ហើយត្រូវប្រយ័ត កុំឲ្យអ្នករាល់គ្នាធ្វេសប្រហែសចំពោះការនោះដែរ នឹងឲ្យមានការខូចខាតកើតឡើងដល់ពួកស្តេចធ្វើអី។
ដានីយ៉ែល 6:3 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ រួចមកដានីយ៉ែលបានត្រឡប់ជាកំពូលលើពួកអធិបតី នឹងពួកចៅហ្វាយទាំងប៉ុន្មាន ដ្បិតលោកមានវិញ្ញាណយ៉ាងស្រួចស្រាល់ ហើយស្តេចទ្រង់គិតនឹងតាំងលោក ឲ្យត្រួតលើនគរទាំងមូល។ ព្រះគម្ពីរខ្មែរសាកល ក្រោយមក ដានីយ៉ែលនេះបានទៅជាកំពូលលើពួកអគ្គទេសាភិបាល និងពួកចៅហ្វាយខេត្ត ពីព្រោះមានវិញ្ញាណដ៏វិសេសនៅក្នុងគាត់ ហើយស្ដេចគិតនឹងតាំងគាត់លើអាណាចក្រទាំងមូល។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ បន្ទាប់មក ដានីយ៉ែលបានត្រឡប់ជាកំពូលលើពួកអធិបតី និងពួកនាយកទាំងប៉ុន្មាន ព្រោះលោកមានវិញ្ញាណមួយដ៏វិសេស ហើយស្ដេចមានបំណងនឹងតែងតាំងលោក ឲ្យត្រួតលើនគរទាំងមូល។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ក្នុងចំណោមមហាមន្ត្រីទាំងបីរូប និងមេទ័ពទាំងអស់ លោកដានីយ៉ែលប្រសើរជាងគេ ព្រោះលោកមានប្រាជ្ញាឈ្លាសវៃបំផុត។ ព្រះរាជាមានបំណងតែងតាំងលោកឲ្យគ្រប់គ្រងលើរាជាណាចក្រទាំងមូល។ អាល់គីតាប ក្នុងចំណោមមហាមន្ត្រីទាំងបីនាក់ និងមេទ័ពទាំងអស់ ដានីយ៉ែលប្រសើរជាងគេ ព្រោះគាត់មានប្រាជ្ញាឈ្លាសវៃបំផុត។ ស្តេចមានបំណងតែងតាំងគាត់ឲ្យគ្រប់គ្រងលើរាជាណាចក្រទាំងមូល។ |
ហើយត្រូវប្រយ័ត កុំឲ្យអ្នករាល់គ្នាធ្វេសប្រហែសចំពោះការនោះដែរ នឹងឲ្យមានការខូចខាតកើតឡើងដល់ពួកស្តេចធ្វើអី។
នោះខ្ញុំបានប្រគល់អំណាចត្រួតត្រាក្រុងយេរូសាឡិម ដល់ហាណានី ជាបងប្អូនខ្ញុំ នឹងហាណានា ជាមេបន្ទាយ ដ្បិតគាត់ជាមនុស្សស្មោះត្រង់ ក៏កោតខ្លាចដល់ព្រះលើសជាងមនុស្សជាច្រើន
ដ្បិតម៉ាដេកាយ ជាសាសន៍យូដា លោកជាអ្នកបន្ទាប់នឹងស្តេចអ័ហាស៊ូរុសនោះឯង ហើយក៏ជាអ្នកធំក្នុងពួកសាសន៍យូដា ព្រមទាំងមានពួកបងប្អូនលោកយ៉ាងសន្ធឹករាប់អានផង ដោយលោករកតែសេចក្ដីល្អដល់សាសន៍របស់ខ្លួន ហើយនិយាយជាពាក្យស្រគត់ស្រគំដល់ជាតិផង។:៚
អ្នកណាដែលមានដំរិះរមែងសំចៃទុកនូវពាក្យសំដី ហើយអ្នកណាដែលមានយោបល់ នោះក៏តែងតែមានចិត្តត្រជាក់ដែរ។
ឯងដែលឃើញមនុស្សខ្នះខ្នែងក្នុងការរកស៊ីរបស់ខ្លួនឬ អ្នកនោះនឹងបានឈរនៅចំពោះស្តេច មិនត្រូវឈរនៅចំពោះមនុស្សដែលឥតបណ្តាសក្តិឡើយ។
នោះយើងឃើញពិតថា ប្រាជ្ញារមែងវិសេសជាងសេចក្ដីផ្តេសផ្តាស ដូចជាពន្លឺ ក៏វិសេសជាងងងឹតដែរ
ពីព្រោះឃើញថា មានវិញ្ញាណយ៉ាងវិសេស មានដំរិះ នឹងយោបល់ ក៏មានចំណេះចេះកាត់ស្រាយសប្តិ នឹងដោះស្រាយប្រស្នា ហើយកែសេចក្ដីដ៏ជ្រាលជ្រៅ នៅក្នុងខ្លួនអ្នកនោះ ដែលស្តេចទ្រង់ប្រទានឈ្មោះថា បេលថិស្សាសារ ដូច្នេះ សូមឲ្យគេហៅដានីយ៉ែលនោះមកឥឡូវ លោកនឹងបកប្រែសេចក្ដីថ្វាយទ្រង់។
យើងបានឮនិយាយពីលោកថា មានវិញ្ញាណនៃពួកព្រះសណ្ឋិតលើលោក ហើយថាមានពន្លឺ យោបល់ នឹងប្រាជ្ញាស្រួចស្រាល់នៅក្នុងខ្លួនលោក
ស្តេចទ្រង់ស្រែកយ៉ាងខ្លាំង បង្គាប់ឲ្យនាំពួកអាបធ្មប់ នឹងពួកខាល់ដេ ហើយពួកគ្រូទាយមក រួចស្តេចទ្រង់មានបន្ទូលនឹងពួកអ្នកប្រាជ្ញ ដែលនៅក្រុងបាប៊ីឡូនថា អ្នកណាដែលអានមើលអក្សរនេះ ហើយស្រាយន័យឲ្យយើងផង អ្នកនោះនឹងបានស្លៀកពាក់សំពត់ពណ៌ស្វាយ ហើយនឹងមានខ្សែមាសពាក់នៅក ក៏នឹងបានតាំងឡើងជាអ្នកគ្រប់គ្រងទី៣ក្នុងនគរ
កាលអ្នកទើបនឹងចាប់តាំងអធិស្ឋាន នោះមានចេញបង្គាប់ស្រេចហើយ រួចយើងបានចេញមក ដើម្បីនឹងប្រាប់ដល់អ្នក ដ្បិតអ្នកជាមនុស្សសំណប់យ៉ាងសំខាន់ ដូច្នេះ ចូរពិចារណាសេចក្ដីនេះហើយយល់ការជាក់ស្តែងចុះ។