ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




ជន‌គណនា 3:20 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ហើយ​ពួក​កូន​របស់​ម្រ៉ារី តាម​គ្រួសារ​គេ គឺ​ម៉ាស់លី​១ នឹង​មូស៊ី​១ នេះ​ហើយ​ជា​គ្រួសារ​ទាំង​ប៉ុន្មាន​របស់​ពួក​លេវី តាម​វង្សា‌នុវង្ស​របស់​ឪពុក​គេ​រៀង​ខ្លួន។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ពួក​កូន​របស់​ម្រ៉ារី តាម​ពូជ​អំបូរ​របស់​គេ​មាន ម៉ាលី និង​មូស៊ី។ នេះ​ហើយ​ជា​ពូជ​អំបូរ​របស់​ពួក​លេវី តាម​វង្សា‌នុវង្ស​របស់​ឪពុក​គេ។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

កូន​របស់​លោក​ម៉្រារី​មាន​ម៉ាលី និង​មូស៊ី ដែល​ជា​ឈ្មោះ​នៃ​អំបូរ​របស់​ពួក​គេ។ អ្នក​ទាំង​នេះ​ជា​ត្រកូល​របស់​អំបូរ​ទាំង‌ឡាយ​នៃ​កុល‌សម្ព័ន្ធ​លេវី តាម​ក្រុម​គ្រួសារ​របស់​គេ។

សូមមើលជំពូក

អាល់គីតាប

កូន​របស់​លោក​ម៉្រារី មាន​ម៉ាលី និង​មូស៊ី ដែល​ជា​ឈ្មោះ​នៃ​អំបូរ​របស់​ពួក​គេ។ អ្នក​ទាំង​នេះ​ជា​ត្រកូល​របស់​អំបូរ​ទាំង​ឡាយ នៃ​កុល‌សម្ព័ន្ធ​លេវី​តាម​ក្រុម​គ្រួសារ​របស់​គេ។

សូមមើលជំពូក



ជន‌គណនា 3:20
15 ការដាក់ឲ្យឆ្លើយតបគ្នា  

ក្នុង​ពួក​កូន​ចៅ​ម្រ៉ារី មាន​អ័សាយ៉ា​ជា​មេ នឹង​បង​ប្អូន​លោក​២២០​នាក់


ខាង​ឯ​យេឌូថិន ពួក​កូន​ចៅ​លោក គឺ​កេដាលា សេរី យេសាយ៉ា ហាសាបយ៉ា ម៉ាធិធា នឹង​ស៊ីម៉ាយ ទាំង​អស់​មាន​៦​នាក់ គេ​កាន់​ស៊ុង​នៅ​ក្នុង​បង្គាប់​យេឌូថិន ជា​ឪពុក​គេ ដែល​ជា​អ្នក​ពោល​ពំនោល ដោយ​ពាក្យ​អរ​ព្រះ‌គុណ នឹង​ពាក្យ​សរសើរ​ដល់​ព្រះ‌យេហូវ៉ា


កូន​របស់​ម្រ៉ារី គឺ​ម៉ាស់លី នឹង​មូស៊ី នេះ​ជា​គ្រួ​ទាំង​ប៉ុន្មាន របស់​ពួក​លេវី តាម​ជំនួរ​វង្ស​នៃ​ឰយុកោ​គេ


ឯ​កូន​ចៅ​ម្រ៉ារី គឺ​ម៉ាសលីៗ​បង្កើត​លិបនីៗ​បង្កើត​ស៊ីម៉ាយៗ​បង្កើត​អ៊ូសា


នោះ​ពួក​លេវី​ក៏​ប្រុង‌ប្រៀប​ខ្លួន គឺ​ក្នុង​ពួក​កូន​ចៅ​កេហាត់ មាន​ម៉ាហាត ជា​កូន​អ័ម៉ា‌សាយ នឹង​យ៉ូអែល ជា​កូន​អ័សារា ក្នុង​ពួក​កូន​ចៅ​ម្រ៉ារី មាន​គីស ជា​កូន​អាប់ឌី នឹង​អ័សារា ជា​កូន​យេហា‌លែល ហើយ​ក្នុង​ពួក​គើសុន​មាន​យ៉ូអា ជា​កូន​ស៊ីម៉្មា នឹង​អេដែន ជា​កូន​យ៉ូអា


នឹង​ពួក​អ្នក​ដែល​បាន​រាប់​តាម​ពង្សាវតារ​នៃ​ពួក​សង្ឃតាម​វង្ស​របស់​ឪពុក​គេ ហើយ​នឹង​ពួក​លេវី ចាប់​តាំង​ពី​អាយុ​២០​ឆ្នាំ​ឡើង​ទៅ​លើ តាម​ការ‌ងារ តាម​វេន​គេ


នេះ​ជា​ឈ្មោះ​របស់​ពួក​កូន​លេវី តាម​ពូជ​ដំណ​របស់​គេ​ត​មក គឺ​គើសុន កេហាត់ នឹង​ម្រ៉ារី ឯ​លេវី​ក៏​មាន​អាយុ​រស់​នៅ​បាន​១៣៧​ឆ្នាំ


ពួក​កូន​ម្រ៉ារី គឺ​ម៉ាស់លី នឹង​មូស៊ី នេះ​ឯង​ជា​គ្រួ​របស់​លេវី​តាម​ពូជ​ដំណ​របស់​គេ​ត​មក


គ្រួ​ពួក​វង្ស​លេវី​ដោយ​ខ្លួន ហើយ​ប្រពន្ធ​គេ​ដោយ​ខ្លួន គ្រួ​ពួក​វង្ស​ស៊ីម៉ាយ​ដោយ​ខ្លួន ហើយ​ប្រពន្ធ​គេ​ដោយ​ខ្លួន


ពួក​កូន​របស់​កេហាត់ តាម​គ្រួសារ​គេ គឺ​អាំរ៉ាម​១ យីតសារ​១ ហេប្រុន​១ នឹង​អ៊ូស៊ាល​១


ដំណ​អំពី​គើសុន​មក នោះ​កើត​មាន​គ្រួសារ​លិបនី នឹង​គ្រួសារ​ស៊ីម៉ាយ នេះ​ហើយ​ជា​គ្រួសារ​ទាំង​ប៉ុន្មាន​របស់​ពួក​គើសុន


ដំណ​អំពី​ម្រ៉ារី​មក នោះ​កើត​មាន​គ្រួសារ​ម៉ាស់លី​១ នឹង​គ្រួសារ​មូស៊ី​១ នេះ​ហើយ​ជា​គ្រួសារ​ទាំង​ប៉ុន្មាន​របស់​ពួក​ម្រ៉ារី