ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




ជន‌គណនា 9:13 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

តែ​ឯ​មនុស្ស​ណា​ដែល​ស្អាត ឥត​មាន​ដំណើរ​ទៅ​ឯ​ណា ហើយ​ខាន​ធ្វើ​បុណ្យ​រំលង មនុស្ស​នោះ​ត្រូវ​កាត់‌កាល់​ចេញ​ពី​សាសន៍​របស់​ខ្លួន ដោយ​ព្រោះ​មិន​បាន​យក​ដង្វាយ មក​ថ្វាយ​ដល់​ព្រះ‌យេហូវ៉ា​នៅ​វេលា​កំណត់ មនុស្ស​នោះ​នឹង​ត្រូវ​ទ្រាំ‌ទ្រ​ក្នុង​អំពើ​បាប​របស់​ខ្លួន

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ប៉ុន្តែ ប្រសិន‌បើ​អ្នក​ណា​ម្នាក់​ដែល​ស្អាត ហើយ​មិន​ធ្វើ​ដំណើរ​ទៅ​ណា តែ​មិន​ព្រម​ប្រារព្ធ​ពិធី​បុណ្យ​រំលង​ទេ អ្នក​នោះ​ត្រូវ​កាត់​ចេញ​ពី​សាសន៍​របស់​ខ្លួន ដោយ​ព្រោះ​មិន​បាន​យក​តង្វាយ​មក​ថ្វាយ​ព្រះ‌យេហូវ៉ា នៅ​វេលា​ដែល​បាន​កំណត់ អ្នក​នោះ​ត្រូវ​ទទួល​ទោស​តាម​អំពើ​បាប​របស់​ខ្លួន។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ប្រសិន​បើ​នរណា​ម្នាក់​មិន​សៅ‌ហ្មង ហើយ​មិន​ធ្វើ​ដំណើរ​ទៅ​ណា តែ​មិន​ចូល​រួម​ធ្វើ​បុណ្យ​ចម្លង​ទេ អ្នក​នោះ​នឹង​ត្រូវ​ដក​ចេញ​ពី​ចំណោម​ប្រជា‌ជន​របស់​ខ្លួន ដ្បិត​គេ​មិន​បាន​ថ្វាយ​តង្វាយ​ទៅ​ព្រះ‌អម្ចាស់ តាម​ពេល​កំណត់។ អ្នក​នោះ​ត្រូវ​ទទួល​ទោស​តាម​អំពើ​បាប​របស់​ខ្លួន។

សូមមើលជំពូក

អាល់គីតាប

ប្រសិន​បើ​នរណា​ម្នាក់​មិន​សៅ‌ហ្មង ហើយ​មិន​ធ្វើ​ដំណើរ​ទៅ​ណា តែ​មិន​ចូល​រួម​ធ្វើ​បុណ្យ​រំលង​ទេ អ្នក​នោះ​នឹង​ត្រូវ​ដក​ចេញ​ពី​ចំណោម​ប្រជា‌ជន​របស់​ខ្លួន ដ្បិត​គេ​មិន​បាន​ជូន​ជំនូន​ទៅអុលឡោះ‌តាអាឡា​តាម​ពេល​កំណត់។ អ្នក​នោះ​ត្រូវ​ទទួល​ទោស​តាម​អំពើ​បាប​របស់​ខ្លួន។

សូមមើលជំពូក



ជន‌គណនា 9:13
24 ការដាក់ឲ្យឆ្លើយតបគ្នា  

មនុស្ស​ប្រុស​ណា​ដែល​មិន​កាត់​ស្បែក គឺ​មិន​បាន​កាត់​ស្រោម​ចុង​ស្វាស អ្នក​នោះ​នឹង​ត្រូវ​កាត់‌កាល់​ចេញ​ពី​សាសន៍​របស់​ខ្លួន ព្រោះ​បាន​លះ‌ចោល​សេចក្ដី​សញ្ញា​របស់​អញ​ហើយ។


ក្នុង​រវាង​៧​ថ្ងៃ ឯង​រាល់​គ្នា​ត្រូវ​តែ​បរិភោគ​នំបុ័ង​ឥត​ដំបែ ចាប់​តាំង​ពី​ថ្ងៃ​ដំបូង នោះ​ត្រូវ​យក​ដំបែ​ពី​ផ្ទះ​ចេញ ដ្បិត​អ្នក​ណា​ដែល​បរិភោគ​នំបុ័ង​មាន​ដំបែ ចាប់​តាំង​ពី​ថ្ងៃ​ជា​ដំបូង​រហូត​ដល់​ថ្ងៃ​ទី​៧ អ្នក​នោះ​នឹង​ត្រូវ​កាត់​ពី​សាសន៍​អ៊ីស្រាអែល​ចេញ


ក្នុង​រវាង​៧​ថ្ងៃ មិន​ត្រូវ​ឲ្យ​មាន​ដំបែ​នៅ​ក្នុង​ផ្ទះ​ឯង​រាល់​គ្នា​ទេ ដ្បិត​អ្នក​ណា​ដែល​បរិភោគ​អ្វី​មាន​ដំបែ អ្នក​នោះ​នឹង​ត្រូវ​កាត់​ពី​ពួក​ជំនុំ​សាសន៍​អ៊ីស្រាអែល​ចេញ ទោះ​បើ​ជា​អ្នក​ប្រទេស​ក្រៅ​ឬ​ជា​អ្នក​ស្រុក​ក្តី


ត្រូវ​ឲ្យ​ពួក​ជំនុំ​សាសន៍​អ៊ីស្រាអែល​ទាំង​អស់​គ្នា​ធ្វើ​បុណ្យ​នេះ


អ្នក​ណា​ដែល​នឹង​ផ្សំ​ធ្វើ​តាម​ឲ្យ​ដូច ឬ​ដែល​យក​ទៅ​ចាក់​លាប​ដល់​អ្នក​ប្រទេស​ដទៃ នោះ​នឹង​ត្រូវ​កាត់‌កាល់​ពី​សាសន៍​ខ្លួន​ចេញ។


បើ​អ្នក​ណា​ដែល​ធ្វើ​ឲ្យ​ដូច​នឹង​គ្រឿង​ក្រអូប​នេះ ទុក​សំរាប់​នឹង​ហិត នោះ​នឹង​ត្រូវ​កាត់‌កាល់​ពី​សាសន៍​ខ្លួន​ចេញ។


គេ​នឹង​សង​ការ​អាស្រូវ​បារាយណ៍​របស់​នាង​ទៅ​លើ​នាង​វិញ ហើយ​នាង​នឹង​ត្រូវ​រង​ទ្រាំ​ទោស​នៃ​ការ​គោរព​ដល់​រូប​ព្រះ​របស់​នាង​ដែរ នោះ​នាង​នឹង​ដឹង​ថា អញ​នេះ​ជា​ព្រះ‌អម្ចាស់​យេហូវ៉ា​ពិត។


ឯ​អ្នក​ណា​ក្នុង​ពួក​វង្ស​អ៊ីស្រាអែល ឬ​អ្នក​ប្រទេស​ក្រៅ​ណា​នៅ​កណ្តាល​គេ ដែល​នឹង​បរិភោគ​ឈាម​អ្វី​ក៏​ដោយ នោះ​អញ​នឹង​តាំង​មុខ​ទាស់​នឹង​អ្នក​ដែល​បរិភោគ​ឈាម​នោះ ហើយ​នឹង​កាត់​គេ​ចេញ​ពី​សាសន៍​របស់​ខ្លួន


ឥត​នាំ​ចូល​មក​ឯ​ទ្វារ​ត្រសាល​ជំនុំ ដើម្បី​នឹង​ថ្វាយ​ជា​ដង្វាយ​ដល់​ព្រះ‌យេហូវ៉ា នៅ​មុខ​រោង​ឧបោសថ​របស់​ទ្រង់ អ្នក​នោះ​នឹង​បាន​រាប់​ជា​មាន​ទោស​នឹង​ឈាម ដ្បិត​បាន​កំចាយ​ឈាម​ហើយ អ្នក​នោះ​ត្រូវ​កាត់‌កាល់​ពី​សាសន៍​ខ្លួន​ចេញ


ឬ​បើ​មនុស្ស​ណា​រួម​ដំណេក​ជា​មួយ​នឹង​ប្រពន្ធ​របស់​ឪពុក​ធំ ឬ​ឪពុក​មា នោះ​ឈ្មោះ​ថា​បាន​បើក​កេរ‌ខ្មាស​របស់​ឪពុក​ធំ​ឬ​មា​ខ្លួន​ហើយ អ្នក​ទាំង​២​នោះ​នឹង​ត្រូវ​ទ្រាំ‌ទ្រ​នឹង​អំពើ​បាប​របស់​ខ្លួន គេ​នឹង​ស្លាប់​ទៅ​ឥត​មាន​កូន


ដូច្នេះ​គេ​ត្រូវ​រក្សា​បញ្ញើ​របស់​អញ ក្រែង​គេ​ធ្វើ​ឲ្យ​បញ្ញើ​នោះ​ទៅ​ជា​អាប់‌ឱន ហើយ​គេ​ជាប់​មាន​បាប រួច​ត្រូវ​ស្លាប់ អញ​នេះ​ជា​ព្រះ‌យេហូវ៉ា ដែល​ញែក​គេ​ចេញ​ជា​បរិសុទ្ធ។


ត្រូវ​ឲ្យ​ឯង​ប្រាប់​ដល់​ពួក​កូន​ចៅ​អ៊ីស្រាអែល​ថា អស់​អ្នក​ណា​ដែល​នឹង​ជេរ​ប្រទេច​ដល់​ព្រះ​នៃ​ខ្លួន នោះ​ត្រូវ​ទ្រាំ‌ទ្រ​នឹង​អំពើ​បាប​របស់​ខ្លួន​ទៅ


ឯ​អ្នក​ណា​ដែល​ពាល់​ខ្មោច​របស់​មនុស្ស​ស្លាប់ ហើយ​មិន​សំអាត​ខ្លួន​ចេញ នោះ​ឈ្មោះ​ថា​ធ្វើ​បង្អាប់​ដល់​រោង​ឧបោសថ​ផង​ព្រះ‌យេហូវ៉ា អ្នក​នោះ​ឯង​នឹង​ត្រូវ​កាត់‌កាល់​ពី​សាសន៍​អ៊ីស្រាអែល​ចេញ ពី​ព្រោះ​ទឹក​ដែល​ញែក​ជា​ស្អាត​មិន​បាន​ប្រោះ​ទៅ​លើ​ខ្លួន​ឡើយ អ្នក​នោះ​មិន​ស្អាត​ទេ ដ្បិត​សេចក្ដី​សៅ‌ហ្មង​របស់​អ្នក​នោះ​នៅ​ជាប់​នឹង​ខ្លួន​នៅ​ឡើយ។


បើ​មនុស្ស​ណា​ដែល​មិន​ស្អាត មិន​បាន​ញែក​ខ្លួន​ចេញ​ជា​ស្អាត អ្នក​នោះ​ត្រូវ​កាត់‌កាល់​ពី​ពួក​ជំនុំ​ចេញ ដ្បិត​បាន​ធ្វើ​បង្អាប់​ដល់​ទី​បរិសុទ្ធ​ផង​ព្រះ‌យេហូវ៉ា​ហើយ អ្នក​នោះ​នៅ​ជា​មិន​ស្អាត​នៅ​ឡើយ ពី​ព្រោះ​ទឹក​ដែល​ញែក​ជា​ស្អាត​មិន​បាន​ប្រោះ​ទៅ​លើ​ខ្លួន


គឺ​យ៉ាង​ដូច្នោះ ដែល​មនុស្ស​នោះ​នឹង​បាន​វៀរ​រួច​ពី​សេចក្ដី​ទុច្ចរិត តែ​ឯ​ស្ត្រី​នោះ ត្រូវ​ទ្រាំ‌ទ្រ​នឹង​អំពើ​ដ៏​លាមក​របស់​ខ្លួន​វិញ។


រួច​ជំរាប​លោក​ថា យើង​រាល់​គ្នា​មាន​សៅ‌ហ្មង​ដោយ​ខ្មោច​ស្លាប់​ម្នាក់ ហេតុ​អ្វី​បាន​ជា​ឃាត់​មិន​ឲ្យ​យើង​ខ្ញុំ​យក​ដង្វាយ​មក​ថ្វាយ​ដល់​ព្រះ‌យេហូវ៉ា នៅ​ពេល​កំណត់ ជា​មួយ​នឹង​ពួក​កូន​ចៅ​អ៊ីស្រាអែល​ផង


ចូរ​ប្រយ័ត កុំ​ឲ្យ​ប្រកែក​មិន​ព្រម​ស្តាប់​តាម​ព្រះ‌អង្គ ដែល​ទ្រង់​មាន​បន្ទូល​ឡើយ ដ្បិត​បើ​សិន​ជា​អ្នក​ទាំង​នោះ ដែល​មិន​ព្រម​ស្តាប់​តាម​លោក​ម៉ូសេ ក្នុង​កាល​ដែល​លោក​សំដែង​ព្រះ‌បន្ទូល ឲ្យ​ស្តាប់​នៅ​ផែនដី គេ​មិន​បាន​រួច​ទោស​ទៅ​ហើយ នោះ​ចំណង់​បើ​យើង​រាល់​គ្នា ដែល​ងាក​បែរ​ចេញ​ពី​ព្រះ ដែល​មាន​បន្ទូល​ពី​ស្ថាន‌សួគ៌​មក តើ​តឹង​ជាង​យ៉ាង​ណា​ទៅ


នោះ​ធ្វើ​ដូច​ម្តេច​ឲ្យ​យើង​រួច​បាន បើ​យើង​ធ្វេស​នឹង​សេចក្ដី​សង្គ្រោះ​ដ៏​ធំ​ម៉្លេះ ដែល​ព្រះ‌អម្ចាស់​បាន​ចាប់​ផ្តើម​ផ្សាយ​មក រួច​ពួក​អ្នក​ដែល​ឮ ក៏​បាន​បញ្ជាក់​មក​យើង​រាល់​គ្នា​ដែរ


រួច​ធ្លាក់​ទៅ​វិញ នោះ​គ្មាន​ផ្លូវ​ណា​នឹង​នាំ​ឲ្យ​គេ​ប្រែ​ចិត្ត​ម្តង​ទៀត​ទេ ដោយ​ព្រោះ​គេ​បាន​ឆ្កាង​ព្រះ‌រាជ‌បុត្រា​នៃ​ព្រះ ខាង​ឯ​ខ្លួន​គេ​រួច​ទៅ​ហើយ ព្រម​ទាំង​ធ្វើ​ឲ្យ​ទ្រង់​ហាល​មុខ​នៅ​កណ្តាល​ជំនុំ​ផង


ដូច្នេះ ព្រះ‌គ្រីស្ទ​ក៏​បែប​យ៉ាង​នោះ​ដែរ ដែល​ទ្រង់​បាន​ថ្វាយ​ព្រះ‌អង្គ​ទ្រង់​១​ដង​ហើយ ដោយ​ព្រោះ​បាប​របស់​មនុស្ស​ជា​ច្រើន នោះ​ទ្រង់​នឹង​លេច​មក​ម្តង​ទៀត ក្រៅ​ពី​រឿង​អំពើ​បាប គឺ​សំរាប់​នឹង​ជួយ​សង្គ្រោះ​ដល់​អស់​អ្នក​ដែល​រង់‌ចាំ​ទ្រង់។