និក្ខមនំ 12:19 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤19 ក្នុងរវាង៧ថ្ងៃ មិនត្រូវឲ្យមានដំបែនៅក្នុងផ្ទះឯងរាល់គ្នាទេ ដ្បិតអ្នកណាដែលបរិភោគអ្វីមានដំបែ អ្នកនោះនឹងត្រូវកាត់ពីពួកជំនុំសាសន៍អ៊ីស្រាអែលចេញ ទោះបើជាអ្នកប្រទេសក្រៅឬជាអ្នកស្រុកក្តី សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦19 ក្នុងរយៈពេលប្រាំពីរថ្ងៃ មិនត្រូវឲ្យមានដំបែនៅក្នុងផ្ទះរបស់អ្នករាល់គ្នាឡើយ បើអ្នកណាបរិភោគអ្វីមានដំបែ អ្នកនោះនឹងត្រូវកាត់ចេញពីក្រុមជំនុំសាសន៍អ៊ីស្រាអែល ទោះបើជាអ្នកប្រទេសក្រៅ ឬជាអ្នកស្រុកក្តី។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥19 ក្នុងអំឡុងពេលប្រាំពីរថ្ងៃនោះ មិនត្រូវឲ្យមានមេនំប៉័ងនៅក្នុងផ្ទះរបស់អ្នករាល់គ្នាឡើយ។ អ្នកដែលបរិភោគនំប៉័ងមានមេ នឹងត្រូវបណ្ដេញចេញពីសហគមន៍អ៊ីស្រាអែល ទោះបីអ្នកនោះជាសាសន៍ដទៃ ឬជាម្ចាស់ស្រុកក្ដី។ សូមមើលជំពូកអាល់គីតាប19 ក្នុងអំឡុងពេលប្រាំពីរថ្ងៃនោះ មិនត្រូវឲ្យមានមេនំបុ័ងនៅក្នុងផ្ទះរបស់អ្នករាល់គ្នាឡើយ។ អ្នកដែលបរិភោគនំបុ័ងមានមេ នឹងត្រូវបណ្តេញចេញពីសហគមន៍អ៊ីស្រអែល ទោះបីអ្នកនោះជាសាសន៍ដទៃ ឬជាម្ចាស់ស្រុកក្តី។ សូមមើលជំពូក |
បើមានអ្នកប្រទេសក្រៅណាមួយមកនៅជាមួយនឹងឯងរាល់គ្នា ហើយចង់ធ្វើបុណ្យរំលងនេះថ្វាយព្រះយេហូវ៉ាដែរ នោះត្រូវឲ្យពួកប្រុសៗរបស់គេទទួលកាត់ស្បែកសិន ទើបនឹងចូលមកធ្វើបាន យ៉ាងនេះគេនឹងបានដូចជាអ្នកស្រុកដែរ តែអ្នកឯណាដែលមិនបានកាត់ស្បែកសោះ នោះនឹងបរិភោគបុណ្យនេះមិនបានឡើយ