Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ទំនុកតម្កើង 116:16 - អាល់គីតាប

16 ឱ​អុលឡោះ‌តាអាឡា​អើយ ខ្ញុំ​ជា​អ្នក​បម្រើ របស់​ទ្រង់ ដូច​ម្ដាយ​របស់​ខ្ញុំ​ដែរ ទ្រង់​បាន​រំដោះ​ខ្ញុំ​ឲ្យ​រួច​ពី​ស្លាប់។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

16 ឱ​ព្រះយេហូវ៉ា​អើយ! ទូលបង្គំ​ពិតជា​បាវបម្រើ​របស់ព្រះអង្គ​មែន​! ទូលបង្គំ​ជា​បាវបម្រើ​របស់ព្រះអង្គ ជា​កូន​នៃ​ស្រីបម្រើ​របស់ព្រះអង្គ​។ ព្រះអង្គ​បាន​ស្រាយ​ចំណង​ទូលបង្គំ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

16 ឱ​ព្រះ‌យេហូវ៉ា​អើយ ទូល‌បង្គំ​ជា​អ្នក​បម្រើ​របស់​ព្រះ‌អង្គ ទូល‌បង្គំ​ជា​អ្នក​បម្រើ​របស់​ព្រះ‌អង្គ កូន​របស់​ស្ត្រី​ជា​អ្នក​បម្រើ​របស់​ព្រះ‌អង្គ។ ព្រះ‌អង្គ​បាន​ស្រាយ​ចំណង​របស់​ទូល‌បង្គំ​ហើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

16 ឱ​ព្រះ‌អម្ចាស់​អើយ ទូលបង្គំ​ជា​អ្នក​បម្រើរបស់​ព្រះអង្គ ដូច​ម្ដាយ​របស់​ទូលបង្គំ​ដែរ ព្រះអង្គ​បាន​រំដោះ​ទូលបង្គំ​ឲ្យ​រួច​ពី​ស្លាប់។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

16 ឱ​ព្រះ‌យេហូវ៉ា​អើយ ទូលបង្គំ​ជា​ទាសា​របស់​ទ្រង់​ពិត គឺ​ជា​ទាសា​របស់​ទ្រង់ ហើយ​ជា​កូន​នៃ​ទាសី​របស់​ទ្រង់ តែ​ទ្រង់​បាន​ស្រាយ​ចំណង​របស់​ទូលបង្គំ​ចេញ​ហើយ

សូមមើលជំពូក ចម្លង




ទំនុកតម្កើង 116:16
11 ការដាក់ឲ្យឆ្លើយតបគ្នា  

អុលឡោះ‌តាអាឡា​ជា​ម្ចាស់​អើយ​ទ្រង់​សំដែង​ស្នា​ដៃ​ដ៏​ឧត្តុង្គ‌ឧត្តម​ទាំង​នេះ ឲ្យ​ខ្ញុំ​ឃើញ ស្រប​តាម​ចិត្ត​សប្បុរស ដោយ​យល់​ដល់​អ្នក​បម្រើ​របស់​ទ្រង់។


ខ្ញុំ​ជា​អ្នក​បម្រើ​របស់​ទ្រង់ សូម​ប្រទាន​ប្រាជ្ញា​មក​ខ្ញុំ​ផង ដើម្បី​ឲ្យ​ខ្ញុំ​ស្គាល់​ដំបូន្មាន​របស់​ទ្រង់។


ដោយ​ទ្រង់​មាន​ចិត្ត​មេត្តា ករុណា​ចំពោះ​ខ្ញុំ សូម​កំទេច​ខ្មាំង​សត្រូវ និង​បច្ចា‌មិត្ត ទាំង​ប៉ុន្មាន​របស់​ខ្ញុំ ឲ្យ​វិនាស​សូន្យ​ទៅ ដ្បិត​ខ្ញុំ​ជា​អ្នក​បម្រើ​របស់​ទ្រង់។


សូម​បែរ​មក​មើល​ខ្ញុំ សូម​ប្រណី​សន្ដោស​ខ្ញុំ សូម​ប្រទាន​កម្លាំង​មក​ខ្ញុំ ហើយ​សង្គ្រោះ​ខ្ញុំ ដែល​ជា​ខ្ញុំ​បម្រើ​របស់​ទ្រង់​ផង!។


រស​របស់អុលឡោះ‌តាអាឡា​ជា​ម្ចាស់ សណ្ឋិត​លើ​ខ្ញុំ ដ្បិតអុលឡោះ‌តាអាឡា​បាន​ចាក់​ប្រេង​តែង‌តាំង​ខ្ញុំ ឲ្យ​នាំ​ដំណឹង‌ល្អ​ទៅ​ប្រាប់​អ្នក​ដែល​ត្រូវ​គេ​ជិះ‌ជាន់ ជួយ​ថែ​ទាំ​អ្នក​ដែល​បាក់​ទឹក​ចិត្ត ប្រកាស​ប្រាប់​ជន​ជាប់​ជា​ឈ្លើយ​ថា ពួក​គេ​នឹង​រួច​ខ្លួន ហើយ​ប្រាប់​អ្នក​ជាប់​ឃុំ‌ឃាំង​ថា ពួក​គេ​នឹង​មាន​សេរី‌ភាព


បើ​អ្នក​ណា​ចង់​បម្រើ​ខ្ញុំ អ្នក​នោះ​ត្រូវ​មក​តាម​ខ្ញុំ ខ្ញុំ​នៅ​ទី​ណា អ្នក​បម្រើ​របស់​ខ្ញុំ​ក៏​នឹង​នៅ​ទី​នោះ​ដែរ។ បើ​អ្នក​ណា​បម្រើ​ខ្ញុំ អុលឡោះ​ជា​បិតា​នឹង​លើក​កិត្ដិយស​អ្នក​នោះ»។


ព្រោះ​ពី​យប់​មិញ​មាន​ម៉ាឡា‌អ៊ីកាត់​របស់​អុលឡោះ ដែល​ខ្ញុំ​ជឿ និង​គោរព​បម្រើ​បាន​មក​ជិត​ខ្ញុំ


តែ​ឥឡូវ​នេះ​បង​ប្អូន​បាន​រួច​ពី​អំណាច​បាប មក​បម្រើ​អុលឡោះ​វិញ។ បង​ប្អូន​បាន​ផល​ដែល​ធ្វើ​ឲ្យ​បង​ប្អូន​ទៅ​ជា​បរិសុទ្ធ ដើម្បី​ឲ្យ​មាន​ជីវិត​អស់‌កល្ប​ជា‌និច្ច


ខ្ញុំ យ៉ាកកូប ជា​អ្នក​បម្រើ​អុលឡោះ និង​ជា​អ្នក​បម្រើ​អ៊ីសា‌អាល់ម៉ា‌ហ្សៀស​ជាអម្ចាស សូម​ជម្រាប​មក​កុល‌សម្ព័ន្ធ​ទាំង​ដប់‌ពីរ ដែល​បែក​ខ្ញែក​គ្នា​ក្នុង​ពិភព​លោក​ទាំង​មូល សូម​ជ្រាប។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម