ទំនុកតម្កើង 114:3 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ សមុទ្របានឃើញ ហើយក៏រត់បាត់ទៅ ទន្លេយ័រដាន់ក៏ហូរថយច្រាសវិញ ព្រះគម្ពីរខ្មែរសាកល សមុទ្របានឃើញ ក៏រត់គេច ទន្លេយ័រដាន់ក៏ហូរត្រឡប់ទៅក្រោយវិញ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ៙ សមុទ្របានឃើញ ហើយក៏រត់បាត់ទៅ ទន្លេយ័រដាន់ក៏ដកថយ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពេលឃើញពួកគេ សមុទ្រក៏រត់បាត់ទៅ ហើយទន្លេយ័រដាន់ក៏ដកខ្លួនថយដែរ។ អាល់គីតាប ពេលឃើញពួកគេ សមុទ្រក៏រត់បាត់ទៅ ហើយទន្លេយ័រដាន់ក៏ដកខ្លួនថយដែរ។ |
ទ្រង់បានបង្គាប់ដល់សមុទ្រក្រហម សមុទ្រនោះក៏រីងទៅ យ៉ាងនោះ ទ្រង់បាននាំគេដើរកាត់ទីជំរៅ ដូចជាដើរនៅទីគោក
ទ្រង់បានវាយបំប្រេះថ្ម ឲ្យមានក្បាលទឹក នឹងទឹកជ្រោះចេញមក ក៏ធ្វើឲ្យទន្លេដែលហូរជានិច្ច បានរីងស្ងួតទៅផង
៙ ឱព្រះអង្គអើយ ទឹកទាំងប៉ុន្មានបានឃើញទ្រង់ គឺទឹកទាំងប៉ុន្មានបានឃើញទ្រង់ ហើយមានសេចក្ដីភិតភ័យ អស់ទាំងទីជំរៅក៏ញ័រដែរ
អស់ទាំងពពកបានចាក់ទឹកចេញ ផ្ទៃមេឃក៏បញ្ចេញសូររំពង ហើយព្រួញរបស់ទ្រង់បានហើរទៅគ្រប់អន្លើដែរ
នោះម៉ូសេក៏លើកដៃទៅលើសមុទ្រ ហើយព្រះយេហូវ៉ាទ្រង់ច្រានផាត់សមុទ្រចេញ ដោយកំឡាំងខ្យល់ពីខាងកើត ដែលបក់យ៉ាងខ្លាំងពេញ១យប់នោះ ទ្រង់ធ្វើឲ្យទឹកបានញែកចេញពីគ្នា ឲ្យសមុទ្រទៅជាគោកវិញ
ហើយដោយសារកំឡាំងខ្យល់ពីព្រះនាសាទ្រង់ នោះទឹកត្រូវគរជាគំនរឡើង ទឹកធំបានពូនឡើងដូចជាកំផែង អស់ទាំងទីជំរៅក៏បានកកខះនៅនាសមុទ្រ
គឺព្រះអង្គដែលឲ្យព្រះពាហុរុងរឿងឧត្តមរបស់ទ្រង់អមដៃស្តាំម៉ូសេទៅ ជាព្រះដែលញែកទឹកចេញពីគ្នានៅមុខគេ ដើម្បីនឹងធ្វើឲ្យទ្រង់មាននាមដ៏ស្ថិតស្ថេរនៅអស់កល្បតទៅនោះ
ប៉ុន្តែទ្រង់បានជាន់ឈ្លីសមុទ្រ ដោយសេះទាំងប៉ុន្មានរបស់ទ្រង់ គឺអស់ទាំងរលកដែលបោកឡើងយ៉ាងធំ។