ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




ជន‌គណនា 36:4 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

រួច​ដល់​ឆ្នាំ​សោមនស្ស នៃ​ពួក​កូន​ចៅ​អ៊ីស្រាអែល នោះ​មរដក​របស់​គេ​នឹង​ត្រូវ​រាប់​បញ្ចូល ក្នុង​មរដក​របស់​ពូជ​អំបូរ​ណា​ដែល​គេ​ចូល​នោះ ហើយ​នឹង​ត្រូវ​ដក​ចេញ​ពី​មរដក​របស់​ពួក​ឰយុកោ​នៃ​ពូជ​អំបូរ​យើង​ខ្ញុំ​ទៅ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

លុះ​ចូល​ដល់​ឆ្នាំ​ប្រោស​លោះ សម្រាប់​កូន​ចៅ​អ៊ីស្រា‌អែល នោះ​មត៌ក​របស់​ពួកនាង​នឹង​ត្រូវ​រាប់​បញ្ចូល​ទៅ​ក្នុង​មត៌ក​របស់​កុល‌សម្ព័ន្ធ​ដែល​ពួកនាង​បាន​រៀប​ការ ហើយ​មត៌ក​របស់​ពួក​នាង​នឹង​ត្រូវ​ដក​ចេញ​ពី​មត៌ក​របស់​កុល‌សម្ព័ន្ធ​ឪពុក​យើង​ខ្ញុំ»។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

លុះ​ដល់​ឆ្នាំ​មេត្តា​ករុណា សម្រាប់​ជន‌ជាតិ​អ៊ីស្រា‌អែល ទឹក​ដី​របស់​ពួក​នាង​នឹង​ត្រូវ​កាត់​ចេញ​ពី​ចំណែក​មត៌ក​កុល‌សម្ព័ន្ធ​ដូនតា​របស់​យើង​ខ្ញុំ យក​ទៅ​បញ្ចូល​ក្នុង​ទឹក​ដី​កុល‌សម្ព័ន្ធ​ប្ដី​របស់​នាង»។

សូមមើលជំពូក

អាល់គីតាប

លុះ​ដល់​ឆ្នាំ​មេត្តា‌ករុណា សម្រាប់​ជន‌ជាតិ​អ៊ីស្រ‌អែល ទឹកដី​របស់​ពួក​នាង​នឹង​ត្រូវ​កាត់​ចេញ​ពី​ចំណែក​មត៌ក​កុល‌សម្ព័ន្ធ​ដូនតា​របស់​យើងខ្ញុំ យក​ទៅ​បញ្ចូល​ក្នុង​ទឹក​ដី​កុល‌សម្ព័ន្ធ​ប្ដី​របស់​នាង»។

សូមមើលជំពូក



ជន‌គណនា 36:4
7 ការដាក់ឲ្យឆ្លើយតបគ្នា  

ព្រម​ទាំង​ប្រកាស​ប្រាប់​ពី​ឆ្នាំ​ដែល​ព្រះ‌យេហូវ៉ា​ទ្រង់​សព្វ​ព្រះ‌ហឫទ័យ នឹង​ពី​ថ្ងៃ ដែល​ព្រះ​នៃ​យើង​ខ្ញុំ​នឹង​សង‌សឹក​ផង ហើយ​ឲ្យ​កំសាន្ត​ចិត្ត​នៃ​អស់​អ្នក​ណា​ដែល​សោយ‌សោក


មិន​ត្រូវ​លក់​ដី​ណា​ឲ្យ​ដាច់​ទៅ​គេ​ឡើយ ដ្បិត​ស្រុក​នោះ​ជា​របស់​ផង​អញ ឯង​រាល់​គ្នា​ជា​អ្នក​ប្រទេស​ក្រៅ ដែល​គ្រាន់​តែ​សំណាក់​នៅ​ជា​មួយ​នឹង​អញ​ប៉ុណ្ណោះ​ទេ


ត្រូវ​ឲ្យ​ឯង​រាប់​ឆ្នាំ​ឈប់​សំរាក​៧​ដង គឺ​ជា​៧​ឆ្នាំ​៧​ដង ត្រូវ​ឲ្យ​រំលង​ពេល​ឆ្នាំ​ឈប់​សំរាក​អស់​៧ ឲ្យ​បាន​គ្រប់​៤៩​ឆ្នាំ


ដូច្នេះ បើ‌សិន​ជា​ស្ត្រី​ទាំង​នោះ​យក​ប្ដី​ពី​ពួក​ប្រុសៗ ក្នុង​ពូជ​អំបូរ​នៃ​ពួក​កូន​ចៅ​អ៊ីស្រាអែល​ណា​ទៀត នោះ​មរដក​របស់​គេ​នឹង​ត្រូវ​ហូត​ចេញ​ពី​មរដក​របស់​ពួក​ឰយុកោ​យើង​ខ្ញុំ ទៅ​ថែម​បញ្ចូល​នឹង​មរដក​របស់​ពូជ​អំបូរ​ណា​មួយ​ដែល​គេ​ចូល​នោះ​វិញ យ៉ាង​នោះ​មរដក​គេ​នឹង​ត្រូវ​ដក​ចេញ​ពី​ចំណែក​មរដក​របស់​យើង​ខ្ញុំ​ហើយ


នោះ​ម៉ូសេ​លោក​ប្រាប់​ដល់​ពួក​កូន​ចៅ​អ៊ីស្រាអែល តាម​បង្គាប់​នៃ​ព្រះ‌យេហូវ៉ា​ថា ពូជ​អំបូរ​នៃ​កូន​ចៅ​យ៉ូសែប​គេ​បាន​និយាយ​ត្រូវ