Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ជន‌គណនា 36:4 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

4 លុះ​ចូល​ដល់​ឆ្នាំ​ប្រោស​លោះ សម្រាប់​កូន​ចៅ​អ៊ីស្រា‌អែល នោះ​មត៌ក​របស់​ពួកនាង​នឹង​ត្រូវ​រាប់​បញ្ចូល​ទៅ​ក្នុង​មត៌ក​របស់​កុល‌សម្ព័ន្ធ​ដែល​ពួកនាង​បាន​រៀប​ការ ហើយ​មត៌ក​របស់​ពួក​នាង​នឹង​ត្រូវ​ដក​ចេញ​ពី​មត៌ក​របស់​កុល‌សម្ព័ន្ធ​ឪពុក​យើង​ខ្ញុំ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

4 លុះ​ដល់​ឆ្នាំ​មេត្តា​ករុណា សម្រាប់​ជន‌ជាតិ​អ៊ីស្រា‌អែល ទឹក​ដី​របស់​ពួក​នាង​នឹង​ត្រូវ​កាត់​ចេញ​ពី​ចំណែក​មត៌ក​កុល‌សម្ព័ន្ធ​ដូនតា​របស់​យើង​ខ្ញុំ យក​ទៅ​បញ្ចូល​ក្នុង​ទឹក​ដី​កុល‌សម្ព័ន្ធ​ប្ដី​របស់​នាង»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

4 រួច​ដល់​ឆ្នាំ​សោមនស្ស នៃ​ពួក​កូន​ចៅ​អ៊ីស្រាអែល នោះ​មរដក​របស់​គេ​នឹង​ត្រូវ​រាប់​បញ្ចូល ក្នុង​មរដក​របស់​ពូជ​អំបូរ​ណា​ដែល​គេ​ចូល​នោះ ហើយ​នឹង​ត្រូវ​ដក​ចេញ​ពី​មរដក​របស់​ពួក​ឰយុកោ​នៃ​ពូជ​អំបូរ​យើង​ខ្ញុំ​ទៅ។

សូមមើលជំពូក ចម្លង

អាល់គីតាប

4 លុះ​ដល់​ឆ្នាំ​មេត្តា‌ករុណា សម្រាប់​ជន‌ជាតិ​អ៊ីស្រ‌អែល ទឹកដី​របស់​ពួក​នាង​នឹង​ត្រូវ​កាត់​ចេញ​ពី​ចំណែក​មត៌ក​កុល‌សម្ព័ន្ធ​ដូនតា​របស់​យើងខ្ញុំ យក​ទៅ​បញ្ចូល​ក្នុង​ទឹក​ដី​កុល‌សម្ព័ន្ធ​ប្ដី​របស់​នាង»។

សូមមើលជំពូក ចម្លង




ជន‌គណនា 36:4
7 ការដាក់ឲ្យឆ្លើយតបគ្នា  

ព្រម​ទាំង​ប្រកាស​ប្រាប់​ពី​ឆ្នាំ ដែល​ព្រះ‌យេហូវ៉ា​សព្វ​ព្រះ‌ហឫ‌ទ័យ និង​ពី​ថ្ងៃ​ដែល​ព្រះ​នៃ​យើង​ខ្ញុំ​នឹង​សង‌សឹក ហើយ​ឲ្យ​កម្សាន្ត​ចិត្ត​នៃ​អស់​អ្នក​ណា​ដែល​សោយ‌សោក


មិន​ត្រូវ​លក់​ដី​ណា​ឲ្យ​ដាច់​ទៅ​គេ​ឡើយ ដ្បិត​ស្រុក​នោះ​ជា​របស់​អញ អ្នក​រាល់​គ្នា​ជា​អ្នក​ប្រទេស​ក្រៅ​ដែល​គ្រាន់​តែ​សំណាក់​នៅ​ជា​មួយ​អញ​ប៉ុណ្ណោះ​ទេ


«អ្នក​រាល់​គ្នា​ត្រូវ​រាប់​ឆ្នាំ​សប្ប័ទ​ប្រាំពីរ​ដង គឺ​ប្រាំពីរ​ឆ្នាំ​ប្រាំពីរ​ដង ដើម្បី​ឲ្យ​បាន​គ្រប់​សែសិប​ប្រាំបួន​ឆ្នាំ។


ប៉ុន្ដែ ប្រសិន‌បើ​ពួក​នាង​រៀបការ​ជា‌មួយ​កូន​ប្រុសៗ នៅ​ក្នុង​កុល‌សម្ព័ន្ធ​ផ្សេង​ទៀត​របស់​កូន​ចៅ​អ៊ីស្រា‌អែល នោះ​មត៌ក​របស់​ពួកនាង​នឹង​ត្រូវ​ដក​ចេញ​ពី​មត៌ក​ដូន​តា​របស់​យើង​ខ្ញុំ ទៅ​ថែម​បញ្ចូល​ក្នុង​មត៌ក​របស់​កុល‌សម្ព័ន្ធ​ដែល​ពួកនាង​រៀប​ការ​នោះ​វិញ ដូច្នេះ មត៌ក​នោះ​នឹង​ត្រូវ​ដក​ចេញ​ពី​ចំណែក​មត៌ក​របស់​យើង​ខ្ញុំ។


ពេល​នោះ លោក​ម៉ូសេ​បាន​បង្គាប់​កូន​ចៅ​អ៊ីស្រា‌អែល តាម​ព្រះ‌បន្ទូល​របស់​ព្រះ‌យេហូវ៉ា​ថា៖ «កុល‌សម្ព័ន្ធ​នៃ​កូន​ចៅ​របស់​យ៉ូសែប​និយាយ​ត្រូវ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម