Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




អេ‌សេ‌គាល 23:49 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

49 គេ​នឹង​សង​ការ​អាស្រូវ​បារាយណ៍​របស់​នាង​ទៅ​លើ​នាង​វិញ ហើយ​នាង​នឹង​ត្រូវ​រង​ទ្រាំ​ទោស​នៃ​ការ​គោរព​ដល់​រូប​ព្រះ​របស់​នាង​ដែរ នោះ​នាង​នឹង​ដឹង​ថា អញ​នេះ​ជា​ព្រះ‌អម្ចាស់​យេហូវ៉ា​ពិត។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

49 គេ​នឹង​សង​ការ​អាស្រូវ​បារាយណ៍​របស់​នាង​ទៅ​លើ​នាង​វិញ ហើយ​នាង​នឹង​ត្រូវ​រង​ទ្រាំ​ទោស​នៃ​ការ​គោរព​ដល់​រូប​ព្រះ​របស់​នាង​ដែរ នោះ​នាង​នឹង​ដឹង​ថា យើង​នេះ​ជា​ព្រះ‌អម្ចាស់‌យេហូវ៉ា​ពិត»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

49 នាង​ទាំង​ពីរ​នឹង​ទទួល​ទោស តាម​អំពើ​ប្រាស​ចាក​សីលធម៌ និង​អំពើ​បាប​ដែល​នាង​ប្រព្រឹត្ត​ដោយ​គោរព​ព្រះ​ក្លែង‌ក្លាយ។ ពេល​នោះ នាង​នឹង​ទទួល​ស្គាល់​ថា យើង​ពិត​ជា​ព្រះ‌ជា‌អម្ចាស់​មែន»។

សូមមើលជំពូក ចម្លង

អាល់គីតាប

49 នាង​ទាំង​ពីរ​នឹង​ទទួល​ទោស តាម​អំពើ​ប្រាស​ចាក​សីល‌ធម៌ និង​អំពើ​បាប​ដែល​នាង​ប្រព្រឹត្ត​ដោយ​គោរព​ព្រះ​ក្លែង‌ក្លាយ។ ពេល​នោះ នាង​នឹង​ទទួល​ស្គាល់​ថា យើង​ពិត​ជាអុលឡោះ‌តាអាឡា​ជា​ម្ចាស់​មែន»។

សូមមើលជំពូក ចម្លង




អេ‌សេ‌គាល 23:49
17 ការដាក់ឲ្យឆ្លើយតបគ្នា  

ព្រះ‌យេហូវ៉ា​ទ្រង់​បាន​សំដែង​មក​ឲ្យ​ស្គាល់ ទ្រង់​បាន​សំរេច​តាម​សេចក្ដី​យុត្តិ‌ធម៌ ពួក​មនុស្ស​អាក្រក់​បាន​ជាប់​អន្ទាក់ ដោយ​ការ​ដែល​ដៃ​គេ​ធ្វើ។ – វាយ​ភ្លេង​ស្រងូត​ទទួល –បង្អង់


ទ្រង់​នឹង​សង​ដល់​គេ តាម​អំពើ​ដែល​គេ​បាន​ប្រព្រឹត្ត គឺ​ជា​សេចក្ដី​ក្រោធ​ដល់​ពួក​ទាស់​ទទឹង​នឹង​ទ្រង់ ហើយ​ជា​សំណង តប​ដល់​ពួក​ខ្មាំង​សត្រូវ ទ្រង់​នឹង​សង​ដល់​អស់​ទាំង​ស្រុក​ក្បែរ​សមុទ្រ យ៉ាង​នោះ​ដែរ


តែ​ត្រង់​ឯ​ពួក​អ្នក​ដែល​មាន​ចិត្ត​ប្រព្រឹត្ត​តាម​រូប​ព្រះ​គួរ​ឆ្អើម នឹង​សេចក្ដី​គួរ​ស្អប់​ខ្ពើម​របស់​គេ នោះ​អញ​នឹង​ទំលាក់​អំពើ​របស់​គេ​ទៅ​លើ​ក្បាល​គេ​វិញ នេះ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌អម្ចាស់​យេហូវ៉ា។


អញ​នឹង​ទំលាក់​អំពើ​របស់​ឯង​ទៅ​លើ​ក្បាល​ឯង​វិញ ដោយ​ព្រោះ​ឯង​មិន​បាន​នឹក​ពី​កាល​ឯង​នៅ​ក្មេង​ទេ គឺ​បាន​ចាក់‌រុក​អញ ដោយ‌សារ​អំពើ​ទាំង​នោះ​ឯង យ៉ាង​នោះ​ឯង​នឹង​មិន​ប្រព្រឹត្ត​អំពើ​គួរ​ខ្មាស​នេះ ព្រម​ទាំង​ការ​គួរ​ស្អប់​ខ្ពើម​ទាំង​ប៉ុន្មាន​របស់​ឯង​ទៀត នេះ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌អម្ចាស់​យេហូវ៉ា។


ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​ថា ឯង​ត្រូវ​ទទួល​រង​សេចក្ដី​ខ្មាស នឹង​អំពើ​គួរ​ស្អប់​ខ្ពើម​របស់​ឯង​ហើយ


អញ​នឹង​ញែក​ពួក​រឹង‌ចចេស​ពី​ឯង​ចេញ ព្រម​ទាំង​ពួក​អ្នក ដែល​តែង‌តែ​ប្រព្រឹត្ត​រំលង ទាស់​នឹង​អញ​ផង អញ​នឹង​នាំ​គេ​ចេញ​ពី​ស្រុក​ដែល​គេ​ស្នាក់​នៅ​នោះ តែ​គេ​មិន​បាន​ចូល​ទៅ​ក្នុង​ស្រុក​អ៊ីស្រាអែល​ឡើយ នោះ​ឯង​រាល់​គ្នា​នឹង​ដឹង​ថា អញ​នេះ​ជា​ព្រះ‌យេហូវ៉ា​ពិត


មួយ​ទៀត​កាល​ណា​អញ​បាន​នាំ​ឯង​រាល់​គ្នា​ចូល​ទៅ​ក្នុង​ស្រុក​អ៊ីស្រាអែល គឺ​ក្នុង​ស្រុក​ដែល​អញ​បាន​ស្បថ​ថា នឹង​ឲ្យ​ដល់​ពួក​ឰយុកោ​ឯង​ហើយ នោះ​ឯង​រាល់​គ្នា​នឹង​ដឹង​ថា អញ​នេះ​ជា​ព្រះ‌យេហូវ៉ា​ពិត


នោះ​ឱ​ពួក​វង្ស​អ៊ីស្រាអែល​អើយ ឯង​រាល់​គ្នា​នឹង​ដឹង​ថា អញ​នេះ​ជា​ព្រះ‌យេហូវ៉ា​ពិត ក្នុង​កាល​ដែល​អញ​បាន​ប្រព្រឹត្ត​នឹង​ឯង ដោយ​យល់​ដល់​ឈ្មោះ​អញ មិន​មែន​តាម​អំពើ​អាក្រក់​របស់​ឯង​រាល់​គ្នា ឬ​តាម​កិរិយា​ស្មោក‌គ្រោក​របស់​ឯង​នោះ​ទេ នេះ​ឯង​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌អម្ចាស់​យេហូវ៉ា។


ហេតុ​នោះ​បាន​ជា​អញ​ចាក់​សេចក្ដី​គ្នាន់‌ក្នាញ់​របស់​អញ​ទៅ​លើ​គេ អញ​បាន​រំលីង​គេ ដោយ​ភ្លើង​នៃ​សេចក្ដី​ក្រោធ​របស់​អញ ក៏​បាន​ទំលាក់​ផ្លូវ​របស់​គេ​ទៅ​លើ​ក្បាល​គេ​វិញ នេះ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌អម្ចាស់​យេហូវ៉ា។


ហេតុ​នោះ​ព្រះ‌អម្ចាស់​យេហូវ៉ា​ទ្រង់​មាន​បន្ទូល​ដូច្នេះ​ថា ដោយ​ព្រោះ​ឯង​បាន​ភ្លេច​អញ ព្រម​ទាំង​បោះ‌បង់​អញ​ចោល​ទៅ​ក្រោយ​ខ្នង​ឯង​ដូច្នេះ នោះ​ត្រូវ​ឲ្យ​ឯង​រង​ទ្រាំ​នឹង​អំពើ​អាស្រូវ​បារាយណ៍ នឹង​ការ​កំផិត​របស់​ឯង​ចុះ។


គឺ​យ៉ាង​នោះ​ដែល​អញ​នឹង​បំបាត់​ការ​អាស្រូវ​បារាយណ៍ ពី​ស្រុក​ចេញ ដើម្បី​នឹង​បង្រៀន​ពួក​ស្រីៗ​ទាំង​អស់ មិន​ឲ្យ​ប្រព្រឹត្ត​តាម​ការ​អាស្រូវ​បារាយណ៍​នាង​ត​ទៅ


លុះ​ដល់​ថ្ងៃ​១០ ខែ​បុស្ស ឆ្នាំ​ទី​៩ នោះ​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា​ក៏​មក​ដល់​ខ្ញុំ​ទៀត​ថា


អញ​នឹង​ធ្វើ​ឲ្យ​ក្រុង​រ៉ាបាត​ទៅ​ជា​ក្រោល​សំរាប់​សត្វ​អូដ្ឋ ហើយ​ឲ្យ​ស្រុក​ពួក​កូន​ចៅ​អាំម៉ូន​ទៅ​ជា​ទី​សំរាប់​ឲ្យ​ហ្វូង​ចៀម​ដេក​នៅ នោះ​ឯង​រាល់​គ្នា​នឹង​ដឹង​ថា អញ​នេះ​ជា​ព្រះ‌យេហូវ៉ា​ពិត


ពួក​អ្នក​ដែល​ត្រូវ​សំឡាប់ គេ​នឹង​ដួល​នៅ​កណ្តាល​ឯង នោះ​ឯង​រាល់​គ្នា​នឹង​ដឹង​ថា អញ​នេះ​ជា​ព្រះ‌យេហូវ៉ា​ពិត។


ភ្នែក​អញ​នឹង​មិន​ប្រណី ឬ​អាណិត​មេត្តា​ដល់​ឯង​ឡើយ គឺ​អញ​នឹង​ទំលាក់​អស់​ទាំង​អំពើ​របស់​ឯង​មក​លើ​ឯង នោះ​អស់​ទាំង​របស់​គួរ​ស្អប់​ខ្ពើម​របស់​ឯង នឹង​នៅ​កណ្តាល​ឯង​ហើយ ដូច្នេះ ឯង​នឹង​ដឹង​ថា អញ​នេះ​ជា​ព្រះ‌យេហូវ៉ា​ពិត។


ភ្នែក​អញ​នឹង​មិន​ប្រណី​ឡើយ អញ​ក៏​មិន​អាណិត​មេត្តា​ដល់​ឯង​ដែរ អញ​នឹង​សង​ឯង​តាម​អំពើ​ដែល​ឯង​ប្រព្រឹត្ត ហើយ​របស់​គួរ​ស្អប់​ខ្ពើម​ទាំង​ប៉ុន្មាន​របស់​ឯង នឹង​នៅ​កណ្តាល​ឯង​ដែរ នោះ​ឯង​រាល់​គ្នា​នឹង​ដឹង​ថា គឺ​អញ​នេះ​ហើយ ជា​ព្រះ‌យេហូវ៉ា​ដែល​វាយ​ឯង​ពិត។


រីឯ​អញ​វិញ ភ្នែក​អញ​នឹង​មិន​ប្រណី​ទេ អញ​មិន​អាណិត​មេត្តា​ឡើយ គឺ​អញ​នឹង​ទំលាក់​អំពើ​របស់​គេ​មក​លើ​ក្បាល​គេ​វិញ


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម