Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




និក្ខមនំ 30:33 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

33 អ្នក​ណា​ដែល​នឹង​ផ្សំ​ធ្វើ​តាម​ឲ្យ​ដូច ឬ​ដែល​យក​ទៅ​ចាក់​លាប​ដល់​អ្នក​ប្រទេស​ដទៃ នោះ​នឹង​ត្រូវ​កាត់‌កាល់​ពី​សាសន៍​ខ្លួន​ចេញ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

33 អ្នក​ណា​ដែល​ផ្សំ​ធ្វើ​តាម​ឲ្យ​ដូច ឬ​ដែល​យក​ទៅ​ចាក់​លាប​ដល់​អ្នក​ប្រទេស​ក្រៅ នោះ​នឹង​ត្រូវ​កាត់‌ចេញ​ពី​សាសន៍​របស់​ខ្លួន"»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

33 អ្នក​ណា​ផ្សំ​ប្រេង​ដូច​ប្រេង​សក្ការៈ ឬ​យក​ប្រេង​នេះ​ទៅ​លាប​លើ​មនុស្ស​សាមញ្ញ​ធម្មតា ត្រូវ​ដក​អ្នក​នោះ​ចេញ​ពី​ចំណោម​ប្រជា‌ជន»។

សូមមើលជំពូក ចម្លង

អាល់គីតាប

33 អ្នក​ណា​ផ្សំ​ប្រេង​ដូច​ប្រេង​សក្ការៈ ឬ​យក​ប្រេង​នេះ​ទៅ​លាប​លើ​មនុស្ស​សាមញ្ញ​ធម្មតា ត្រូវ​ដក​អ្នក​នោះ​ចេញ​ពី​ចំណោម​ប្រជា‌ជន»។

សូមមើលជំពូក ចម្លង




និក្ខមនំ 30:33
27 ការដាក់ឲ្យឆ្លើយតបគ្នា  

មនុស្ស​ប្រុស​ណា​ដែល​មិន​កាត់​ស្បែក គឺ​មិន​បាន​កាត់​ស្រោម​ចុង​ស្វាស អ្នក​នោះ​នឹង​ត្រូវ​កាត់‌កាល់​ចេញ​ពី​សាសន៍​របស់​ខ្លួន ព្រោះ​បាន​លះ‌ចោល​សេចក្ដី​សញ្ញា​របស់​អញ​ហើយ។


ក្នុង​រវាង​៧​ថ្ងៃ ឯង​រាល់​គ្នា​ត្រូវ​តែ​បរិភោគ​នំបុ័ង​ឥត​ដំបែ ចាប់​តាំង​ពី​ថ្ងៃ​ដំបូង នោះ​ត្រូវ​យក​ដំបែ​ពី​ផ្ទះ​ចេញ ដ្បិត​អ្នក​ណា​ដែល​បរិភោគ​នំបុ័ង​មាន​ដំបែ ចាប់​តាំង​ពី​ថ្ងៃ​ជា​ដំបូង​រហូត​ដល់​ថ្ងៃ​ទី​៧ អ្នក​នោះ​នឹង​ត្រូវ​កាត់​ពី​សាសន៍​អ៊ីស្រាអែល​ចេញ


ក្នុង​រវាង​៧​ថ្ងៃ មិន​ត្រូវ​ឲ្យ​មាន​ដំបែ​នៅ​ក្នុង​ផ្ទះ​ឯង​រាល់​គ្នា​ទេ ដ្បិត​អ្នក​ណា​ដែល​បរិភោគ​អ្វី​មាន​ដំបែ អ្នក​នោះ​នឹង​ត្រូវ​កាត់​ពី​ពួក​ជំនុំ​សាសន៍​អ៊ីស្រាអែល​ចេញ ទោះ​បើ​ជា​អ្នក​ប្រទេស​ក្រៅ​ឬ​ជា​អ្នក​ស្រុក​ក្តី


ត្រូវ​ឲ្យ​គេ​បរិភោគ​របស់​ទាំង​នោះ ដែល​បាន​ថ្វាយ​ឲ្យ​ធួន​នឹង​បាប ដើម្បី​នឹង​តាំង​គេ​ជា​សង្ឃ ហើយ​ញែក​ជា​បរិសុទ្ធ ឯ​អ្នក​ប្រទេស​ក្រៅ មិន​ត្រូវ​បរិភោគ​ឡើយ ដ្បិត​របស់​ទាំង​នោះ​ជា​របស់​បរិសុទ្ធ


រួច​ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​នឹង​ម៉ូសេ​ថា ចូរ​យក​គ្រឿង​ក្រអូប​ទាំង​នេះ គឺ​ពុំ​សែន​ទេស សន្ទះ​ក្រអូប ហើយ​កប៌ូរ នឹង​កំញាន​សុទ្ធ​ស្មើ​គ្នា


បើ​អ្នក​ណា​ដែល​ធ្វើ​ឲ្យ​ដូច​នឹង​គ្រឿង​ក្រអូប​នេះ ទុក​សំរាប់​នឹង​ហិត នោះ​នឹង​ត្រូវ​កាត់‌កាល់​ពី​សាសន៍​ខ្លួន​ចេញ។


ដូច្នេះ​ត្រូវ​ឲ្យ​រក្សា​ថ្ងៃ​ឈប់​សំរាក​ទាំង​នោះ ដ្បិត​ថ្ងៃ​នោះ​ជា​ថ្ងៃ​បរិសុទ្ធ​ដល់​ឯង​រាល់​គ្នា អស់​អ្នក​ណា​ដែល​ប្រព្រឹត្ត​កន្លង​ចំពោះ​ថ្ងៃ​នោះ នឹង​ត្រូវ​សំឡាប់​ជា​មិន​ខាន ឯ​អ្នក​ណា​ដែល​ធ្វើ​ការ​អ្វី​នៅ​ថ្ងៃ​នោះ នឹង​ត្រូវ​កាត់‌កាល់​ពី​សាសន៍​របស់​ខ្លួន​ចេញ


ឯ​អ្នក​ណា​ក្នុង​ពួក​វង្ស​អ៊ីស្រាអែល ឬ​អ្នក​ប្រទេស​ក្រៅ​ណា​នៅ​កណ្តាល​គេ ដែល​នឹង​បរិភោគ​ឈាម​អ្វី​ក៏​ដោយ នោះ​អញ​នឹង​តាំង​មុខ​ទាស់​នឹង​អ្នក​ដែល​បរិភោគ​ឈាម​នោះ ហើយ​នឹង​កាត់​គេ​ចេញ​ពី​សាសន៍​របស់​ខ្លួន


ដ្បិត​ឈាម​ជា​ជីវិត​នៃ​អស់​ទាំង​សត្វ ឈាម នឹង​ជីវិត​នោះ គឺ​តែ​១​ទេ ដោយ​ហេតុ​នោះ​បាន​ជា​អញ​ហាម​ដល់​ពួក​កូន​ចៅ​អ៊ីស្រាអែល​ថា ឯង​រាល់​គ្នា​មិន​ត្រូវ​បរិភោគ​ឈាម​នៃ​សត្វ​ណា​មួយ​ឡើយ គឺ​ព្រោះ​ជីវិត​នៃ​សត្វ​ទាំង‌ឡាយ​ជា​ឈាម​នោះ​ឯង អ្នក​ណា​ដែល​បរិភោគ នោះ​នឹង​ត្រូវ​កាត់‌កាល់​ចេញ​ជា​ពិត


ឥត​នាំ​ចូល​មក​ឯ​ទ្វារ​ត្រសាល​ជំនុំ ដើម្បី​នឹង​ថ្វាយ​ជា​ដង្វាយ​ដល់​ព្រះ‌យេហូវ៉ា នៅ​មុខ​រោង​ឧបោសថ​របស់​ទ្រង់ អ្នក​នោះ​នឹង​បាន​រាប់​ជា​មាន​ទោស​នឹង​ឈាម ដ្បិត​បាន​កំចាយ​ឈាម​ហើយ អ្នក​នោះ​ត្រូវ​កាត់‌កាល់​ពី​សាសន៍​ខ្លួន​ចេញ


ឥត​នាំ​មក​ឯ​ទ្វារ​ត្រសាល​ជំនុំ ដើម្បី​នឹង​ថ្វាយ​ដល់​ព្រះ‌យេហូវ៉ា អ្នក​នោះ​ត្រូវ​កាត់‌កាល់​ពី​សាសន៍​របស់​ខ្លួន​ចេញ។


ដ្បិត​អ្នក​ណា​ដែល​ប្រព្រឹត្ត​អំពើ​គួរ​ខ្ពើម​ឆ្អើម​ណា​មួយ​នោះ អ្នក​នោះ​ឯង​នឹង​ត្រូវ​កាត់‌កាល់​ពី​សាសន៍​របស់​ខ្លួន​ចេញ


ហើយ​អស់​អ្នក​ណា​ដែល​បរិភោគ នោះ​នឹង​ត្រូវ​ទ្រាំ‌ទ្រ​នឹង​សេចក្ដី​ទុច្ចរិត​របស់​ខ្លួន ដ្បិត​អ្នក​នោះ​បាន​បង្អាប់​ដង្វាយ​បរិសុទ្ធ​របស់​ផង​ព្រះ‌យេហូវ៉ា ហើយ​អ្នក​នោះ​ឯង​នឹង​ត្រូវ​កាត់‌កាល់​ពី​សាសន៍​ខ្លួន​ចេញ។


បើ​មនុស្ស​ណា​យក​បង ឬ​ប្អូន​ស្រី​ខ្លួន ទោះ​បើ​ជា​កូន​ខាង​ឪពុក ឬ​ម្តាយ​ខ្លួន​ក្តី ហើយ​ក៏​ឃើញ​កេរ‌ខ្មាស​នាង នាង​ក៏​ឃើញ​កេរ‌ខ្មាស​របស់​ប្រុស​នោះ យ៉ាង​នោះ​ជា​ការ​គួរ​ខ្មាស​ហើយ អ្នក​ទាំង​២​នឹង​ត្រូវ​កាត់‌កាល់​ចេញ​នៅ​ចំពោះ​មុខ​ពួក​កូន​ចៅ​សាសន៍​របស់​ខ្លួន ដោយ​ព្រោះ​បាន​បើក​កេរ‌ខ្មាស​បង ឬ​ប្អូន​ស្រី​ខ្លួន អ្នក​នោះ​ត្រូវ​ទ្រាំ‌ទ្រ​នឹង​សេចក្ដី​ទុច្ចរិត​របស់​ខ្លួន


បើ​មនុស្ស​ណា​រួម​ដំណេក​ជា​មួយ​នឹង​ស្ត្រី​ដែល​មាន​រដូវ ហើយ​បើក​កេរ‌ខ្មាស​នាង​នោះ នោះ​ឈ្មោះ​ថា​បាន​សំរាត​ក្បាល​ឈាម​នាង ហើយ​នាង​ក៏​បាន​បើក​ក្បាល​ឈាម​ខ្លួន​ដែរ អ្នក​ទាំង​២​នោះ​ត្រូវ​កាត់‌កាល់​ពី​សាសន៍​របស់​ខ្លួន​ចេញ


អញ​នឹង​តាំង​មុខ​ទាស់​នឹង​អ្នក​នោះ ហើយ​នឹង​កាត់​ចេញ​ពី​សាសន៍​ខ្លួន​ទៅ ពី​ព្រោះ​បាន​ឲ្យ​កូន​ខ្លួន​ទៅ​ព្រះ​ម៉ូឡុក ទាំង​នាំ​ឲ្យ​ទី​បរិសុទ្ធ​អញ​ទៅ​ជា​ស្មោក‌គ្រោក ហើយ​បង្អាប់​ដល់​ឈ្មោះ​បរិសុទ្ធ​របស់​អញ​ផង


ចូរ​ប្រាប់​គេ​ថា អ្នក​ណា​ក្នុង​ពូជ​ឯង​រាល់​គ្នា នៅ​អស់​ទាំង​ដំណ​ត​រៀង​ទៅ ដែល​ជាប់​មាន​សេចក្ដី​មិន​ស្អាត​ណា ក៏​ចូល​មក​ឯ​ដង្វាយ​បរិសុទ្ធ ដែល​ពួក​កូន​ចៅ​អ៊ីស្រាអែល​ថ្វាយ​ដល់​ព្រះ‌យេហូវ៉ា អ្នក​នោះ​នឹង​ត្រូវ​កាត់​ចេញ​ពី​មុខ​អញ​ទៅ អញ​នេះ​ជា​ព្រះ‌យេហូវ៉ា


ឯ​អស់​អ្នក​ណា​ដែល​មិន​បញ្ឈឺ​ចិត្ត​ខ្លួន​នៅ​ថ្ងៃ​នោះ អ្នក​នោះ​នឹង​ត្រូវ​កាត់‌កាល់​ពី​ពួក​សាសន៍​របស់​ខ្លួន​ចេញ


តែ​ឯ​អ្នក​ណា​ដែល​ធ្វើ​បាប​ដោយ​ឥត​មាន​ខ្លាច ទោះ​បើ​ជា​អ្នក​ស្រុក ឬ​ជា​អ្នក​ស្នាក់​នៅ​ក្តី អ្នក​នោះ​ឈ្មោះ​ថា​ប្រមាថ​ដល់​ព្រះ‌យេហូវ៉ា​ហើយ ត្រូវ​តែ​កាត់​អ្នក​យ៉ាង​នោះ​ចេញ​ពី​សាសន៍​របស់​ខ្លួន


ពី​ព្រោះ​បាន​មើល‌ងាយ​ដល់​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា ព្រម​ទាំង​ប្រព្រឹត្ត​ទទឹង​នឹង​បញ្ញត្ត​ទ្រង់​ផង ត្រូវ​តែ​កាត់‌កាល់​អ្នក​នោះ ឲ្យ​ដាច់​ចេញ​ជា​ពិត គេ​មាន​ទោស​ជាប់​នៅ​លើ​ខ្លួន​ហើយ។


ឯ​អ្នក​ណា​ដែល​ពាល់​ខ្មោច​របស់​មនុស្ស​ស្លាប់ ហើយ​មិន​សំអាត​ខ្លួន​ចេញ នោះ​ឈ្មោះ​ថា​ធ្វើ​បង្អាប់​ដល់​រោង​ឧបោសថ​ផង​ព្រះ‌យេហូវ៉ា អ្នក​នោះ​ឯង​នឹង​ត្រូវ​កាត់‌កាល់​ពី​សាសន៍​អ៊ីស្រាអែល​ចេញ ពី​ព្រោះ​ទឹក​ដែល​ញែក​ជា​ស្អាត​មិន​បាន​ប្រោះ​ទៅ​លើ​ខ្លួន​ឡើយ អ្នក​នោះ​មិន​ស្អាត​ទេ ដ្បិត​សេចក្ដី​សៅ‌ហ្មង​របស់​អ្នក​នោះ​នៅ​ជាប់​នឹង​ខ្លួន​នៅ​ឡើយ។


បើ​មនុស្ស​ណា​ដែល​មិន​ស្អាត មិន​បាន​ញែក​ខ្លួន​ចេញ​ជា​ស្អាត អ្នក​នោះ​ត្រូវ​កាត់‌កាល់​ពី​ពួក​ជំនុំ​ចេញ ដ្បិត​បាន​ធ្វើ​បង្អាប់​ដល់​ទី​បរិសុទ្ធ​ផង​ព្រះ‌យេហូវ៉ា​ហើយ អ្នក​នោះ​នៅ​ជា​មិន​ស្អាត​នៅ​ឡើយ ពី​ព្រោះ​ទឹក​ដែល​ញែក​ជា​ស្អាត​មិន​បាន​ប្រោះ​ទៅ​លើ​ខ្លួន


កុំ​ឲ្យ​កាត់​ពូជ​គ្រួសារ​កេហាត់​ឲ្យ​បាត់​ពី​ពួក​លេវី​ឡើយ


តែ​ឯ​មនុស្ស​ណា​ដែល​ស្អាត ឥត​មាន​ដំណើរ​ទៅ​ឯ​ណា ហើយ​ខាន​ធ្វើ​បុណ្យ​រំលង មនុស្ស​នោះ​ត្រូវ​កាត់‌កាល់​ចេញ​ពី​សាសន៍​របស់​ខ្លួន ដោយ​ព្រោះ​មិន​បាន​យក​ដង្វាយ មក​ថ្វាយ​ដល់​ព្រះ‌យេហូវ៉ា​នៅ​វេលា​កំណត់ មនុស្ស​នោះ​នឹង​ត្រូវ​ទ្រាំ‌ទ្រ​ក្នុង​អំពើ​បាប​របស់​ខ្លួន


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម