Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ជន‌គណនា 36:3 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

3 ដូច្នេះ បើ‌សិន​ជា​ស្ត្រី​ទាំង​នោះ​យក​ប្ដី​ពី​ពួក​ប្រុសៗ ក្នុង​ពូជ​អំបូរ​នៃ​ពួក​កូន​ចៅ​អ៊ីស្រាអែល​ណា​ទៀត នោះ​មរដក​របស់​គេ​នឹង​ត្រូវ​ហូត​ចេញ​ពី​មរដក​របស់​ពួក​ឰយុកោ​យើង​ខ្ញុំ ទៅ​ថែម​បញ្ចូល​នឹង​មរដក​របស់​ពូជ​អំបូរ​ណា​មួយ​ដែល​គេ​ចូល​នោះ​វិញ យ៉ាង​នោះ​មរដក​គេ​នឹង​ត្រូវ​ដក​ចេញ​ពី​ចំណែក​មរដក​របស់​យើង​ខ្ញុំ​ហើយ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

3 ប៉ុន្ដែ ប្រសិន‌បើ​ពួក​នាង​រៀបការ​ជា‌មួយ​កូន​ប្រុសៗ នៅ​ក្នុង​កុល‌សម្ព័ន្ធ​ផ្សេង​ទៀត​របស់​កូន​ចៅ​អ៊ីស្រា‌អែល នោះ​មត៌ក​របស់​ពួកនាង​នឹង​ត្រូវ​ដក​ចេញ​ពី​មត៌ក​ដូន​តា​របស់​យើង​ខ្ញុំ ទៅ​ថែម​បញ្ចូល​ក្នុង​មត៌ក​របស់​កុល‌សម្ព័ន្ធ​ដែល​ពួកនាង​រៀប​ការ​នោះ​វិញ ដូច្នេះ មត៌ក​នោះ​នឹង​ត្រូវ​ដក​ចេញ​ពី​ចំណែក​មត៌ក​របស់​យើង​ខ្ញុំ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

3 បើ​ពួក​នាង​រៀបការ​ជា​មួយ​កូន​ប្រុស​របស់​កុល‌សម្ព័ន្ធ​ណា​មួយ​ទៀត​នៃ​ជន‌ជាតិ​អ៊ីស្រា‌អែល ទឹក​ដី​របស់​ពួក​នាង​មុខ​ជា​ត្រូវ​កាត់​ចេញ​ពី​ទឹក​ដី ដែល​ជា​ចំណែក​មត៌ក​នៃ​ដូនតា​របស់​យើង​ខ្ញុំ ហើយ​បាន​ទៅ​លើ​កុល‌សម្ព័ន្ធ​ប្ដី​របស់​នាង។ ដូច្នេះ ទំហំ​ទឹក​ដី​ដែល​ជា​ចំណែក​មត៌ក​របស់​យើង​ខ្ញុំ ដោយ​ការ​ចាប់​ឆ្នោត​នោះ នឹង​ថយ​ចុះ។

សូមមើលជំពូក ចម្លង

អាល់គីតាប

3 បើ​ពួក​នាង​រៀប​ការ​ជា​មួយ​កូន​ប្រុស​របស់​កុល‌សម្ព័ន្ធ​ណា​មួយ​ទៀត​នៃ​ជន‌ជាតិ​អ៊ីស្រ‌អែល ទឹក​ដី​របស់​ពួក​នាង​មុខ​ជា​ត្រូវ​កាត់​ចេញ​ពី​ទឹក​ដី ដែល​ជា​ចំណែក​មត៌ក​នៃ​ដូន​តា​របស់​យើង​ខ្ញុំ ហើយ​បាន​ទៅ​លើ​កុល‌សម្ព័ន្ធ​ប្ដី​របស់​នាង។ ដូច្នេះ ទំហំ​ទឹក​ដី​ដែល​ជា​ចំណែក​មត៌ក​របស់​យើង​ខ្ញុំ​ដោយ​ការ​ចាប់​ឆ្នោត​នោះ​នឹង​ថយ​ចុះ។

សូមមើលជំពូក ចម្លង




ជន‌គណនា 36:3
2 ការដាក់ឲ្យឆ្លើយតបគ្នា  

ព្រះ‌យេហូវ៉ា​ទ្រង់​បាន​បង្គាប់​មក​លោក​ម្ចាស់​យើង​ខ្ញុំ ឲ្យ​ចែក​ស្រុក​ជា​មរដក​ដល់​ពួក​កូន​ចៅ​អ៊ីស្រាអែល ដោយ​ចាប់​ឆ្នោត ហើយ​លោក​ម្ចាស់​យើង​ខ្ញុំ​ក៏​បាន​ទទួល​បង្គាប់​ព្រះ‌យេហូវ៉ា នឹង​ចែក​មរដក​របស់​ស្លូផិហាត ជា​បង​ប្អូន​យើង​ខ្ញុំ ដល់​ពួក​កូន​ស្រី​គាត់


រួច​ដល់​ឆ្នាំ​សោមនស្ស នៃ​ពួក​កូន​ចៅ​អ៊ីស្រាអែល នោះ​មរដក​របស់​គេ​នឹង​ត្រូវ​រាប់​បញ្ចូល ក្នុង​មរដក​របស់​ពូជ​អំបូរ​ណា​ដែល​គេ​ចូល​នោះ ហើយ​នឹង​ត្រូវ​ដក​ចេញ​ពី​មរដក​របស់​ពួក​ឰយុកោ​នៃ​ពូជ​អំបូរ​យើង​ខ្ញុំ​ទៅ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម