ទ្រង់បានប្រទាននំបុ័ងពីលើមេឃមកចំអែតដល់គេ ហើយបណ្តាលឲ្យមានទឹកហូរចេញពីថ្មមក ឲ្យគេផឹក ក៏បានបង្គាប់ ឲ្យគេចូលទៅចាប់យកស្រុក ដែលទ្រង់បានស្បថថា នឹងឲ្យដល់គេ។
ទំនុកតម្កើង 105:41 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ទ្រង់បំប្រេះថ្មដា នោះមានទឹកផុលចេញមក ហូរសាយតាមកន្លែងហួតហែងដូចជាទន្លេ ព្រះគម្ពីរខ្មែរសាកល ព្រះអង្គបានបើកថ្មដា នោះទឹកក៏បាញ់ចេញមក ហើយហូរទៅក្នុងទីហួតហែងដូចជាទន្លេ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះអង្គបានបំបែកថ្មឲ្យទឹកផុលចេញមក ហើយទឹកក៏ហូរកាត់ទីហួតហែង ដូចទន្លេ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះអង្គបានបំបែកថ្ម ធ្វើឲ្យមានទឹកហូរចេញមក ប្រៀបបាននឹងទន្លេហូរនៅក្នុងវាលហួតហែង។ អាល់គីតាប ទ្រង់បានបំបែកថ្ម ធ្វើឲ្យមានទឹកហូរចេញមក ប្រៀបបាននឹងទន្លេហូរនៅក្នុងវាលហួតហែង។ |
ទ្រង់បានប្រទាននំបុ័ងពីលើមេឃមកចំអែតដល់គេ ហើយបណ្តាលឲ្យមានទឹកហូរចេញពីថ្មមក ឲ្យគេផឹក ក៏បានបង្គាប់ ឲ្យគេចូលទៅចាប់យកស្រុក ដែលទ្រង់បានស្បថថា នឹងឲ្យដល់គេ។
មើល ទ្រង់បានវាយថ្មដា ឲ្យមានទឹកផុលចេញ ហើយឲ្យជ្រោះមានទឹកជន់លិចច្រាំង ដូច្នេះ តើទ្រង់អាចនឹងប្រទានឲ្យមាននំបុ័ងដែរឬ តើទ្រង់នឹងផ្គត់ផ្គង់ ឲ្យរាស្ត្រទ្រង់មានសាច់បរិភោគឬអី
មើល អញនឹងឈរនៅមុខឯងនៅលើថ្មដាហូរែប ត្រូវឲ្យឯងវាយថ្មនោះ រួចនឹងមានទឹកចេញមកឲ្យគេផឹកហើយ នោះម៉ូសេក៏ធ្វើដូច្នោះ នៅមុខពួកចាស់ទុំនៃសាសន៍អ៊ីស្រាអែល
គេមិនបានស្រេកឡើយ កំពុងដែលទ្រង់នាំគេដើរកាត់សមុទ្រខ្សាច់ គឺទ្រង់បានធ្វើឲ្យមានទឹកហូរចេញពីថ្មដាសំរាប់គេ ទ្រង់ក៏បំប្រេះថ្មដា ឲ្យទឹកផុសចេញមក
រួចម៉ូសេលើកដៃឡើង វាយថ្មនោះដោយដំបងអស់២ដង នោះក៏មានទឹកហូរចេញមកជាបរិបូរ ឯពួកជំនុំ នឹងហ្វូងសត្វគេក៏នាំគ្នាផឹកទៅ។
ហើយគ្រប់គ្នាបានផឹកទឹកដដែលខាងព្រលឹងវិញ្ញាណដែរ ដ្បិតបានផឹកពីថ្មដាខាងព្រលឹងវិញ្ញាណដែលតាមគេ ឯថ្មដានោះ គឺជាព្រះគ្រីស្ទ