ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




ទំនុកតម្កើង 115:11 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ឱ​ពួក​អ្នក​ដែល​កោត‌ខ្លាច​ដល់​ព្រះ‌យេហូវ៉ា​អើយ ចូរ​ទុក​ចិត្ត​នឹង​ព្រះ‌យេហូវ៉ា​ចុះ ទ្រង់​ជា​អ្នក​ជួយ នឹង​ជា​ខែល​របស់​ឯង

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

អ្នកដែល​កោតខ្លាច​ព្រះយេហូវ៉ា​អើយ ចូរ​ជឿទុកចិត្តលើ​ព្រះយេហូវ៉ា​! ព្រះអង្គ​ជា​ជំនួយ និង​ជា​ខែល​របស់ពួកគេ​។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ឱ​អ្នករាល់​គ្នា​ដែល​កោត​ខ្លាច​ព្រះ‌យេហូវ៉ា​អើយ ចូរ​ទុក​ចិត្ត​ដល់​ព្រះ‌យេហូវ៉ា​ចុះ! ព្រះ‌អង្គ​ជា​ជំនួយ និង​ជា​ខែល​របស់​អ្នក​រាល់​គ្នា។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

អ្នក​រាល់​គ្នា​ដែល​គោរព​កោត​ខ្លាច ព្រះ‌អម្ចាស់​អើយ ចូរ​ផ្ញើ​ជីវិត​លើ​ព្រះ‌អម្ចាស់ ព្រះអង្គ​នឹង​ជួយ ហើយ​ការពារ​អ្នក​រាល់​គ្នា!

សូមមើលជំពូក

អាល់គីតាប

អ្នក​រាល់​គ្នា​ដែល​គោរព​កោត​ខ្លាច អុលឡោះ‌តាអាឡា​អើយ ចូរ​ផ្ញើ​ជីវិត​លើ​អុលឡោះ‌តាអាឡា ទ្រង់​នឹង​ជួយ ហើយ​ការពារ​អ្នក​រាល់​គ្នា!

សូមមើលជំពូក



ទំនុកតម្កើង 115:11
11 ការដាក់ឲ្យឆ្លើយតបគ្នា  

ដ្បិត​ដែល​ផ្ទៃ​មេឃ​ខ្ពស់​ជាង​ផែនដី​ច្រើន​ប៉ុណ្ណា សេចក្ដី​សប្បុរស​របស់​ទ្រង់​ក៏​ធំ​ច្រើន​ប៉ុណ្ណោះ ចំពោះ​អស់​អ្នក​ដែល​កោត‌ខ្លាច​ដល់​ទ្រង់


ឥឡូវ​នេះ គួរ​ឲ្យ​សាសន៍​អ៊ីស្រាអែល​ពោល​ថា សេចក្ដី​សប្បុរស​របស់​ទ្រង់​ស្ថិត‌ស្ថេរ​នៅ​ជា​ដរាប


ឥឡូវ​នេះ គួរ​ឲ្យ​អស់​អ្នក ដែល​កោត‌ខ្លាច​ដល់​ព្រះ‌យេហូវ៉ា​បាន​ពោល​ថា សេចក្ដី​សប្បុរស​របស់​ទ្រង់​ស្ថិត‌ស្ថេរ​នៅ​ជា​ដរាប


៙ ឱ​ពូជ‌ពង្ស​អ៊ីស្រាអែល​អើយ ចូរ​សូម​ឲ្យ​ព្រះ‌យេហូវ៉ា បាន​ប្រកប​ដោយ​ព្រះ‌ពរ ឱ​វង្ស​អើរ៉ុន​អើយ ចូរ​សូម​ឲ្យ​ព្រះ‌យេហូវ៉ា បាន​ប្រកប​ដោយ​ព្រះ‌ពរ


គឺ​ព្រះ‌យេហូវ៉ា​ទ្រង់​សព្វ​ព្រះ‌ហឫទ័យ​តែ​នឹង​អស់​អ្នក ដែល​កោត‌ខ្លាច​ទ្រង់ ហើយ​នឹង​អស់​អ្នក​ដែល​សង្ឃឹម​ដល់​សេចក្ដី​សប្បុរស របស់​ទ្រង់​ប៉ុណ្ណោះ


ឯ​អ្នក​រាល់​គ្នា​ដែល​កោត‌ខ្លាច​ដល់​ព្រះ‌យេហូវ៉ា​អើយ ចូរ​សរសើរ​ទ្រង់​ចុះ អស់​អ្នក​ដែល​ជា​ពូជ​យ៉ាកុប​អើយ ចូរ​ដំកើង​ទ្រង់​ឡើង អស់​ពូជ‌ពង្ស​នៃ​អ៊ីស្រាអែល​អើយ ចូរ​កោត‌ខ្លាច​នៅ​ចំពោះ​ទ្រង់​ចុះ


មើល ព្រះ‌នេត្រ​នៃ​ព្រះ‌យេហូវ៉ា​ទត​មក​លើ​អស់​អ្នក ដែល​កោត‌ខ្លាច​ដល់​ទ្រង់ គឺ​មក​លើ​ពួក​អ្នក​ដែល​សង្ឃឹម​ដល់​សេចក្ដី​សប្បុរស​ទ្រង់


មនុស្ស​ដែល​កោត‌ខ្លាច​ដល់​ព្រះ‌យេហូវ៉ា នោះ​មាន​ទី​ពឹង​មាំ‌មួន ហើយ​កូន​ចៅ​របស់​គេ​នឹង​បាន​ទី​ពំនាក់​ដែរ។


គ្រប់​ទាំង​ព្រះ‌បន្ទូល​នៃ​ព្រះ សុទ្ធ​តែ​បរិសុទ្ធ ទ្រង់​ជា​ខែល ដល់​អស់​អ្នក​ដែល​ពឹង​ជ្រក​ក្នុង​ទ្រង់


គឺ​នៅ​ក្នុង​គ្រប់​ទាំង​សាសន៍ អស់​អ្នក​ណា​ដែល​កោត‌ខ្លាច​ដល់​ទ្រង់ ព្រម​ទាំង​ប្រព្រឹត្ត​សេចក្ដី​សុចរិត នោះ​គាប់​ដល់​ព្រះ‌ហឫទ័យ​ទ្រង់​ដែរ


រួច​មាន​សំឡេង​ចេញ​ពី​បល្ល័ង្ក​មក​ថា អស់​ទាំង​បាវ​បំរើ​ទ្រង់ នឹង​ពួក​អ្នក​ដែល​កោត‌ខ្លាច​ទ្រង់ ទាំង​ធំ​ទាំង​តូច​អើយ ចូរ​សរសើរ​ដល់​ព្រះ​នៃ​យើង​រាល់​គ្នា​ចុះ