ដ្បិតទ្រង់បាននឹកចាំពីព្រះបន្ទូលដ៏បរិសុទ្ធរបស់ទ្រង់ ហើយពីអ័ប្រាហាំ ជាអ្នកបំរើទ្រង់ដែរ
ទំនុកតម្កើង 105:6 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឱពូជពង្សនៃអ័ប្រាហាំ ជាអ្នកបំរើទ្រង់ គឺអស់ទាំងកូនចៅរបស់យ៉ាកុប ជាពួកអ្នករើសតាំងរបស់ទ្រង់អើយ ព្រះគម្ពីរខ្មែរសាកល ឱពូជពង្សអ័ប្រាហាំជាបាវបម្រើរបស់ព្រះអង្គអើយ ឱកូនចៅរបស់យ៉ាកុបជាអ្នកដែលត្រូវបានជ្រើសរើសរបស់ព្រះអង្គអើយ! ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ឱពូជពង្សរបស់លោកអ័ប្រាហាំ ជាអ្នកបម្រើរបស់ព្រះអង្គ គឺកូនចៅរបស់លោកយ៉ាកុប ជាពួកអ្នកដែលព្រះអង្គបានជ្រើសរើសអើយ! ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ អ្នករាល់គ្នាជាពូជពង្សរបស់លោកអប្រាហាំ ដែលជាអ្នកបម្រើរបស់ព្រះអង្គ អ្នករាល់គ្នាជាកូនចៅរបស់លោកយ៉ាកុប ដែលព្រះអង្គបានជ្រើសរើសអើយ អាល់គីតាប អ្នករាល់គ្នាជាពូជពង្សរបស់អ៊ីព្រហ៊ីម ដែលជាអ្នកបម្រើរបស់ទ្រង់ អ្នករាល់គ្នាជាកូនចៅរបស់យ៉ាកកូប ដែលទ្រង់បានជ្រើសរើសអើយ |
ដ្បិតទ្រង់បាននឹកចាំពីព្រះបន្ទូលដ៏បរិសុទ្ធរបស់ទ្រង់ ហើយពីអ័ប្រាហាំ ជាអ្នកបំរើទ្រង់ដែរ
ទ្រង់បាននាំរាស្ត្រទ្រង់ចេញមក ដោយសេចក្ដីរីករាយ គឺជាពួកអ្នករើសតាំងរបស់ទ្រង់ ដោយច្រៀងបណ្តើរ
ដើម្បីឲ្យទូលបង្គំបានឃើញសេចក្ដីចំរើន នៃពួករើសតាំងរបស់ទ្រង់ ឲ្យទូលបង្គំបានរីករាយ ដោយសេចក្ដីអំណនៃរាស្ត្រទ្រង់ ហើយឲ្យបានអរព្រឺព្រួច ជាមួយនឹងមរដករបស់ទ្រង់។
ព្រោះព្រះយេហូវ៉ាបានរើសយ៉ាកុប ទុកសំរាប់ទ្រង់ គឺអ៊ីស្រាអែល ឲ្យបានដាច់ជារបស់ផងទ្រង់
គឺជាមរដកដល់អ៊ីស្រាអែល ជាអ្នកបំរើទ្រង់ ដ្បិតសេចក្ដីសប្បុរសរបស់ទ្រង់ស្ថិតស្ថេរនៅជាដរាប
ទ្រង់មានបន្ទូលទៀតថា អញជាព្រះនៃឰយុកោឯង គឺជាព្រះនៃអ័ប្រាហាំ ជាព្រះនៃអ៊ីសាក ហើយជាព្រះនៃយ៉ាកុប នោះម៉ូសេក៏ខ្ទប់មុខ ដ្បិតមិនហ៊ានមើលចំទៅព្រះទេ។
ឱយ៉ាកុបជាដង្កូវអើយ កុំឲ្យខ្លាចឡើយ ហើយឯងរាល់គ្នា ជាពូជពង្សអ៊ីស្រាអែលដែរ ដ្បិតព្រះយេហូវ៉ា ទ្រង់មានបន្ទូលថា អញនឹងជួយឯង ព្រះដ៏បរិសុទ្ធនៃសាសន៍អ៊ីស្រាអែល ទ្រង់ជាអ្នកប្រោសលោះឯង
តែឯង ឱអ៊ីស្រាអែល ជាអ្នកបំរើអញអើយ ព្រមទាំងយ៉ាកុប ដែលអញបានរើស ជាពូជអ័ប្រាហាំ ដ៏ជាសំឡាញ់របស់អញផង
អញបានហៅឯងតាមឈ្មោះឯងនេះ ដោយយល់ដល់ពួកយ៉ាកុបជាអ្នកបំរើអញ នឹងអ៊ីស្រាអែល ជាអ្នកដែលអញបានជ្រើសរើស អញបានកំណត់នាមត្រកូលដល់ឯងហើយ ទោះបើឯងមិនបានស្គាល់អញក៏ដោយ
មិនមែនអ្នករាល់គ្នាដែលបានរើសខ្ញុំទេ គឺខ្ញុំទេតើ ដែលរើសអ្នករាល់គ្នាវិញ ទាំងតាំងអ្នករាល់គ្នាឲ្យទៅបង្កើតផល ហើយឲ្យផលរបស់អ្នករាល់គ្នាបាននៅជាប់ផង ដើម្បីឲ្យព្រះវរបិតាបានប្រោសប្រទានឲ្យអ្នករាល់គ្នាបានអ្វីៗ ដែលនឹងសូមពីទ្រង់ ដោយនូវឈ្មោះខ្ញុំ
តែអ្នករាល់គ្នាជាពូជជ្រើសរើស ជាពួកសង្ឃហ្លួង ជាសាសន៍បរិសុទ្ធ ជារាស្ត្រដ៏ជាកេរ្តិ៍អាករនៃព្រះ ដើម្បីឲ្យអ្នករាល់គ្នាបានសំដែងចេញ ឲ្យឃើញអស់ទាំងលក្ខណៈរបស់ព្រះ ដែលទ្រង់បានហៅអ្នករាល់គ្នាចេញពីសេចក្ដីងងឹត មកក្នុងពន្លឺអស្ចារ្យរបស់ទ្រង់