ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




ជន‌គណនា 34:17 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ឯ​ឈ្មោះ​ពួក​អ្នក​ដែល​ត្រូវ​ចែក​ស្រុក​នោះ ទុក​ជា​មរដក​ឲ្យ​ឯង​រាល់​គ្នា នោះ​គឺ​អេលាសារ​ដ៏​ជា​សង្ឃ ហើយ​នឹង​យ៉ូស្វេ​ជា​កូន​នុន

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

«ឈ្មោះ​អ្នក​ដែល​ចែក​ស្រុក​ឲ្យ​អ្នក​រាល់​គ្នា​ទុក​ជា​មត៌ក គឺ​សង្ឃ​អេលាសារ និង​យ៉ូស្វេ​ជា​កូន​របស់​នុន។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

«អ្នក​ដែល​ត្រូវ​ចាត់​ចែង​បែង​ចែក​ទឹក​ដី គឺ​បូជា‌ចារ្យ​អេឡាសារ និង​យ៉ូស្វេ​ជា​កូន​របស់​នូន។

សូមមើលជំពូក

អាល់គីតាប

«អ្នក​ដែល​ត្រូវ​ចាត់​ចែង​បែង​ចែក​ទឹក​ដី គឺ​អ៊ីមុាំ​អេឡាសារ និង​យ៉ូស្វេ​ជា​កូន​របស់​នូន។

សូមមើលជំពូក



ជន‌គណនា 34:17
10 ការដាក់ឲ្យឆ្លើយតបគ្នា  

នោះ​ព្រះ‌យេហូវ៉ា​ទ្រង់​បង្គាប់​ដល់​ម៉ូសេ​ថា


នេះ​ហើយ​ជា​ឈ្មោះ​នៃ​ពួក​អ្នក​ដែល​ម៉ូសេ​បាន​ចាត់​ឲ្យ​ទៅ​សង្កេត​មើល​ក្នុង​ស្រុក ហើយ​ម៉ូសេ​ក៏​ហៅ​ហូសេ ជា​កូន​នុន​ថា យ៉ូស្វេ​វិញ។


រួច​ម៉ូសេ​ក៏​ចាត់​ពួក​នោះ​ពី​ទី​រហោ‌ស្ថាន​ប៉ារ៉ាន​ទៅ​តាម​បង្គាប់​ព្រះ‌យេហូវ៉ា អ្នក​ទាំង​នោះ​សុទ្ធ​តែ​ជា​មេ​លើ​ពួក​កូន​ចៅ​អ៊ីស្រាអែល


ហូសេ​ជា​កូន​នុន ក្នុង​ពូជ​អំបូរ​អេប្រា‌អិម​១


ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​នឹង​ម៉ូសេ​ថា


ហើយ​ត្រូវ​យក​ម្នាក់ៗ​ដែល​ជា​កំពូល​ពី​គ្រប់​ទាំង​ពូជ​អំបូរ​មក ឲ្យ​ចែក​ស្រុក​ទុក​ជា​មរដក


ឯ​យ៉ូស្វេ​ជា​កូន​នុន ដែល​ឈរ​នៅ​មុខ​ឯង នោះ​នឹង​ចូល​ទៅ​វិញ​ដូច្នេះ ចូរ​កំឡា​ចិត្ត​គាត់​ឡើង ដ្បិត​គាត់​នឹង​ធ្វើ​ឲ្យ​សាសន៍​អ៊ីស្រាអែល​បាន​ស្រុក​នោះ​ជា​មរដក


ហើយ​នេះ​ជា​មរដក​ដែល​ពួក​កូន​ចៅ​អ៊ីស្រាអែល​បាន​ទទួល​នៅ​ក្នុង​ស្រុក​កាណាន គឺ​ដែល​អេលាសារដ៏​ជា​សង្ឃ នឹង​យ៉ូស្វេ​ជា​កូន​នុន ហើយ​នឹង​ពួក​មេ​លើ​វង្សា‌នុវង្ស របស់​ពូជ​អំបូរ​ពួក​កូន​ចៅ​អ៊ីស្រាអែល​ទាំង​ប៉ុន្មាន​បាន​ចែក​ឲ្យ


មរដក​ទាំង​នោះ​គេ​បាន​ចែក​ឲ្យ​ពូជ​អំបូរ​៩ នឹង​ពូជ​អំបូរ​១​ចំហៀង​នោះ ដោយ​ចាប់​ឆ្នោត ដូច​ជា​ព្រះ‌យេហូវ៉ា​បាន​បង្គាប់​មក​ដោយ‌សារ​លោក​ម៉ូសេ


នេះ​ហើយ​ជា​មរដក​ទាំង​ប៉ុន្មាន​ដែល​អេលាសារ​ដ៏​ជា​សង្ឃ នឹង​យ៉ូស្វេ ជា​កូន​នុន ហើយ​នឹង​ពួក​វង្សា‌នុវង្ស​នៃ​ពូជ​អំបូរ​ពួក​កូន​ចៅ​អ៊ីស្រាអែល​ទាំង​ប៉ុន្មាន បាន​ចែក​ដល់​គេ ដោយ​ចាប់​ឆ្នោត ចំពោះ​ព្រះ‌យេហូវ៉ា នៅ​មាត់​ទ្វារ​ត្រសាល​ជំនុំ ត្រង់​ស៊ីឡូរ ដូច្នេះ គេ​ក៏​បាន​សំរេច​ការ​ចែក​ស្រុក​ហើយ​ជា​ស្រេច។