ទំនុកតម្កើង 107:20 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ទ្រង់ចាត់ព្រះបន្ទូលទៅប្រោសគេឲ្យជា ក៏ដោះឲ្យគេរួចពីសេចក្ដីវិនាស ព្រះគម្ពីរខ្មែរសាកល ព្រះអង្គទ្រង់ចាត់ព្រះបន្ទូលរបស់ព្រះអង្គឲ្យមក ហើយប្រោសពួកគេឲ្យជា ព្រមទាំងរំដោះពួកគេពីរណ្ដៅមរណៈផង។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះអង្គបានចាត់ព្រះបន្ទូលទៅប្រោសគេឲ្យជា ក៏រំដោះឲ្យគេរួចពីសេចក្ដីវិនាស។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពេលព្រះអង្គមានព្រះបន្ទូល ពួកគេក៏បានជា ព្រះអង្គបានរំដោះគេឲ្យរួចពីរណ្ដៅ។ អាល់គីតាប ពេលទ្រង់មានបន្ទូល ពួកគេក៏បានជា ទ្រង់បានរំដោះគេឲ្យរួចពីរណ្ដៅ។ |
ឱពួកអ្នកបរិសុទ្ធរបស់ទ្រង់អើយ ចូរច្រៀងសរសើរដល់ព្រះយេហូវ៉ាចុះ ចូរអរព្រះគុណ ដោយនឹកចាំពីសេចក្ដីបរិសុទ្ធនៃទ្រង់
ប៉ុន្តែព្រះទ្រង់នឹងលោះព្រលឹងខ្ញុំ ឲ្យរួចពីអំណាចនៃ ស្ថានឃុំព្រលឹងមនុស្សស្លាប់នោះវិញ ដ្បិតទ្រង់នឹងទទួលខ្ញុំទុក។ –បង្អង់
ដ្បិតទ្រង់បានជួយជីវិតទូលបង្គំឲ្យរួចពីស្លាប់ ក៏បានជួយជើងទូលបង្គំឲ្យរួចពីជំពប់ដួលដែរ ដើម្បីឲ្យទូលបង្គំបានដើរនៅចំពោះព្រះ ក្នុងពន្លឺនៃមនុស្សរស់វិញ។
តែមេទ័ពទូលប្រកែកថា ព្រះអម្ចាស់អើយ ទូលបង្គំមិនគួរនឹងទទួលទ្រង់នៅក្នុងផ្ទះទូលបង្គំទេ សូមទ្រង់គ្រាន់តែមានបន្ទូលមួយព្រះឱស្ឋមកប៉ុណ្ណោះ នោះបាវទូលបង្គំនឹងបានជាហើយ
លុះទ្រង់បានឃើញគាត់ ក៏មានបន្ទូលហៅគាត់មក ប្រាប់ថា នាងអើយ នាងបានរួចពីជរាពិការហើយ