Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ជន‌គណនា 9:14 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

14 បើ‌សិន​ជា​មនុស្ស​ប្រទេស​ក្រៅ ដែល​នៅ​ជា​មួយ​នឹង​ឯង​រាល់​គ្នា គេ​ចង់​ធ្វើ​បុណ្យ​រំលង​ថ្វាយ​ព្រះ‌យេហូវ៉ា​ដែរ នោះ​ត្រូវ​ឲ្យ​គេ​ធ្វើ​តាម​របៀប នឹង​បញ្ញត្ត​ច្បាប់​របស់​បុណ្យ​រំលង​នេះ​ចុះ មាន​ច្បាប់​តែ​១​ទេ ដែល​សំរាប់​ទាំង​អ្នក​ប្រទេស​ក្រៅ នឹង​អ្នក​កើត​ក្នុង​ស្រុក​ផង។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

14 ប្រសិន‌បើ​មាន​អ្នក​ប្រទេស​ក្រៅ ដែល​ស្នាក់​នៅ​ជា‌មួយ​អ្នក​រាល់​គ្នា ចង់​ប្រារព្ធ​ពិធី​បុណ្យ​រំលង​ថ្វាយ​ព្រះ‌យេហូវ៉ា​ដែរ នោះ​ត្រូវ​ធ្វើ​តាម​បញ្ញត្តិ និង​ច្បាប់​អំពី​បុណ្យ​រំលង​នេះ​ចុះ ដ្បិត​អ្នក​មាន​ច្បាប់​តែ​មួយ​ទេ ដែល​សម្រាប់​ទាំង​អ្នក​ប្រទេស​ក្រៅ ទាំង​អ្នក​ក្នុង​ស្រុក»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

14 ប្រសិន​បើ​មាន​ជន​បរ‌ទេស​ណា​ម្នាក់​ស្នាក់​នៅ​ជា​មួយ​អ្នក​រាល់​គ្នា ចូល​រួម​ប្រារព្ធ​ពិធី​បុណ្យ​ចម្លង​ជា​មួយ​អ្នក​រាល់​គ្នា​ដែរ នោះ​គេ​ត្រូវ​ធ្វើ​តាម​ក្រឹត្យ‌វិន័យ និង​ច្បាប់​ដែល​មាន​ចែង​ទុក​អំពី​បុណ្យ​ចម្លង​នេះ ដ្បិត​មាន​ច្បាប់​តែ​មួយ​សម្រាប់​អ្នក​រាល់​គ្នា ទោះ​បី​ជន​បរ‌ទេស​ក្ដី ម្ចាស់​ស្រុក​ក្ដី»។

សូមមើលជំពូក ចម្លង

អាល់គីតាប

14 ប្រសិន​បើ​មាន​ជន​បរ‌ទេស​ណា​ម្នាក់​ស្នាក់​នៅ​ជា​មួយ​អ្នក​រាល់​គ្នា ចូល​រួម​ប្រារព្ធ​ពិធី​បុណ្យ​រំលង​ជា​មួយ​អ្នក​រាល់​គ្នា​ដែរ នោះ​គេ​ត្រូវ​ធ្វើ​តាម​ក្រិត‌វិន័យ និង​ហ៊ូកុំ​ដែល​មាន​ចែង​ទុក​អំពី​បុណ្យ​រំលង​នេះ ដ្បិត​មាន​ហ៊ូកុំ​តែ​មួយ​សម្រាប់​អ្នក​រាល់​គ្នា ទោះ​បី​ជន​បរ‌ទេស​ក្តី ម្ចាស់​ស្រុក​ក្តី។

សូមមើលជំពូក ចម្លង




ជន‌គណនា 9:14
14 ការដាក់ឲ្យឆ្លើយតបគ្នា  

រួច​ពួក​កូន‌ចៅ​អ៊ីស្រាអែល ដែល​បាន​ចេញ​ពី​សណ្ឋាន​ជា​ឈ្លើយ​មក​វិញ នឹង​អស់​អ្នក​ដែល​បានញែក​ខ្លួន​ចេញ​ពី​សេចក្ដី​ស្មោក‌គ្រោក​របស់​ពួក​សាសន៍​ដទៃ ដើម្បី​នឹង​ស្វែង​រក​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រាអែល គេ​ក៏​បរិភោគ​បុណ្យ​នោះ


ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​នឹង​ម៉ូសេ ហើយ​នឹង​អើរ៉ុន​ថា នេះ​ជា​ច្បាប់​សំរាប់​បុណ្យ​រំលង គឺ​មិន​ត្រូវ​ឲ្យ​អ្នក​ប្រទេស​ក្រៅ​ណា​បរិភោគ​បុណ្យ​នេះ​ឡើយ


ត្រូវ​ឲ្យ​ពួក​ជំនុំ​សាសន៍​អ៊ីស្រាអែល​ទាំង​អស់​គ្នា​ធ្វើ​បុណ្យ​នេះ


ហើយ​ក៏​មិន​ត្រូវ​សន្សំ​បេះ​ផ្លែ​ទំពាំង‌បាយ‌ជូរ ឬ​រើស​ផ្លែ​ដែល​ជ្រុះ​នៅ​ចំការ​របស់​ឯង​ដែរ ត្រូវ​ទុក​សំរាប់​ឲ្យ​ពួក​អ្នក​ក្រ នឹង​ពួក​អ្នក​ស្នាក់​វិញ អញ​នេះ​គឺ​យេហូវ៉ា ជា​ព្រះ​នៃ​ឯង​រាល់​គ្នា។


មិន​ត្រូវ​ឲ្យ​ឯង​រាល់​គ្នា​ទទួល​សត្វ​ណា​យ៉ាង​នោះ ពី​អ្នក​ប្រទេស​ក្រៅ សំរាប់​នឹង​ថ្វាយ​ជា​ព្រះ‌ស្ងោយ​របស់​ព្រះ​នៃ​ឯង​ឡើយ ពី​ព្រោះ​សត្វ​យ៉ាង​នោះ​មិន​ពេញ​ខ្នាត​ទេ គឺ​មាន​វិកល‌វិការ​ហើយ ទ្រង់​មិន​ទទួល​ស្នង​ឯង​រាល់​គ្នា​ឡើយ។


ត្រូវ​មាន​ច្បាប់​តែ​១​តែ​ម្យ៉ាង​ប៉ុណ្ណោះ សំរាប់​ទាំង​អ្នក​ស្នាក់​នៅ នឹង​អ្នក​ស្រុក​ផង ដ្បិត​អញ​នេះ​គឺ​យេហូវ៉ា ជា​ព្រះ​នៃ​ឯង​រាល់​គ្នា


ត្រូវ​ឲ្យ​ទិញ​ពី​អ្នក​ជិត​ខាង​ឯង រាប់​តាម​ចំនួន​ឆ្នាំ ក្រោយ​ឆ្នាំ​សោមនស្ស​នោះ ហើយ​គេ​នឹង​លក់​ឲ្យ​ឯង ដោយ​រាប់​តាម​ចំនួន​រដូវ​ចំរូត​ដែរ


នៅ​ក្នុង​ពួក​ជំនុំ នោះ​ត្រូវ​មាន​ច្បាប់​តែ​១​សំរាប់​ឯង​រាល់​គ្នា ហើយ​សំរាប់​អ្នក​ប្រទេស​ក្រៅ​ដែល​ស្នាក់​នៅ​ជា​មួយ​ដែរ គឺ​ជា​ច្បាប់​ដ៏​អស់​‌កល្ប​ជានិច្ច នៅ​អស់​ទាំង​ដំណ​ត​ទៅ នៅ​ចំពោះ​ព្រះ‌យេហូវ៉ា ទោះ​ទាំង​អ្នក​ប្រទេស​ក្រៅ ក៏​ដូច​ជា​ឯង​រាល់​គ្នា​ដែរ


ត្រូវ​ឲ្យ​មាន​របៀប​តែ​១ ហើយ​ច្បាប់​តែ​១​ប៉ុណ្ណោះ​សំរាប់​ឯង​រាល់​គ្នា ហើយ​នឹង​ពួក​អ្នក​ប្រទេស​ក្រៅ ដែល​នៅ​ជា​មួយ​នឹង​ឯង​ដែរ។


ប្រយោជន៍​ឲ្យ​បាន​ចុះ​សញ្ញា​នឹង​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង នឹង​សេចក្ដី​សំបថ ដែល​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង ទ្រង់​ស្បថ​នឹង​ឯង​នៅ​ថ្ងៃ​នេះ


ត្រូវ​ឲ្យ​ប្រមូល​បណ្តាជន​ទាំង​ប្រុស​ទាំង​ស្រី នឹង​កូន​ក្មេង ហើយ​នឹង​ពួក​អ្នក​ដទៃ​ដែល​នៅ​អស់​ទាំង​ទី​ក្រុង​របស់​ឯង​មក ដើម្បី​ឲ្យ​គេ​ស្តាប់ ហើយ​បាន​រៀន ព្រម​ទាំង​កោត‌ខ្លាច​ដល់​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង ទាំង​ប្រយ័ត នឹង​ប្រព្រឹត្ត​តាម​អស់​ទាំង​ពាក្យ​ក្នុង​ក្រឹត្យ‌វិន័យ​នេះ


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម