គេធ្វើបុណ្យបារាំ ដូចជាបានកត់ទុកហើយ ក៏ថ្វាយដង្វាយដុតរាល់តែថ្ងៃ ឲ្យត្រូវចំនួនតាមរបៀប តាមដែលត្រូវការរាល់ៗថ្ងៃ
ជនគណនា 29:6 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នេះត្រូវថ្វាយឲ្យលើសពីដង្វាយដុត ដែលតែងថ្វាយនៅថ្ងៃចូលខែ នឹងដង្វាយម្សៅផង ហើយលើសពីដង្វាយដុត ដែលតែងថ្វាយជានិច្ច នឹងដង្វាយម្សៅ ហើយដង្វាយច្រួចនោះដែរ ត្រូវថ្វាយតាមរបៀបដង្វាយនោះ ទុកជាដង្វាយដុតសំរាប់ជាក្លិនឈ្ងុយដល់ព្រះយេហូវ៉ា។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ នេះជាតង្វាយបន្ថែមពីលើតង្វាយដុត ដែលតែងថ្វាយនៅថ្ងៃចូលខែ និងតង្វាយម្សៅ ហើយតង្វាយដុតដែលតែងថ្វាយជាប្រចាំ រួមទាំងតង្វាយម្សៅ និងតង្វាយច្រួច ត្រូវថ្វាយតាមរបៀបតង្វាយនោះ ទុកជាតង្វាយចម្អិន សម្រាប់ជាក្លិនឈ្ងុយដល់ព្រះយេហូវ៉ា។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ថែមពីលើតង្វាយដុតប្រចាំខែ និងតង្វាយម្សៅដែលត្រូវថ្វាយជាមួយតង្វាយដុតជានិច្ចនិរន្តរ៍ និងតង្វាយម្សៅ ព្រមទាំងស្រាដែលត្រូវច្រួចជាមួយ ដូចមានកំណត់ទុកក្នុងក្បួនតម្រា។ នេះជាយញ្ញបូជា ដែលមានក្លិនឈ្ងុយជាទីគាប់ព្រះហឫទ័យព្រះអម្ចាស់»។ អាល់គីតាប ថែមពីលើគូរបានដុតប្រចាំខែ និងជំនូនម្សៅដែលត្រូវជូនជាមួយគូរបានដុតជានិច្ចនិរន្តរ៍ និងជំនូនម្សៅ ព្រមទាំងស្រា ដែលត្រូវច្រួចជាមួយដូចមានកំណត់ទុកក្នុងក្បួនតម្រា។ នេះជាគូរបានដែលមានក្លិនឈ្ងុយ ជាទីគាប់ចិត្តអុលឡោះតាអាឡា»។ |
គេធ្វើបុណ្យបារាំ ដូចជាបានកត់ទុកហើយ ក៏ថ្វាយដង្វាយដុតរាល់តែថ្ងៃ ឲ្យត្រូវចំនួនតាមរបៀប តាមដែលត្រូវការរាល់ៗថ្ងៃ
ចូរបង្គាប់ដល់អើរ៉ុននឹងពួកកូនលោកថា នោះជារបៀបដង្វាយដុត គឺដង្វាយនេះត្រូវតែនៅលើជើងក្រាននៃអាសនាពេញ១យប់ទាល់ព្រឹក ហើយភ្លើងដែលនៅលើអាសនាក៏ត្រូវតែឆេះនៅជានិច្ចដែរ
បើសិនជាការកំហុសនោះបានធ្វើដោយឥតដឹង ឥតមានអ្នកណាមួយក្នុងពួកជំនុំបានដឹងសោះ នោះពួកជំនុំទាំងអស់គ្នា ត្រូវថ្វាយកូនគោឈ្មោល១ ទុកជាដង្វាយដុតសំរាប់ជាក្លិនឈ្ងុយដល់ព្រះយេហូវ៉ា ព្រមទាំងដង្វាយម្សៅ នឹងដង្វាយច្រួចតាមរបៀបនោះផង ហើយពពែឈ្មោល១ សំរាប់ជាដង្វាយលោះបាបដែរ
នោះអ្នកណាដែលថ្វាយដង្វាយរបស់ខ្លួនដល់ព្រះយេហូវ៉ា ត្រូវតែយកម្សៅយ៉ាងម៉ដ្ត១ខ្ញឹង ថ្វាយជាដង្វាយម្សៅលាយដោយប្រេង២កំប៉ុង
ត្រូវឲ្យថ្វាយដង្វាយដុតសំរាប់ជាក្លិនឈ្ងុយដល់ព្រះយេហូវ៉ាវិញ គឺជាកូនគោឈ្មោល២ ចៀមឈ្មោល១ នឹងកូនចៀមឈ្មោល៧ អាយុ១ខួប
ព្រមទាំងដង្វាយម្សៅ នឹងដង្វាយច្រួច សំរាប់គោ ចៀម នឹងកូនចៀមទាំងប៉ុន្មាន តាមចំនួន ឲ្យត្រូវតាមរបៀប
ព្រមទាំងដង្វាយម្សៅ នឹងដង្វាយច្រួចសំរាប់គោ ចៀម នឹងកូនចៀមទាំងប៉ុន្មាន តាមចំនួន ឲ្យត្រូវតាមរបៀប
ហើយដង្វាយរបស់លោក គឺជាថាសប្រាក់១ ទំងន់១៣០ដំឡឹង ចានគោមប្រាក់១ ទំងន់៧០ដំឡឹង តាមដំឡឹងដែលប្រើក្នុងទីបរិសុទ្ធ ទាំង២ដាក់ពេញដោយម្សៅយ៉ាងម៉ដ្ត លាយដោយប្រេង សំរាប់ជាដង្វាយម្សៅ
បើសិនជាមនុស្សប្រទេសក្រៅ ដែលនៅជាមួយនឹងឯងរាល់គ្នា គេចង់ធ្វើបុណ្យរំលងថ្វាយព្រះយេហូវ៉ាដែរ នោះត្រូវឲ្យគេធ្វើតាមរបៀប នឹងបញ្ញត្តច្បាប់របស់បុណ្យរំលងនេះចុះ មានច្បាប់តែ១ទេ ដែលសំរាប់ទាំងអ្នកប្រទេសក្រៅ នឹងអ្នកកើតក្នុងស្រុកផង។