២ របាក្សត្រ 31:17 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤17 នឹងពួកអ្នកដែលបានរាប់តាមពង្សាវតារនៃពួកសង្ឃតាមវង្សរបស់ឪពុកគេ ហើយនឹងពួកលេវី ចាប់តាំងពីអាយុ២០ឆ្នាំឡើងទៅលើ តាមការងារ តាមវេនគេ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦17 ពួកអ្នកដែលបានរាប់តាមពង្សាវតារនៃពួកសង្ឃតាមវង្សរបស់ឪពុកគេ និងពួកលេវី ចាប់តាំងពីអាយុម្ភៃឆ្នាំឡើងទៅ តាមការងារ តាមវេនរបស់គេ។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥17 គេជំរឿនបូជាចារ្យតាមក្រុមគ្រួសាររបស់ខ្លួន រីឯក្រុមលេវី គេជំរឿនអ្នកដែលមានអាយុពីម្ភៃឆ្នាំឡើងទៅ តាមក្រុម តាមជាន់ថ្នាក់របស់ខ្លួន។ សូមមើលជំពូកអាល់គីតាប17 គេជំរឿនអ៊ីមុាំតាមក្រុមគ្រួសាររបស់ខ្លួន រីឯក្រុមលេវីគេជំរឿនអ្នកដែលមានអាយុពីម្ភៃឆ្នាំឡើងទៅ តាមក្រុមតាមជាន់ថ្នាក់របស់ខ្លួន។ សូមមើលជំពូក |
ហេសេគាទ្រង់ក៏តាំងវេនពួកសង្ឃ នឹងពួកលេវីតាមផ្នែកពួកគេ គឺគ្រប់គ្នាតាមការងារដែលខ្លួនត្រូវធ្វើ ទាំងពួកសង្ឃ នឹងពួកលេវីដែរ ដើម្បីឲ្យបានថ្វាយដង្វាយដុត ដង្វាយមេត្រី ហើយធ្វើការងារផ្សេងៗ ព្រមទាំងពោលពាក្យអរព្រះគុណ នឹងពាក្យសរសើរ នៅត្រង់អស់ទាំងទ្វារទីលំនៅនៃព្រះយេហូវ៉ា