ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




ជន‌គណនា 25:7 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

កាល​ភីនេ‌ហាស ជា​កូន​អេលាសារ ដែល​ជា​កូន​អើរ៉ុន​ដ៏​ជា​សង្ឃ បាន​ឃើញ នោះ​ក៏​ក្រោក​ឡើង​នៅ​កណ្តាល​ពួក​ជំនុំ ចាប់​យក​លំពែង​នៅ​ដៃ

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

កាល​ភីនេ‌ហាស​ជា​កូន​របស់​អេលាសារ ដែល​ត្រូវ​ជា​កូន​របស់​សង្ឃ​អើរ៉ុន​ឃើញ​ដូច្នេះ ក៏​ក្រោក​ឡើង ហើយ​ចេញ​ពី​ក្រុម​ជំនុំ ទាំង​កាន់​លំពែង​នៅ​ដៃ

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ឃើញ​ដូច្នេះ លោក​ភីនេ‌ហាស ជា​កូន​របស់​លោក​អេឡាសារ ដែល​ត្រូវ​ជា​កូន​របស់​លោក​បូជា‌ចារ្យ​អើរ៉ុន ក៏​ក្រោក​ឡើង​នៅ​ចំពោះ​មុខ​សហគមន៍ ទាំង​កាន់​លំពែង​នៅ​ដៃ។

សូមមើលជំពូក

អាល់គីតាប

ឃើញ​ដូច្នេះ លោក​ភីនេហាស​ជា​កូន​របស់​លោក​អេឡាសារ​ដែល​ត្រូវ​ជា​កូន​របស់​អ៊ីមុាំ​ហារូន ក៏​ក្រោក​ឡើង​នៅ​ចំពោះ​មុខ​សហគមន៍ ទាំង​កាន់​លំពែង​នៅ​ដៃ។

សូមមើលជំពូក



ជន‌គណនា 25:7
12 ការដាក់ឲ្យឆ្លើយតបគ្នា  

ហើយ​ពី​ដើម​ភីនេ‌ហាស ជា​កូន​អេលាសារ គាត់​ជា​អ្នក​ត្រួត‌ត្រា​លើ​គេ ព្រះ‌យេហូវ៉ា​ទ្រង់​បាន​គង់​ជា​មួយ​នឹង​គាត់


ប៊ូកគី ជា​កូន​អ័ប៊ី‌សួរៗ ជា​កូន​ភីនេ‌ហាសៗ ជា​កូន​អេលាសារៗ ជា​កូន​អើរ៉ុន​ដ៏​ជា​សំដេច​សង្ឃ


គ្រា​នោះ ភីនេ‌ហាស​ក៏​ក្រោក​ឡើង​សំរេច​ទោស​ដល់​គេ រួច​ការ​ប្រហារ​ជីវិត​នោះ​ក៏​អាក់‌ខាន​ទៅ


ពួក​កូន​ចៅ​លេវី​ក៏​ធ្វើ​តាម​បង្គាប់​ម៉ូសេ ហើយ​នៅ​ថ្ងៃ​នោះ​ឯង មាន​បណ្តាជន​ស្លាប់​ប្រហែល​ជា​៣​ពាន់​នាក់


អេលាសារ ជា​កូន​អើរ៉ុន ក៏​យក​កូន​ពូធាល​ម្នាក់ ធ្វើ​ជា​ប្រពន្ធ ហើយ​នាង​បង្កើត​បាន​ភីនេ‌ហាស នេះ​ឯង​ជា​ពួក​មេ​នៃ​គ្រួសារ​ឪពុក​របស់​ពួក​លេវី​តាម​គ្រួ​គេ


ឯ​សេចក្ដី​សញ្ញា​ដែល​អញ​បាន​តាំង​នឹង​គេ នោះ​គឺ​ជា​ជីវិត ហើយ​ជា​សេចក្ដី​សុខ អញ​បាន​ឲ្យ​ដល់​គេ ដើម្បី​ឲ្យ​គេ​បាន​កោត‌ខ្លាច គេ​ក៏​បាន​កោត​ខ្លាច​ដល់​អញ ព្រម​ទាំង​មាន​សេចក្ដី​ភ័យ‌ញ័រ នៅ​ចំពោះ​ឈ្មោះ​អញ


រួច​ម៉ូសេ​ចាត់​គេ​ទៅ​ច្បាំង គឺ​១​ពាន់​នាក់​ពី​គ្រប់​ទាំង​ពូជ​អំបូរ​នោះ មាន​ទាំង​ភីនេ‌ហាស ជា​កូន​អេលាសារ​ដ៏​ជា​សង្ឃ នាំ​យក​គ្រឿង​ប្រដាប់​ទី​បរិសុទ្ធ នឹង​ត្រែ​សំរាប់​ផ្លុំ​កាន់​នៅ​ដៃ​ទៅ​ជា​មួយ​ផង


ពួក​កូន​ចៅ​អ៊ីស្រាអែល​ក៏​ចាត់​ភីនេ‌ហាស ជា​កូន​អេលាសារ​ដ៏​ជា​សង្ឃ ទៅ​ឯ​ពួក​កូន​ចៅ​រូបេន ពួក​កូន​ចៅ​កាឌ់ នឹង​ពូជ​អំបូរ​ម៉ាន៉ាសេ​១​ចំហៀង​នៅ​ស្រុក​កាឡាត


ហើយ​ភីនេ‌ហាស​ជា​កូន​អេលាសារ ជា​ពូជ​អើរ៉ុន លោក​ឈរ​នៅ​មុខ​ហឹប​នៅ​ជាន់​នោះ​ដែរ) គឺ​គេ​សួរ​ថា តើ​ត្រូវ​ឲ្យ​ទូលបង្គំ​ចេញ​ទៅ​ត​តាំង​នឹង​ពួក​កូន​ចៅ​បេន‌យ៉ាមីន ជា​បង​ប្អូន​ទូលបង្គំ​ម្តង​ទៀត ឬ​ត្រូវ​ឈប់​វិញ ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​ឆ្លើយ​ថា ចូរ​ឡើង​ទៅ​ចុះ ដ្បិត​ថ្ងៃ​ស្អែក​នេះ អញ​នឹង​ប្រគល់​គេ​មក​ក្នុង​កណ្តាប់​ដៃ​ឯង​រាល់​គ្នា​ហើយ។


រីឯ​កាល​សូល​កំពុង​តែ​គង់​ក្នុង​ដំណាក់ មាន​ទាំង​ដែក​ពួយ​នៅ​ព្រះ‌ហស្ត នោះ​វិញ្ញាណ​អាក្រក់​ដែល​មក​ពី​ព្រះ‌យេហូវ៉ា​ក៏​សណ្ឋិត​លើ​ទ្រង់ ឯ​ដាវីឌ លោក​កំពុង​តែ​លេង​ភ្លេង