Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ជន‌គណនា 15:24 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

24 បើ‌សិន​ជា​ការ​កំហុស​នោះ​បាន​ធ្វើ​ដោយ​ឥត​ដឹង ឥត​មាន​អ្នក​ណា​មួយ​ក្នុង​ពួក​ជំនុំ​បាន​ដឹង​សោះ នោះ​ពួក​ជំនុំ​ទាំង​អស់​គ្នា ត្រូវ​ថ្វាយ​កូន​គោ​ឈ្មោល​១ ទុក​ជា​ដង្វាយ​ដុត​សំរាប់​ជា​ក្លិន​ឈ្ងុយ​ដល់​ព្រះ‌យេហូវ៉ា ព្រម​ទាំង​ដង្វាយ​ម្សៅ នឹង​ដង្វាយ​ច្រួច​តាម​របៀប​នោះ​ផង ហើយ​ពពែ​ឈ្មោល​១ សំរាប់​ជា​ដង្វាយ​លោះ​បាប​ដែរ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

24 ប្រសិន‌បើ​អ្នក​រាល់​គ្នា​បាន​ប្រព្រឹត្ត​ខុស​ដោយ​អ‌ចេតនា ហើយ​ក្រុម​ជំនុំ​មិន​បាន​ដឹង នោះ​ក្រុម​ជំនុំ​ទាំង​មូល​ត្រូវ​ថ្វាយ​កូន​គោ​ឈ្មោល​មួយ ជា​តង្វាយ​ដុត សម្រាប់​ជា​ក្លិន​ឈ្ងុយ​ដល់​ព្រះ‌យេហូវ៉ា ព្រម​ទាំង​តង្វាយ​ម្សៅ និង​តង្វាយ​ច្រួច​តាម​របៀប​នោះ​ផង ហើយ​ពពែ​ឈ្មោល​មួយ សម្រាប់​ជា​តង្វាយ​លោះ​បាប​ដែរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

24 ប្រសិន​បើ​អ្នក​រាល់​គ្នា​ប្រព្រឹត្ត​ខុស​ដោយ​អចេតនា ហើយ​សហគមន៍​មិន​បាន​ឃើញ​ទេ​នោះ សហគមន៍​ទាំង​មូល​ត្រូវ​ថ្វាយ​គោ​ស្ទាវ​មួយ ជា​តង្វាយ​ដុត​ទាំង​មូល ដែល​មាន​ក្លិន​ឈ្ងុយ​ជា​ទី​គាប់​ព្រះ‌ហឫទ័យ​ព្រះ‌អម្ចាស់ រួម​ជា​មួយ​តង្វាយ​ម្សៅ និង​ស្រា​ទំពាំង‌បាយជូរ ស្រប​តាម​វិន័យ។ សហគមន៍​ត្រូវ​ថ្វាយ​ពពែ​ឈ្មោល​មួយ​ជា​យញ្ញ‌បូជា​រំដោះ​បាប​ដែរ។

សូមមើលជំពូក ចម្លង

អាល់គីតាប

24 ប្រសិន​បើ​អ្នក​រាល់​គ្នា​ប្រព្រឹត្ត​ខុស​ដោយ​អចេត‌នា ហើយ​សហគមន៍​មិន​បាន​ឃើញ​ទេ​នោះ សហគមន៍​ទាំង​មូល​ត្រូវ​ជូន​គោ​ស្ទាវ​មួយ ជា​គូរបាន​ដុត ដែល​មាន​ក្លិន​ឈ្ងុយ​ជា​ទី​គាប់​ចិត្តអុលឡោះ‌តាអាឡា រួម​ជា​មួយ​ជំនូន​ម្សៅ និង​ស្រា​ទំពាំង​បាយ​ជូរ ស្រប​តាម​ហ៊ូកុំ។ សហគមន៍​ត្រូវ​ជូន​ពពែ​ឈ្មោល​មួយ​ជា​គូរបាន​រំដោះ​បាប​ដែរ។

សូមមើលជំពូក ចម្លង




ជន‌គណនា 15:24
14 ការដាក់ឲ្យឆ្លើយតបគ្នា  

គេ​បាន​ថ្វាយ​គោ​ឈ្មោល​១០០ ចៀម​ឈ្មោល​២០០ នឹង​កូន​ចៀម​៤០០ ជា​ដង្វាយ​ឆ្លង​ព្រះ‌វិហារ ហើយ​នឹង​ពពែ​១២ តាម​ចំនួន​ពូជ​អំបូរ​សាសន៍​អ៊ីស្រាអែល សំរាប់​ជា​ដង្វាយ​លោះ​បាប​នៃ​ពួក​អ៊ីស្រាអែល​ទាំង​អស់


ឯ​ពួក​អ្នក​ដែល​បាន​ត្រឡប់​ពី​សណ្ឋាន​ជា​ឈ្លើយ​មក​វិញ គេ​ក៏​ថ្វាយ​ដង្វាយ​ដុត​ដល់​ព្រះ​នៃ​សាសន៍​អ៊ីស្រាអែល គឺ​គោ​ឈ្មោល​១២​ឲ្យ​ពួក​អ៊ីស្រាអែល​ទាំង​អស់ ព្រម​ទាំង​ចៀម​ឈ្មោល​៩៦ កូន​ចៀម​៧៧ នឹង​ពពែ​១២ សំរាប់​ជា​ដង្វាយ​លោះ​បាប នោះ​សុទ្ធ​តែ​ជា​ដង្វាយ​ដុត​ថ្វាយ​ដល់​ព្រះ‌យេហូវ៉ា​ទាំង​អស់


ក៏​ត្រូវ​ថ្វាយ​ពពែ​ឈ្មោល​១ សំរាប់​ជា​ដង្វាយ​លោះ​បាប នឹង​កូន​ចៀម​ឈ្មោល​២​អាយុ​១​ខួប សំរាប់​ជា​យញ្ញ‌បូជា​នៃ​ដង្វាយ​មេត្រី​ដែរ


ឲ្យ​ប្រាប់​ដល់​ពួក​កូន​ចៅ​អ៊ីស្រាអែល​ថា បើ​អ្នក​ណា​ធ្វើ​បាប​ឥត​ដឹង ដោយ​បំពាន​លើ​បទ​ណា​មួយ ដែល​ព្រះ‌យេហូវ៉ា​ទ្រង់​ហាម​មិន​ឲ្យ​ធ្វើ​ឡើយ ហើយ​ប្រព្រឹត្ត​ខុស​ត្រង់​បទ​នោះ​ឯង


បើ​នាម៉ឺន​ណា​មួយ​ធ្វើ​បាប​ឥត​បាន​ដឹង ដោយ​រំលង​បទ​ណា ដែល​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ខ្លួន ទ្រង់​ហាម‌ប្រាម​មិន​ឲ្យ​ធ្វើ ហើយ​មាន​ទោស​ដូច្នោះ


បើ​សិន​ជា​អ្នក​ណា​ប្រាប់​ឲ្យ​លោក​ជ្រាប​ពី​បាប​ដែល​បាន​ប្រព្រឹត្ត​ហើយ នោះ​លោក​ត្រូវ​នាំ​យក​ពពែ​ឈ្មោល​១ ដែល​ឥត​ខ្ចោះ មក​សំរាប់​ជា​ដង្វាយ​របស់​ខ្លួន


បើ​អ្នក​ណា​ប្រព្រឹត្ត​រំលង​ច្បាប់ ដោយ​ធ្វើ​បាប​ចំពោះ​របស់​បរិសុទ្ធ​នៃ​ព្រះ‌យេហូវ៉ា ដោយ​ឥត​បាន​ដឹង នោះ​ត្រូវ​នាំ​យក​ដង្វាយ​ដែល​សំរាប់​ការ​រំលង​មក​ថ្វាយ​ដល់​ព្រះ‌យេហូវ៉ា គឺ​ជា​ចៀម​ឈ្មោល​១​ឥត‌ខ្ចោះ​ពី​ហ្វូង​សត្វ តាម​ដែល​គិត​ថ្លៃ​ប្រាក់ ជា​ប្រាក់​រៀល​ដែល​ប្រើ​ក្នុង​ទី​បរិសុទ្ធ សំរាប់​ជា​ដង្វាយ​ដែល​ថ្វាយ​ដោយ​ព្រោះ​ការ​ប្រព្រឹត្ត​រំលង


ត្រូវ​ឲ្យ​អ្នក​នោះ​យក​ចៀម​ឈ្មោល​១​ឥត‌ខ្ចោះ​ពី​ហ្វូង​សត្វ មក​ប្រគល់​ដល់​សង្ឃ​តាម​ដែល​គិត​ថ្លៃ សំរាប់​ជា​ដង្វាយ​ដែល​ថ្វាយ​ដោយ​ព្រោះ​ការ​រំលង ត្រូវ​ឲ្យ​សង្ឃ​ថ្វាយ​ឲ្យ​ធួន​នឹង​ការ​កំហុស ដែល​អ្នក​នោះ​បាន​ប្រព្រឹត្ត​ដោយ​ឥត​ដឹង រួច​អ្នក​នោះ​នឹង​បាន​រួច​ចាក​ទោស


គឺ​អស់​ទាំង​សេចក្ដី​ដែល​ព្រះ‌យេហូវ៉ា​បាន​បង្គាប់​មក ដោយ‌សារ​ម៉ូសេ ចាប់​តាំង​ពី​ថ្ងៃ​ដែល​ទ្រង់​បាន​បង្គាប់​សេចក្ដី​នោះ​មក ដរាប​ដល់​អស់​ទាំង​ដំណ​ត​រៀង​ទៅ


នោះ​ពួក​ជំនុំ​នៃ​កូន​ចៅ​អ៊ីស្រាអែល​ទាំង​អស់​គ្នា នឹង​ពួក​អ្នក​ដទៃ​ដែល​ស្នាក់​នៅ​កណ្តាល​គេ នឹង​បាន​រួច​ចាក​ទោស​ហើយ ដ្បិត​បណ្តាជន​ទាំង‌ឡាយ​បាន​ធ្វើ​បាប​នោះ ដោយ​ឥត​ដឹង​សោះ។


ហើយ​ត្រូវ​ថ្វាយ​ពពែ​ឈ្មោល​១​ដល់​ព្រះ‌យេហូវ៉ា​ទុក​ជា​ដង្វាយ​លោះ​បាប លើស​ពី​ដង្វាយ ដែល​តែង​ដុត​ថ្វាយ​ជានិច្ច នឹង​ដង្វាយ​ច្រួច​នោះ​ផង។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម