ទ្រង់មានបន្ទូលនឹងអ្នកទាំងនោះ នៅក្នុងបង្គោលពពក គេបានរក្សាសេចក្ដីបន្ទាល់របស់ទ្រង់ ព្រមទាំងក្រិត្យក្រមដែលទ្រង់ប្រទានឲ្យផង
ទំនុកតម្កើង 105:28 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ទ្រង់ចាត់ប្រើសេចក្ដីងងឹតមកបណ្តាលឲ្យស្រុកងងឹតទៅ លោកមិនបានទទឹងនឹងព្រះបន្ទូលរបស់ទ្រង់ទេ ព្រះគម្ពីរខ្មែរសាកល ព្រះអង្គបានបញ្ជូនភាពងងឹតមក ហើយធ្វើឲ្យទឹកដីនោះទៅជាងងឹត; គ្មានអ្នកណាបះបោរនឹងព្រះបន្ទូលរបស់ព្រះអង្គបានឡើយ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះអង្គចាត់សេចក្ដីងងឹតមក ហើយធ្វើឲ្យស្រុកងងឹត ពួកលោក មិនបានទាស់ទទឹង នឹងព្រះបន្ទូលរបស់ព្រះអង្គទេ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះជាម្ចាស់បានធ្វើឲ្យមានភាពអន្ធការ នៅពេញស្រុក គ្មាននរណាជំទាស់នឹងព្រះបន្ទូល របស់ព្រះអង្គបានឡើយ។ អាល់គីតាប អុលឡោះបានធ្វើឲ្យមានភាពអន្ធការ នៅពេញស្រុក គ្មាននរណាជំទាស់នឹងបន្ទូល របស់ទ្រង់បានឡើយ។ |
ទ្រង់មានបន្ទូលនឹងអ្នកទាំងនោះ នៅក្នុងបង្គោលពពក គេបានរក្សាសេចក្ដីបន្ទាល់របស់ទ្រង់ ព្រមទាំងក្រិត្យក្រមដែលទ្រង់ប្រទានឲ្យផង
គឺជាថ្ងៃងងឹត ហើយមីរស្រទំ ជាថ្ងៃមានពពកហើយងងឹតយ៉ាងក្រាស់ មានជាតិ១ធំ ហើយខ្លាំងពូកែមក ដូចជាពន្លឺនៅពេលបំព្រាងលាតផ្សាយទៅនៅលើភ្នំ មិនដែលមានឲ្យដូចឡើយ ហើយក្រោយគេតទៅ ក៏មិនត្រូវមានយ៉ាងនោះដែរ ដរាបដល់ច្រើនដំណមនុស្សតរៀងទៅ
ព្រះអាទិត្យនឹងប្រែទៅជាងងឹត ហើយព្រះចន្ទនឹងទៅជាឈាម មុនដែលថ្ងៃធំគួរស្ញែងខ្លាចរបស់ព្រះយេហូវ៉ាបានមកដល់
ពួកអ្នកទាំងនោះសុទ្ធតែជារន្ធទឹកខ្សោះ ជាពពកដែលខ្យល់ព្យុះបក់ផាត់ ដែលសេចក្ដីងងឹតសូន្យឈឹង បានបំរុងទុកឲ្យគេនៅអស់កល្បជានិច្ច
ដ្បិតបើសិនជាព្រះមិនបានប្រណី ដល់ពួកទេវតា ដែលបានធ្វើអំពើបាប គឺទ្រង់បោះទំលាក់ទៅក្នុងជង្ហុកជ្រៅបំផុត ឲ្យជាប់ច្រវាក់នៃសេចក្ដីងងឹត ទាំងឃុំទុកសំរាប់នឹងជំនុំជំរះវិញ
បើសិនជាអ្នករាល់គ្នានឹងកោតខ្លាច ហើយគោរពប្រតិបត្តិដល់ព្រះយេហូវ៉ា ព្រមទាំងស្តាប់តាមព្រះបន្ទូលនៃទ្រង់ ឥតទាស់ទទឹងនឹងសេចក្ដីបញ្ញត្តណាមួយ ហើយទាំងខ្លួនអ្នករាល់គ្នា នឹងស្តេចដែលសោយរាជ្យលើអ្នករាល់គ្នា នឹងដើរតាមព្រះយេហូវ៉ាជាព្រះនៃអ្នក នោះបានល្អហើយ