Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ជន‌គណនា 3:20 - អាល់គីតាប

20 កូន​របស់​លោក​ម៉្រារី មាន​ម៉ាលី និង​មូស៊ី ដែល​ជា​ឈ្មោះ​នៃ​អំបូរ​របស់​ពួក​គេ។ អ្នក​ទាំង​នេះ​ជា​ត្រកូល​របស់​អំបូរ​ទាំង​ឡាយ នៃ​កុល‌សម្ព័ន្ធ​លេវី​តាម​ក្រុម​គ្រួសារ​របស់​គេ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

20 ពួក​កូន​របស់​ម្រ៉ារី តាម​ពូជ​អំបូរ​របស់​គេ​មាន ម៉ាលី និង​មូស៊ី។ នេះ​ហើយ​ជា​ពូជ​អំបូរ​របស់​ពួក​លេវី តាម​វង្សា‌នុវង្ស​របស់​ឪពុក​គេ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

20 កូន​របស់​លោក​ម៉្រារី​មាន​ម៉ាលី និង​មូស៊ី ដែល​ជា​ឈ្មោះ​នៃ​អំបូរ​របស់​ពួក​គេ។ អ្នក​ទាំង​នេះ​ជា​ត្រកូល​របស់​អំបូរ​ទាំង‌ឡាយ​នៃ​កុល‌សម្ព័ន្ធ​លេវី តាម​ក្រុម​គ្រួសារ​របស់​គេ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

20 ហើយ​ពួក​កូន​របស់​ម្រ៉ារី តាម​គ្រួសារ​គេ គឺ​ម៉ាស់លី​១ នឹង​មូស៊ី​១ នេះ​ហើយ​ជា​គ្រួសារ​ទាំង​ប៉ុន្មាន​របស់​ពួក​លេវី តាម​វង្សា‌នុវង្ស​របស់​ឪពុក​គេ​រៀង​ខ្លួន។

សូមមើលជំពូក ចម្លង




ជន‌គណនា 3:20
15 ការដាក់ឲ្យឆ្លើយតបគ្នា  

ក្នុង​ចំណោម​កូន​ចៅ​លោក​ម៉្រារី មាន​លោក​អសា‌យ៉ា ជា​មេ​ដឹក​នាំ និង​បង​ប្អូន​របស់​គាត់ ២២០ នាក់


រីឯ​កូន​ចៅ​របស់​លោក​យេឌូ‌ថិន​មាន លោក​កេដា‌លា លោក​សេរី លោក​យេសា‌យ៉ា លោក​ហាសាប‌យ៉ា លោក​ម៉ាធិ‌ធា និង​លោក​ស៊ីម៉ាយ។ អ្នក​ទាំង​ប្រាំ​មួយ​នាក់​នេះ ស្ថិត​នៅ​ក្រោម​ការ​ដឹក​នាំ​របស់​លោក​យេឌូ‌ថិន​ជា​ឪពុក ដែល​ច្រៀង​ថ្លែង​បន្ទូល ដោយ​ប្រគំ​ពិណ​លើក​តម្កើង និង​សរសើរអុលឡោះ‌តាអាឡា។


កូន​របស់​លោក​ម៉្រារី​មាន ម៉ាស់លី និង​មូស៊ី។ អំបូរ​ទាំង​ប៉ុន្មាន​នៃ​កូន​ចៅ​លេវី មាន​ឈ្មោះ​តាម​បុព្វ‌បុរស​របស់​ពួក​គេ​ដូច​ត​ទៅ:


កូន​ចៅ​របស់​លោក​ម៉្រារី មាន​រាយ​នាម​តាម​តំណ​វង្ស​ត្រកូល ជា​បន្ត​បន្ទាប់​គ្នា ដូច​ត​ទៅ: ម៉ាស‌លី លិបនី ស៊ីម៉ាយ អ៊ូសា


ពេល​នោះ​កូន​ចៅ​លេវី​នាំ​គ្នា​ក្រោក​ឡើង គឺ​ក្នុង​អំបូរ​កេហាត់ មាន​លោក​ម៉ា‌ហាត់ ជា​កូន​របស់​អម៉ា‌សាយ លោក​យ៉ូ‌អែល ជា​កូន​របស់​លោក​អសា‌រា។ ក្នុង​អំបូរ​ម៉្រារី មាន​លោក​គីស ជា​កូន​របស់​លោក​អាប់‌ឌី លោក​អសា‌រា ជា​កូន​របស់​លោក​យេហា‌លែល។ ក្នុង​អំបូរ​គើរ‌សុន មាន​លោក​យ៉ូអា។ ក្នុង​អំបូរ​ស៊ីម៉្មា មាន​លោក​អេដេន ជា​កូន​របស់​លោក​យ៉ូអា។


គេ​ជំរឿន​អ៊ីមុាំ​តាម​ក្រុម​គ្រួសារ​របស់​ខ្លួន រីឯ​ក្រុម​លេវី​គេ​ជំរឿន​អ្នក​ដែល​មាន​អាយុ​ពី​ម្ភៃ​ឆ្នាំ​ឡើង​ទៅ តាម​ក្រុម​តាម​ជាន់​ថ្នាក់​របស់​ខ្លួន។


រីឯ​កូន​ចៅ​របស់​លោក​លេវី មាន​រាយ​នាម​តាម​តំណ​វង្ស​ត្រកូល​ដូច​តទៅ: កូន​របស់​លោក​លេវី​មាន គើសុន កេហាត់ និង​ម៉្រារី។ លោក​លេវី​រស់​បាន​មួយ​រយ​សាម‌សិប​ប្រាំ​ពីរ​ឆ្នាំ។


កូន​របស់​ម៉្រារី​មាន ម៉ាលី និង​មូស៊ី។ អ្នក​ទាំង​នោះ​ជា​បុព្វ‌បុរស​នៃ​អំបូរ​លេវី តាម​តំណ​វង្ស​ត្រកូល​របស់​ពួក​គេ។


អំបូរ​របស់​លោក​លេវី ប្រុសៗ​កាន់​ទុក្ខ​ដោយ​ឡែក ស្រីៗ​កាន់​ទុក្ខ​ដោយ​ឡែក អំបូរ​របស់​លោក​ស៊ី‌ម៉ៃ ប្រុសៗ​កាន់​ទុក្ខ​ដោយ​ឡែក ស្រីៗ​កាន់​ទុក្ខ​ដោយ​ឡែក។


កូន​របស់​លោក​កេហាត់ មាន​អាំរ៉ាម យីតសារ ហេប្រូន និង​អ៊ូស៊ាល​ដែល​ជា​ឈ្មោះ​នៃ​អំបូរ​របស់​ពួក​គេ។


លោក​គើសូន​ត្រូវ​ជា​បុព្វ​បុរស​របស់​អំបូរ​គើសូន ដែល​ចែក​ចេញ​ជា​ត្រកូល​លីបនី និង​ត្រកូល​ស៊ីម៉ៃ។


លោក​ម៉្រារី​ត្រូវ​ជា​បុព្វ​បុរស​របស់​អំបូរ​ម៉្រារី ដែល​ចែក​ចេញ​ជា​ត្រកូល​ម៉ាស់លី និង​ត្រកូល​មូស៊ី។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម