រះអង្គ កូនរបស់ស្ត្រីជាអ្នកបម្រើរបស់ព្រះអង្គ។ ព្រះអង្គបានស្រាយចំណងរបស់ទូលបង្គំហើយ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ឱព្រះអម្ចាស់អើយ ទូលបង្គំជាអ្នកបម្រើរបស់ព្រះអង្គ ដូចម្ដាយរបស់ទូលបង្គំដែរ ព្រះអង្គបានរំដោះទូលបង្គំឲ្យរួចពីស្លាប់។ អាល់គីតាប ឱអុលឡោះតាអាឡាអើយ ខ្ញុំជាអ្នកបម្រើ របស់ទ្រង់ ដូចម្ដាយរបស់ខ្ញុំដែរ ទ្រង់បានរំដោះខ្ញុំឲ្យរួចពីស្លាប់។ |
ឱព្រះយេហូវ៉ាអើយ ទ្រង់បានធ្វើការធំទាំងនេះ ដោយយល់ដល់ទូលបង្គំ ហើយតាមបំណងព្រះហឫទ័យទ្រង់ ដើម្បីនឹងសំដែង ឲ្យស្គាល់អស់ទាំងការដ៏ធំទាំងនេះ
ទូលបង្គំជាអ្នកបំរើទ្រង់ហើយ សូមប្រទានឲ្យទូលបង្គំមានយោបល់ ដើម្បីឲ្យបានស្គាល់សេចក្ដីបន្ទាល់របស់ទ្រង់
ហើយសូមកាត់ពួកខ្មាំងសត្រូវទូលបង្គំចេញ ដោយសេចក្ដីសប្បុរសរបស់ទ្រង់ ព្រមទាំងបំផ្លាញអស់អ្នកដែលសង្កត់សង្កិន ព្រលឹងទូលបង្គំផង ដ្បិតទូលបង្គំជាអ្នកបំរើទ្រង់ហើយ។
ឱសូមវិលមកឯទូលបង្គំវិញ ហើយអាណិតមេត្តាដល់ទូលបង្គំផង សូមប្រទានកំឡាំងរបស់ទ្រង់ មកទូលបង្គំជាអ្នកបំរើទ្រង់ ហើយជួយសង្គ្រោះកូនរបស់ស្ត្រីជាអ្នកបំរើទ្រង់ដែរ
ព្រះវិញ្ញាណនៃព្រះអម្ចាស់យេហូវ៉ា ទ្រង់សណ្ឋិតលើខ្ញុំ ពីព្រោះព្រះយេហូវ៉ាទ្រង់បានចាក់ប្រេងតាំងខ្ញុំឲ្យផ្សាយដំណឹងល្អដល់មនុស្សទាល់ក្រ ទ្រង់បានចាត់ខ្ញុំឲ្យមក ដើម្បីនឹងប្រោសមនុស្សដែលមានចិត្តសង្រេង នឹងប្រកាសប្រាប់ពីសេចក្ដីប្រោសលោះដល់ពួកឈ្លើយ ហើយពីការដោះលែងដល់ពួកអ្នកដែលជាប់ចំណង
បើអ្នកណាបំរើខ្ញុំ ត្រូវឲ្យអ្នកនោះមកតាមខ្ញុំចុះ យ៉ាងនោះ ទោះបើខ្ញុំនៅឯណាក្តី អ្នកបំរើខ្ញុំក៏នឹងនៅទីនោះដែរ បើអ្នកណាបំរើខ្ញុំ ព្រះវរបិតានឹងលើកមុខអ្នកនោះ។
ព្រោះយប់មិញ មានទេវតានៃព្រះ ដែលខ្ញុំជាអ្នកបំរើរបស់ទ្រង់ បានមកឈរជិតខ្ញុំប្រាប់ថា
តែឥឡូវនេះ ដែលព្រះបានប្រោសឲ្យរួចពីបាប ហើយអ្នករាល់គ្នាបានត្រឡប់ជាបាវបំរើដល់ទ្រង់ នោះអ្នករាល់គ្នាបានផលខាងឯសេចក្ដីបរិសុទ្ធវិញ ហើយទីបំផុតនៃអំពើទាំងនោះ គឺជាជីវិតអស់កល្បជានិច្ចផង
សំបុត្រយ៉ាកុប ជាបាវបំរើរបស់ព្រះ ហើយរបស់ព្រះអម្ចាស់យេស៊ូវគ្រីស្ទ ខ្ញុំផ្ញើមកជំរាបសួរដល់ពូជអំបូរទាំង១២ ដែលត្រូវខ្ចាត់ខ្ចាយ។