មើល ព្រះទ្រង់ធំណាស់ យើងរាល់គ្នាមិនស្គាល់ទ្រង់ទេ ចំនួនឆ្នាំនៃព្រះជន្មទ្រង់ នោះរកកំណត់មិនបាន
ទំនុកតម្កើង 102:24 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ទូលបង្គំបានទូលថា ឱព្រះនៃទូលបង្គំអើយ ទ្រង់មានព្រះជន្មស្ថិតស្ថេរនៅ ដរាបដល់អស់ទាំងដំណមនុស្សតទៅ សូមកុំដកទូលបង្គំចេញ នៅវេលាកណ្តាលអាយុ ទូលបង្គំឡើយ ព្រះគម្ពីរខ្មែរសាកល ទូលបង្គំទូលថា៖ “ព្រះនៃទូលបង្គំអើយ សូមកុំដកទូលបង្គំចេញពីកណ្ដាលថ្ងៃអាយុរបស់ទូលបង្គំឡើយ! ព្រះជន្មាយុរបស់ព្រះអង្គនៅស្ថិតស្ថេរពីជំនាន់មួយទៅជំនាន់មួយ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ទូលបង្គំទូលថា «ឱព្រះនៃទូលបង្គំអើយ ព្រះអង្គមានព្រះជន្មគង់នៅស្ថិតស្ថេរ ជារៀងរហូតគ្រប់ជំនាន់តទៅ សូមកុំដកជីវិតទូលបង្គំ នៅពាក់កណ្ដាលអាយុឡើយ»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ហេតុនេះហើយបានជាខ្ញុំអង្វរព្រះអង្គថា «ឱព្រះនៃទូលបង្គំអើយ ព្រះអង្គមានព្រះជន្មគង់នៅ ពីជំនាន់មួយទៅជំនាន់មួយ សូមកុំដកជីវិតទូលបង្គំក្នុងពេលដែល ទូលបង្គំមិនទាន់ចាស់នៅឡើយ!»។ អាល់គីតាប ហេតុនេះហើយបានជាខ្ញុំអង្វរទ្រង់ថា «ឱអុលឡោះជាម្ចាស់នៃខ្ញុំអើយ ទ្រង់នៅអស់កល្ប ពីជំនាន់មួយទៅជំនាន់មួយ សូមកុំដកជីវិតខ្ញុំក្នុងពេលដែល ខ្ញុំមិនទាន់ចាស់នៅឡើយ!»។ |
មើល ព្រះទ្រង់ធំណាស់ យើងរាល់គ្នាមិនស្គាល់ទ្រង់ទេ ចំនួនឆ្នាំនៃព្រះជន្មទ្រង់ នោះរកកំណត់មិនបាន
៙ ប៉ុន្តែ ឱព្រះយេហូវ៉ាអើយ ទ្រង់នឹងគង់សោយរាជ្យ នៅអស់កល្បជានិច្ច ហើយនឹងមានសេចក្ដីនឹកចាំពីទ្រង់ នៅអស់ទាំងដំណមនុស្សតទៅ
ឱសូមប្រណីដល់ទូលបង្គំ ដើម្បីឲ្យទូលបង្គំបានមានកំឡាំងឡើង មុនដែលទូលបង្គំចេញបាត់ទៅ ហើយមិនមានទៀត។
៙ ឱព្រះយេហូវ៉ាអើយ តើដល់កាលណាទៅ តើទ្រង់នឹងពួនអង្គទ្រង់នៅជានិច្ចឬ សេចក្ដីក្រោធរបស់ទ្រង់នឹងឆួលឆេះដូចជាភ្លើង ដល់កាលណាទៀត
ប៉ុន្តែព្រះយេហូវ៉ាទ្រង់គង់នៅអស់កល្បជានិច្ច ទ្រង់បានតាំងបល្ល័ង្កទ្រង់ ទុកសំរាប់នឹងជំនុំជំរះហើយ
ឱព្រះយេហូវ៉ា ជាព្រះនៃទូលបង្គំ ជាព្រះដ៏បរិសុទ្ធនៃទូលបង្គំអើយ តើទ្រង់មិនគង់នៅតាំងពីអស់កល្បរៀងមកទេឬអី យើងខ្ញុំរាល់គ្នានឹងមិនស្លាប់ទេ ឱព្រះយេហូវ៉ាអើយ ទ្រង់បានដំរូវទុកគេឲ្យត្រូវជំនុំជំរះ ហើយឱថ្មដាអើយ ទ្រង់បានតាំងគេឡើង ដើម្បីវាយផ្ចាល
សំបុត្រយ៉ូហានខ្ញុំ ផ្ញើមកពួកជំនុំទាំង៧ នៅស្រុកអាស៊ី សូមឲ្យអ្នករាល់គ្នាបានប្រកបដោយព្រះគុណ នឹងសេចក្ដីសុខសាន្ត អំពីព្រះដ៏គង់នៅ ក៏គង់នៅតាំងតែពីដើម ហើយត្រូវយាងមកទៀត នឹងអំពីព្រះវិញ្ញាណទាំង៧ ដែលនៅចំពោះបល្ល័ង្កទ្រង់
ព្រះអម្ចាស់ដ៏ជាព្រះ ដែលទ្រង់គង់នៅ ក៏គង់នៅតាំងតែពីដើម ហើយត្រូវយាងមកទៀត គឺជាព្រះដ៏មានព្រះចេស្តាបំផុត ទ្រង់មានបន្ទូលថា អញជាអាលផា នឹងជាអូមេកា គឺជាដើម ហើយជាចុង។