យ៉ាងនោះ ទោះទាំងមនុស្សក្លាហាន ដែលមានចិត្តដូចជាសិង្ហ គេនឹងគ្រាកចិត្តដែរ ដ្បិតពួកអ៊ីស្រាអែលទាំងអស់គ្នាដឹងថា ព្រះបិតាទ្រង់ នឹងពួកដែលនៅជាមួយ សុទ្ធតែជាមនុស្សក្លាហានណាស់
ទំនុកតម្កើង 107:26 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ រលកទាំងនោះផាត់ឡើងដល់ផ្ទៃមេឃ ក៏ធ្លាក់ទៅវិញដល់ទីជំរៅ នោះព្រលឹងគេក៏រលាយទៅ ដោយសេចក្ដីអន្តរាយ ព្រះគម្ពីរខ្មែរសាកល ពួកគេឡើងទៅផ្ទៃមេឃ រួចចុះទៅទីជម្រៅ នោះព្រលឹងរបស់ពួកគេក៏រលាយនៅក្នុងមហន្តរាយ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ រលកទាំងនោះផាត់ឡើងដល់ផ្ទៃមេឃ ក៏ធ្លាក់ចុះទៅវិញដល់ទីជម្រៅ សេចក្ដីក្លាហានរបស់គេក៏រលាយ នៅក្នុងស្ថានភាពអាក្រក់ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លើកនាវាទាំងឡាយឡើងយ៉ាងខ្ពស់ រួចធ្វើឲ្យធ្លាក់ចុះទៅវិញ រហូតដល់បាតសមុទ្រ ពួកគេត្រូវវេទនាអស់សង្ឃឹម។ អាល់គីតាប លើកនាវាទាំងឡាយឡើងយ៉ាងខ្ពស់ រួចធ្វើឲ្យធ្លាក់ចុះទៅវិញ រហូតដល់បាតសមុទ្រ ពួកគេត្រូវវេទនាអស់សង្ឃឹម។ |
យ៉ាងនោះ ទោះទាំងមនុស្សក្លាហាន ដែលមានចិត្តដូចជាសិង្ហ គេនឹងគ្រាកចិត្តដែរ ដ្បិតពួកអ៊ីស្រាអែលទាំងអស់គ្នាដឹងថា ព្រះបិតាទ្រង់ នឹងពួកដែលនៅជាមួយ សុទ្ធតែជាមនុស្សក្លាហានណាស់
ព្រលឹងទូលបង្គំរលាយទៅ ដោយសេចក្ដីធ្ងន់ចិត្ត សូមចំរើនកំឡាំងដល់ទូលបង្គំ តាមព្រះបន្ទូលនៃទ្រង់
ទូលបង្គំត្រូវច្រួចចេញ ដូចជាទឹក ហើយអស់ទាំងឆ្អឹងនៃទូលបង្គំសណ្តកចេញពីគ្នា ចិត្តទូលបង្គំទុកដូចជាក្រមួន ដែលរលាយនៅក្នុងខ្លួនហើយ
ដោយហេតុនោះបានជាដៃមនុស្សទាំងអស់នឹងត្រូវខ្សោយ ហើយចិត្តនៃមនុស្សទាំងអស់នឹងរលត់ទៅ
ទីក្រុងនៅទទេ ក៏សោះសូន្យ ហើយខូចបង់ ឯចិត្តមនុស្សក៏រលាយទៅ ហើយជង្គង់គេប្រដំគ្នា គ្រប់ទាំងចង្កេះចុកសៀត ហើយមុខគេទាំងអស់ក៏ស្លេកស្លាំង