ទំនុកតម្កើង 119:28 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤28 ព្រលឹងទូលបង្គំរលាយទៅ ដោយសេចក្ដីធ្ងន់ចិត្ត សូមចំរើនកំឡាំងដល់ទូលបង្គំ តាមព្រះបន្ទូលនៃទ្រង់ សូមមើលជំពូកព្រះគម្ពីរខ្មែរសាកល28 ព្រលឹងរបស់ទូលបង្គំបានរលាយទៅដោយការព្រួយចិត្ត; សូមធ្វើឲ្យទូលបង្គំក្រោកឡើងវិញ ស្របតាមព្រះបន្ទូលរបស់ព្រះអង្គផង! សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦28 ព្រលឹងទូលបង្គំរលាយទៅ ដោយព្រោះទុក្ខព្រួយ សូមចម្រើនកម្លាំងទូលបង្គំ តាមព្រះបន្ទូលរបស់ព្រះអង្គផង! សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥28 ទូលបង្គំមានទុក្ខសោកសង្រេង សូមលើកទឹកចិត្តទូលបង្គំឡើងវិញ ដូចព្រះអង្គបានសន្យា។ សូមមើលជំពូកអាល់គីតាប28 ខ្ញុំមានទុក្ខសោកសង្រេង សូមលើកទឹកចិត្តខ្ញុំឡើងវិញ ដូចទ្រង់បានសន្យា។ សូមមើលជំពូក |
រីឯព្រះដ៏មានព្រះគុណសព្វគ្រប់ ដែលទ្រង់បានហៅយើងរាល់គ្នា មកក្នុងសិរីល្អនៃទ្រង់ ដ៏នៅអស់កល្បជានិច្ច ដោយព្រះគ្រីស្ទយេស៊ូវ នោះសូមទ្រង់មេត្តាប្រោសឲ្យអ្នករាល់គ្នាបានគ្រប់លក្ខណ៍ ទាំងចំរើនកំឡាំង ហើយតាំងអ្នករាល់គ្នាឲ្យមាំមួនឡើង ក្នុងខណក្រោយដែលបានរងទុក្ខបន្តិច